កំពូលល្បិចកលស្រីស្អាត

0
4251
សម័យសង្គ្រាម ការប្រើល្បិចដាក់គ្នាដើម្បីយកឈ្នះលើសត្រូវខ្លះ មានមិនខ្វះឡើយ។ នៅក្នុងចំណោមល្បិចកលទាំងឡាយ ល្បិចមួយនេះ “ល្បិចស្រីស្អាត” អាចចាត់ទុកថាជាកំពូលល្បិចមួយនៅក្នុងលោក។ ល្បិចនេះបើមើលទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែត្រូវរៀបចំជាផែនការម្តងមួយវគ្គៗ ជាបណ្តាក់គ្នា រហូតដល់មាត់រូងនាគរាជតែម្តង។ ពេលដល់មាត់រូងនាគរាជហើយ ត្រូវឲ្យស្រីស្រស់ស្អាតកំពូលសម្រស់ម្នាក់នេះដើរចូលទៅក្នុងរូងតែម្នាក់ឯងយ៉ាងគ្រោះថ្នាក់បំផុត ហើយស្រួលមិនស្រួលត្រូវលះបង់ជីវិតទៀតផង។ ប្រសិនស្រីស្អាតចូលដល់ក្នុងរូងនាគរាជបានសម្រេចគ្មានគ្រោះថ្នាក់ទេ អ្វីៗគ្រប់យ៉ាងនឹងដំណើរការទៅតាមផែនការតែម្តង។
Related image
Related image
Related image
Related image
ល្បិចនេះត្រូវបានពួកយួន (វៀតណាម) យកប្រើលើស្តេចខ្មែរម្តងដែរយ៉ាងពិសពុល នៅសម័យកាលរបស់ ព្រះបាទជ័យជេដ្ឋាទី២ព្រះជ័យចេស្តា ដោយបានលើកបុត្រីរបស់ស្តេចយួនព្រះនាមព្រះនាងចូវ ហៅម្ចាស់ក្សត្រីអង្គមី។ ព្រះម្ចាស់ក្សត្រីបានគ្រប់នគរខ្មែរ នៅចន្លោះឆ្នាំ១៨៣៤ ដល់ ឆ្នាំ១៨៤០ បន្ទាប់ពីព្រះអង្គចន្ទ។ រឿងនេះជារឿងពិតនៅក្នុងប្រវត្តិសាស្ត្រ​ខ្មែរមិនមែនដូចជារឿងកុនដូចរឿង​ សាមកុកទេ ប៉ុន្តែជារឿងប្រវត្តិសាស្ត្ររបស់ខ្មែរ។ ល្បិចស្រីស្អាតនៅតែបន្តជីវិតរស់ដល់សព្វថ្ងៃដដែល។
Related imageខ្ញុំសូមបន្តអត្ថបទបន្ថែមបន្តិច ដោយលើកតួអង្គអ្នកក្លាហានទាំងឡាយ ដែលត្រូវចោលឆ្អឹងក្នុងដំណាក់ស្រីស្អាត។ តួអង្គដែលកប់ផ្នូរនៅក្រោយដំណាក់ស្រីស្អាត មានដូចជា៖ តុងជ័រ ស្លាប់ដោយសារតែស្រីស្អាត ទាវឆាន។ លីពូ ស្លាប់ដោយសារតែ ទាវឆាន។ ចូវអុី ខូចកិច្ចការធំដោយសារតែប្រពន្ធ តាជីវ ។ល។ នៅមានខ្មែរយើងមួយគូទៀតដែរ នេនទុំ ចោលចីវ និងព្រះធម៌សឹកដោយចិត្តឯងដោយសារតែកំពលស្រីស្រស់ នាងទាវ នៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (សព្វថ្ងៃខេត្តត្បូរឃ្មុំ)។
ល្បិចកលស្រីស្អាតនេះ គឺខ្លាំងអស្ចារ្យណាស់ បើចេះប្រើវិញ គ្រាន់តែប្រើតែមនុស្សស្រីតែម្នាក់ គឺអាចក្តោបក្តាប់បានទូទាំងនគរ ស្រុង ហើយក៏មិនអន់ជាងល្បិចកលយុទ្ធក្នុងក្បួនសឹករបស់ ស៊ុនអ៊ូ (Sun Tuz) ដែរ។ ដោយសារតែពេលវេលាខ្លី សរសេរត្រឹមនេះបានហើយ។ សង្ឃឹមថាអានលេងកម្សាន្ត និងចេះស្គាល់ពីអ្វីហៅថា «ទ្វារមច្ចុរាជ»  «ដំណាក់ស្រីស្អាត ឬសំណាក់​ហ្វុងអុីឡូវ» ខ្លះដែរ។ ប្រសិនបើសប្បាយ ក៏សប្បាយចុះ! គ្មានអ្នកណាគេថាទេ តែសូមកុំសប្បាយតែម្នាក់ឯង ត្រូវមកវិនាសហិនហោចជាតិ ដោយសារតែការសប្បាយរបស់យើងនេះឲ្យសោះ៕

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here