ឆាវឆាវ៖ ដឹងខុស មិនទទួលកំហុស តែសុខចិត្តកែកំហុស

0
162

ការប្រព្រឹត្តិអំពើខុសឆ្គង (កំហុស) មិនថាតែអ្នកទេដែលធ្លាប់ធ្វើខុសនោះ អ្នកណាៗក៏ធ្លាប់ខុសដែរ។ អ្នកដែលមិនខុសសោះ គឺមានតែអ្នកមិនធ្វើតែប៉ុណ្ណោះ ឬអ្នកដែលចាំតែថា។ ដូចជាពាក្យសម្តីខ្លះៗ ដែលយើងបានដកស្រង់រួចមកហើយរបស់​ ឆាវឆាវ ថា «កំហុស មានអ្វីគួរឱ្យខ្លាច តែអ្វីដែលគួរឱ្យខ្លាច គឺការបាក់ទឹកចិត្ត»

Image result for ឆាវឆាវ

ឆាវឆាវ ត្រូវបាន អ្នកជំនាន់​ក្រោយចាត់ទុករូបគេជាកំពូលអ្នកដឹកនាំនគរដ៏ប៉ិនប្រសប់មួយរូប ដែលអាចគ្រប់គ្រងមនុស្សរាប់លាននាក់ និងក្តោបក្តាប់ឱកាសបានយ៉ាងល្អបំផុត។ ជាពិសេស នៅក្នុងពេលដែលចាប់ស្តេចហាន គរាម​​លើពួកសម្តេច ​និងស្តេចត្រាញ់ទាំងឡាយ។ ក៏ប៉ុន្តែ គេក៏ត្រូវបានទីប្រឹក្សារបស់ខ្លួនបានកត់សម្គាល់ថា​ គឺជាមនុស្សដែលមិនចេះទទួលស្គាល់អំពីកំហុសរបស់ខ្លួនឡើយ (អញត្រូវរហូត) តែចំណុចល្អរបស់គេ គឺដឹងខុសមិនទទួលស្គាល់ (ក្នុងនាមជាមេដឹកនាំ) តែគេព្រមកែលម្អកំហុសរបស់ខ្លួន។

Image result for ឆាវឆាវវាហាក់ពិបាកណាស់ ដែលឱ្យមេដឹកនាំនគរទាំងមូលមកសុំទោសទីប្រឹក្សារបស់ខ្លួននោះ។ តែយើងក៏អាចយល់បាន​ថា​​ មនសុ្សដូច ឆាវឆាវ មិនមែនមិនទទួលស្គាល់ទេ ដោយយើងលើហេតុផលថា គេព្រមកែកំហុស តែគ្រាន់តែប្រ​កែ​ក​​​ចំ​ពោះអ្នកដែលចោទថាខ្លួនខុសប៉ុណ្ណោះ។ នៅក្នុងពេលនេះ ខ្ញុំក៏មិនបានប្រាប់ឱ្យមេដឹកនាំយក ឆាវឆាវ ជាគំរូដោ​យ​​មិនព្រមទទួលកំហុសដូចគេទេ តែចង់ឱ្យមនុស្សទាំងអស់ចេះទទួលខុសត្រូវរាល់ពេលដែលបានធ្វើខុស និងត្រូវ​តែ​​កែកំហុសដែលកើតឡើងឱ្យបានត្រឹមត្រូវវិញ៕

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here