ឆាវឆាវ៖ កំហុសគ្មានអ្វីគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាចគឺការបាក់ទឹកចិត្ត

0
174

ការបរាជ័យតែងតែកើតឡើងជានិច្ចកាល សម្រាប់អ្នកដទៃដែលចង់ផ្លាស់ប្តូរអ្វីថ្មី មិនធ្វើដដែលៗ ហើយបើអ្នកធ្វើសាកល្បងអ្វីថ្មី ភាពបរាជ័យនៅតែបន្តកើតមានឥតឈប់ឈរទេ លុះត្រាតែអ្នកកុំធ្វើអ្វីទាំងអស់ ទើបមិនផ្លាស់ប្តូរ។ នៅក្នុងសៀវភៅមួយក្បាល “ទស្សនៈទម្លុះជីវិត” បាននិយាយថា «កំហុសតែងតែកើតមានចំពោះអ្នកអនុវត្តន៍ បើខ្លាចកំហុសចូរអ្នកនៅឱ្យស្ងៀមកុំធ្វើអ្វីទាំងអស់» ។

Image result for ឆាវឆាវ
ឆាវឆាវ និង លាវបុី ក្នុងសួនផ្កាប៉ិះ

ឆាវឆាវ ជាអ្នកនយោបាយ ជាអ្នកប្រយុទ្ធ ជាមេទ័ព មេដឹកនាំដ៏ខ្លាំងពូកែ ជាអ្នកសង្គមសាស្ត្រ សេដ្ឋកិច្ច និងជាអ្នកដែលក្តោមក្ដាប់ស្តេចត្រាញ់ទាំងឡាយនៅសម័យកាលបុរាណ។ គេបាននិយាយថា «កំហុស តើមានអ្វីគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាចនោះ​គឺ ការបាក់ទឹកចិត្ត»។ បើមនុស្សបាក់ទឹកចិត្ត គឺប្រាកដជាបោះបង់ចោល ហើយលែងហ៊ានសាកល្បងម្តងទៀត។ នៅពេល​ដែល​មនុស្សបោះបង់ គឺប្រាកដជាប្រាកដជាបរាជ័យពិតប្រាកដ។ ជាការពិតទៅ ពាក្យថាបរាជ័យមិនមែនជារឿងគួរឱ្យខ្មាសទេ​ តែវាជាបទពិសោធន៍ថ្មី ជាមេរៀនថ្មី និងដុសខាតឱ្យយើងអាចរកផ្លូវដ៏ត្រឹមត្រូវបាន។

ត្រូវចងចាំថា “បរាជ័យ” ជាជណ្តើរឡើងទៅកាន់ភាពជោគជ័យ ដែលមនុស្សគ្រប់គ្នាតែមើលឃើញ និងកោតសរសើរ។ ប៉ុន្តែមនុស្សមិនដែលឃើញពីភាពបរាជ័យរបស់បុគ្គលដែលជោគជ័យទាំងអស់នោះឡើយ៕

ចុចអានអត្ថបទទាក់ទង៖

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here