ចូវអុី៖ បើចង់ឈ្នះសត្រូវ ត្រូវតែយកសត្រូវធ្វើជាគ្រូសិន

0
208

ការយកឈ្នះលើសត្រូវ មិនមែនជារឿងដែលលំបាកខ្លាំងបំផុតទេ ប៉ុន្តែភាគច្រើនយើងមិនដឹងពីវិធីសាស្ត្រដើម្បីឈ្នះប៉ុណ្ណោះ។ អ្នកខ្លះចង់ឈ្នះពេក ក៏ត្រូវចេះវិញ ព្រោះខ្វះវិធី។ ដូច្នេះមុននឹងអាចយកឈ្នះលើសត្រូវបាន លុះត្រាតែយើងសិក្សាសត្រូវឲ្យច្បាស់សិនថា តើចំណុចខ្លាំង និងខ្សោយរបស់គេនៅចំកន្លែងណា។

Related image
ចូវអុី

ចូវអុី ជាមេទ័ពធំរបស់តុងអ៊ូ បាននិយាយពាក្យមួយឃ្លាថា «បើចង់យកឈ្នះសត្រូវ គឺត្រូវតែយកសត្រូវធ្វើជាគ្រូសិន»។ ក្នុងឃ្លានេះ មានន័យថា ត្រូវការសិក្សាអំពីសត្រូវមុននឹងវាយប្រហារ ឬកម្ចាត់សត្រូវណាម្នាក់។

Image result for សាមកុក
ជូកឺលៀង

នៅក្នុងគម្ពីរក្បួនសឹករបស់ ស៊ុនអ៊ូ គាត់ក៏បាននិយាយដែរថា «ស្គាល់គេស្គាល់េឯង ច្បាំង ១០០ ដង ឈ្នះទាំង ១០០»។ ដូច្នេះ​ហើយ ទើបទាមទារឲ្យស្គាល់អំពីដៃគូសត្រូវសិន មុននឹងចេញច្បាំង។ ចំណែកឯ ចូវអុី វិញ ហេតុដែលចង់ឈ្នះលើ ជូកឺលៀង បានអានសៀវភៅរបស់​ ជូកឺលៀង​ ជាច្រើនក្បាល ហើយក៏បានប៉ាន់ស្មានដឹងច្បាស់អំពីចិត្តគំនិតដែល ជូកឺលៀង សរសេរនោះដែរ។ ចំណុច ដែឡគេចាញ់ ជូកឺលៀង មានតែម្យ៉ាងប៉ុណ្ណោះគឺ ភាពអំនួតលើខ្លួនឯង ដែលផ្ទុយពី ជូកឺលៀង កាន់តែចេះកាន់តែដាក់ខ្លួន៕

 

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here