វាមិនគួរឱ្យជឿទេ! ទីក្នុងមួយនៅសហរដ្ឋអាមេរិក មានចំនួនប្រជាជនរស់នៅតែម្នាក់គត់

0
100
វាគឺជារឿងគួរឱ្យចម្លែកបំផុតនៅក្នុងលោក ដែលក្រុងមួយនៅក្នុងសហរដ្ឋអាមេរិក ឈ្មោះថា Monowi  មានប្រជាជន់រស់​នៅ​តែម្នាក់គត់ ក្រោយពីការចាក់ចេញរបស់អ្នកភូមិនៅទីនោះ។
Related imageបើយោងតាមប្រសាសន៍អ្នករស់នៅទីនោះថា តាម​ពិត​ទៅកាល​ពី​អំឡុង​ឆ្នាំ ១៩៣០ ទីក្រុង Monowi មាន​ប្រជាជន​រស់​នៅ​ប្រមាណ ១៥០ នាក់ ប៉ុន្តែ​ក្រោយ​មក​ ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ​បន្ដិច​ម្ដងៗ។ រហូត​មក​ដល់​ឆ្នាំ ២០០០ ជំរឿន​ប្រជាជន​អាមេរិក​បង្ហាញ​ថា​ទីក្រុង​នេះ មាន​ប្រជាជន​ត្រឹម ២ នាក់​ប៉ុណ្ណោះ គឺ​អ្នក​ស្រី Elsie Eiler និង​អតីត​ប្ដី​របស់​អ្នក​ស្រី។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ អ្នក​ស្រី​រស់​នៅ​ក្នុង​ទីក្រុង​​ខាង​លើ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ ក្រោយ​ពី​ប្ដី​របស់​អ្នក​ស្រី​បាន​ស្លាប់។
Image result for Monowiមូលហេតុដែលក្រុងតូច និងស្ងាត់ជ្រងំនេះក្លយាជាបែបនេះ តាមប្រសាសន៍អ្នក​ស្រី Eiler ដែល​ជា​ប្រជាជន​តែ​ម្នាក់​គត់​ និង​ជា​អភិបាល​ក្រុង​ផ្ទាល់ បាន​និយាយ​ថា “ចំនួន​ប្រជាជន​នៅ​ទី​នេះ បាន​ធ្លាក់​ចុះ ដោយ​សារ​តែ​អ្នក​គ្រប់​គ្នា​ផ្សេង​ទៀត​បាន​ស្លាប់ និង​រើ​ចេញ។” ក្រៅ​ពី​មុខ​ងារ​ជា​អភិបាល​ក្រុង អ្នក​ស្រី Eiler បាន​បើក​បារ​មួយ​កន្លែង ដែល​អ្នក​ស្រី​ផ្ដល់​អាជ្ញាប័ណ្ណ​ដល់​ខ្លួន​ឯង និង​បើក​បណ្ណាល័យ​តូច​មួយ​​ទៀត សម្រាប់​អ្នក​ដំណើរ​តាម​ផ្លូវ​ផង​ដែរ៕
ប្រភព៖ បរទេស (BBC)

កែសម្រួលដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here