ប្រាសាទភិមានអាកាស កសាងនៅសតវត្សរ៍ទី១១ ក្នុងរជ្ជកាលព្រះបាទជយវីរវម្ម៌

0
3592

ដូនតាខ្មែរយើង បានខិតខំកសាងប្រាសាទជាច្រើនដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ និងជាអត្តសញ្ញាណជាតិ​ខ្មែរផងដែរ ដែលអាចបញ្ជាក់ប្រាប់ដល់ពិភពលោកថា ខ្មែរយើងធ្លាប់មានអរិយធម៌ វប​្បធម៌ សាសនា និងអំណាចដ៏ធំទូលំទូលាយគួរឱ្យស្ញប់ស្ញែង។ តួយ៉ាង ដូនតាយើងក៏បានកសាងសមទ្ធិផល និងប្រាសាទជាច្រើនរាប់ពាន់ប្រាសាទ នៅក្នុងប្រទេសសព្វថ្ងៃ និងបណ្តាលប្រទេសមួយចំនួន មានដូចជា វៀតណាម (យួន) ថៃ (សៀម) និងភូមា លាវ ។ល។ ថ្ងៃនេះផងដែរ យើងខ្ញុំសូមលើកយកប្រាសាទដ៏ចំណាស់មួយទៀត ដែលបានកសាងឡើងនៅក្នុង ស.វទី១១ មកជម្រាបជូន។

Related imageនៅដើមសតវត្សរ៍ទី១១ ក្នុងរជ្ជកាល ព្រះបាទជយវីរវម្ម៌ បានកសាង “ប្រាសាទភិមានអាកាស” ធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។ ការស្ថាបនាទើបតែបានពាក់កណ្តាល ក៏ត្រូវព្រះបាទសូរ្យវម្ម៌ទី១ ដណ្តើមរាជហើយកសាងបន្ត។ ប្រាសាទភិមានអាកាសស្ថិតក្នុងទីធ្លា ព្រះបរមរាជវាំងសម្រាប់គោរពបូជារបស់ទ្រង់។

Related imageImage result for ប្រាសាទភិមានអាកាសប្រាសាទនេះ ត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនង​ដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល ៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត។ ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សរ៍ទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង។ ប៉ុនែ្តប្រភពផេ្សងទៀត និយាយ​ថា​កនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។

Image result for ប្រាសាទភិមានអាកាសប្រា​សាទភិមាន​អា​កាស ឬ ប្រា​សាទវិមាន​អា​កាស ​ជា​ប្រា​សាទ​មួយ​ដែល​ក​សាង​ឡើង​អំ​ពី​ថ្ម​ភក់ នៅ​លើ​ជើង​គ្រឹះថ្ម​បាយ​ក្រៀម​មាន​បី​ជាន់​ស្រ​ដៀង​នឹង​ប្រា​សាទ​ពី​រ៉ា​មី​ដ។ កម្ពស់​នៃ​ជើង​គ្រឹះ​ប្រា​សាទ​វិ​មាន​អា​កាស​ទាំង​បី​ជាន់​ប្រ​ហែល​ជា ១២ ម៉ែត្រ ​មាន​សណ្ឋាន​ជា​បួន​ជ្រុង​​ទ្រ​វែង​មាន​ជណ្តើរ​ចោត​ទាំង​បួន​ផ្នែក។ ចំ​ណែក​ឯ​ផ្លូវ​ចូល​ទស្ស​នា​ព្រះ​រាជ​វាំង​ត្រូវ​ដើរ​ឆ្លង​កាត់​ជើង​គ្រឹះ​ ឡើង​លើ​ព្រះ​ពន្លា​ខ្ពស់​ទៅ​តាម​ជណ្តើរ​គ្រុឌ​​ព្រោះ​ព្រះ​រាជ​វាំង​នេះ​ តាំង​នៅ​លើ​ព្រះ​ពន្លា​ខ្ពស់​ពេល​ណា​យើង​ឡើង​ទៅកាន់​ព្រះ​ពន្លា​នឹង​ឃើញ​ បដិមា​ផុស​​រូប​សិង្ហរ​ចនាបថសម័យ​បាយ័នឈរ​យ៉ាង​អង់​អាច​នៅ​ក្បាល​ជណ្តើរ​ទាំង​សង​ខាង។

Image result for ប្រាសាទភិមានអាកាសនៅលើ​ព្រះ​ពន្លា​នេះ​នៅ​មាន​ស្លាក​ស្នាម​ការ​សង់​ព្រះ​ពន្លា​ក្នុង​រជ្ជកាល​ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដែលគេ​ប្រើ​សម្រាប់​រាជ​ការ​ត្រួត​ពល​ ឬ ប្រារព្ធ​វិធី​ខាង​សាសនា​ផ្សេងៗ។ បច្ចុប្បន្ន​នេះ​ មិន​នៅ​សេសសល់​ស្លាក​ស្នាម​ទៀត​ឡើយ​ព្រោះ​សំណង់​ទាំង​នោះ​ធ្វើ​អំពី​ឈើ​។ តើប្រាសាទភិមាន​អាកាស​មាន​អ្វីទស្សនាខ្លះ? ប្រាសាទ​វិមាន​អាកាស​ តាំង​នៅ​លើ​ជើង​គ្រឹះ​ខ្ពស់​បី​ជាន់ មួយ​ជាន់ៗ​ មាន​កម្ពស់​ ៤ ម្រ៉ែត។ ជាន់​​ក្រោម​បង្អស់​មាន​ទទឹង​​ ២៨ ម្រ៉ែត នៅ​ជួរទិស​ខាង​ជើង-ត្បូង ចំណែក​បណ្តោយ​មាន​ប្រវែង ៣៥ ម្រ៉ែត នៅ​ជួរ​ទិស​ខាង​កើត-លិច។ ជើង​គ្រឹះ​ប្រាសាទ​ទាំង​ ៣ ​ជាន់​ជា​ផ្លូវ​ឡើង​ទៅកាន់​ប្រាសាទ​បាន​ដែល​មាន​ ជណ្តើរ​នៅ​កណ្តាល​ជើង​គ្រឹះទាំង ៤ ទិស។​ ប៉ុន្តែ​ភាគ​ច្រើន​បាក់​បែក​ស្ទើរ​អស់ ហើយ​កន្លែង​ដែល​នៅ​មាន​សភាព​ល្អ​បំផុត គឺ​នៅ​ផ្នែក​ទិស​ខាង​លិច។ ផ្នែក​ទាំង​ ២ ​នៃ​ជណ្តើរ​ឡើង​អម​សង​ខាង​ដោយ​បដិមា​ផុស​រូប​សិង្ហ​ និង រូបដំរី​នៅ​មុំ​ជើង​គ្រឹះទាំង​ ៣ ជាន់។ តួ​ប្រាសាទ​លើ​ជើង​គ្រឹះ​ជាន់​លើ​បង្អស់​​ផ្នែកក្រៅជា​រោង​ថែវ ធ្វើ​អំពី​ថ្ម​ភក់ ផ្នែក​ក្នុង​ជាតួ​ប្រាសាទលើ​ជើង​គ្រឹះ​ជាន់​លើបង្អស់​ផ្នែក​ក្រៅ​ជា​រោង​​ ថែវធ្វើ​អំពី​ថ្មភក់​ផ្នែក​ក្នុង​ជា​តួ​ប្រាសាទ​សង់​លើ​ជើង​គ្រឹះ​កម្ពស់ ២,៥ ម្រ៉ែត។

Image result for ជីវ តាក្វាន់តាម​អ្នកដំណើរ​ចិន​ឈ្មោះ ​ជីវ តា​ក្វាន់ បាន​ឲ្យ​ដឹង​ថានៅ​ក្នុង​ប្រា​សាទ​​នេះ​ស្តេច​នឹង​ត្រូវ​យាង​មក​ផ្ទុំ​ជា​មួយ​និង​នាង​នាគ​ក្បាល​ ៩ ដែល​ប្រែក្រឡា​ជា​ស្រី​ស្អាត​រាល់​យប់​តាម​ពង្សាវតារ​បាន​តំណាល​តៗ​គ្នា​នៅ​ក្នុង​​ស្រទាប់​មជ្ឈដ្ឋាន​ជន​ជាតិ​ចិន ដែល​មក​រស់​នៅ​ក្នុង​ក្រុង​ព្រះ​នគរ​សម័យ​នោះ។

Image result for king of snake
រូបតំណាង

ស្រះ​ទឹក​ហ្លួង​ មាន​សណ្ឋាន​រាង​ ៤ ជ្រុង​ទ្រ ​វែង​មាន​ទទឹង ៤៥ ម្រ៉ែត បណ្តោយ ១២៥ ម្រ៉ែត។ គែម​ស្រះជា​ថ្ម​ភក់​ព័ទ្ធ​ជុំ​វិញ​ជា​ច្រើន​ជាន់​ចោត​ចុះ​ផ្នែក​ខាង​ក្រោម។ គេ​ជឿ​ថាស្រះ​នេះកសាង​ក្នុង​រជ្ជកាល​ ព្រះ​បាទ​សុរ្យវរ្ម័ន​ទី១ ហើយ​ឆ្លាក់​រូប​បន្ថែម​ក្នុង​រជ្ជ​កា​ល​​ ព្រះ​បាទ​សុ​រ្យវរ្ម័ន​ទី​៧​។ នៅ​ត្រង់​បរិវេណ​ខាង​ត្បូង​នៃ​ស្រះ​មាន​​កំពែងវែង​ត​ទៅ​ទិស​ខាង​លិច​បន្តិច គេ​សន្និដ្ឋាន​ថា កំពែង​នេះ​សាង​ឡើង​ដើម្បី​បាំង​​ដី​ពី​ប្រាសាទ​វិមាន​អាកាស​កុំ​ឲ្យហូរ​ចុះមក​ស្រះ។ ចំណុច​ដែល​គួរ​អោយ​ស្ញប់​ស្ញែងនៃ​កំពែង​នេះ ​គឺ​រូប​​ចម្លាក់​ល្អ​ឥត​ខ្ចោះ ហើយ​មាន​រូប​ខ្លះ​ស្រដៀង​នឹង​រូប​ចម្លាក់​នៅ​តាម​ជញ្ជាំង​ទី​ព្រះ​លាន​ស្តេចគម្លង់។ ស្រះ​ទឹក​ខាង​កើត នៅ​ទិស​ខាង​កើត​នៃ​គោ​បុរៈ​ខាង​ជើង។​ មាន​ទទឹង ២០ ម៉្រែត បណ្តោយ ៤០ ម្រ៉ែត មាន​សណ្ឋាន​ជា​ស្រះ​ថ្ម​ភក់​ដែល​មាន​ជម្រៅ​ ៤,៥ ម្រ៉ែត។​

Image result for ប្រាសាទភិមានអាកាសគេ​ជឿថា​ស្រះ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ព្រះ​រាជ​វាំង​ដែល​កសាង​ឡើង​ក្នុង​បរិវេណ​នេះលើក​ដំបូង។ របៀង និង ស្រះ​ទឹក​ខាង​លិច​នៃ​ស្រះ​ទឹក​ហ្លួង នៅ​ខាងលិច​គោ​បុរៈ​ខាង​ជើង។​ ខាង​ក្រៅ​ជា​កំពែង​ថ្ម​បាយ​ក្រៀម​មាន​លក្ខណៈ​ទ្រុឌ​ទ្រោម។ បន្ទាប់​មក​ទៀត​ជា​ស្រះ​ទឹក​ខ្នាត​តូច​ និងរបៀង​ទាបៗ ហើយ​ចំណុច​ដែល​គួរ​អោយ​ស្ញប់​ស្ញែង​មួយ​កន្លែង​ទៀត​ គឺ​រូប​ចម្លាក់​នៅ​លើ​កំពែង។ របៀង​ខាង​កើត មាន​សណ្ឋាន​ជា​រូប​កាកបាទមាន​សសរ​មូល​នៅ​ខាង​ក្រោម ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​ដើម​ឈើ​ដុះ​គ្រប​ជិត​ស្ទើរ​អស់ ប្រសិន​បើ​យើង​ដើរ​ទៅ​ទស្សនា​មាន​ការ​លំបាក​បន្តិច។

សូមទស្សនាបន្ថែមនូវកម្រងរូបភាបនៃប្រាសាទភិមានអាកាស​ ឬវិមានអាកាសដ៏អស្ចារ្យរបស់ដូនតាខ្មែរយើង៖

Image result for ប្រាសាទភិមានអាកាស

Related image

Related imageImage result for ប្រាសាទភិមានអាកាស

Related image

Related image

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here