ជីវប្រវត្តិសង្ខេបរបស់តួអង្គ ជូកឺលៀង (ខុងមិញ) ក្នុងសាច់រឿងដី៏ល្បីល្បាញ “សាមកុក”

0
1568

អ្នកដែលធ្លាប់ទស្សនាសាច់រឿងសាមកុក ទាំងអស់ និងអ្នកនិយមតាមដានរឿងភាគចិន គ្មានអ្នកណាម្នាក់ដែលមិនស្គាល់តួអង្គ ជូកឺលៀង ឬ ហៅ​ម្យ៉ាងទៀតថា “ខុងមិញ” នោះទេ។ តួអង្គរបស់លោកបង្ហាញនូវភាពឆ្លាតវៃ ចេះដឹងមេឃដី កាលៈ​ទេ​សៈ​​យ៉ាងច្បាស់ ជា​ពិសេសការដឹកនាំ ទស្សនៈនយោបាយល្អៗជាច្រើន ដែលត្រូវបានគេចែករំលែក និងសិក្សាជាផ្នែកនៃ​សតិ​បញ្ញារបស់អ្នកសិក្សា​គ្រប់​គ្នា។

Related image

ប្រវត្តិសង្ខេប

លោក​ Lu Yi​ (ជូកឺលៀង) បច្ចុប្បន្ន​នេះ លោកមានអាយុ 42 ​ឆ្នាំ​។ លោកកើត​នៅ​ទីក្រុង​ សៀងហៃ​ ប្រទេស​ចិន​។ លោក​មិន​មែន​ត្រឹម​តែ​ជា​តារា​សម្ដែង​ប៉ុណ្ណោះ​ទេ​ ថែមជា​ជា​តារា​ចម្រៀង​ផង។ លោក​បាន​ចាប់​ផ្ដើម​ជីវិត​ជា​អ្នក​សិល្បៈ​តាំង​ពី​អាយុ ​៥​ឆ្នាំ​ មកមេ៉្លះ ដោយ​សម្ដែង​ក្នុង​រឿង​ “Spring Ding-dong”។ នៅ​ថ្នាក់​ទី​៨​ លោក​បាន​រៀន​ល្ខោន​ និង​ក្បាច់គុន​កុង​ហ្វូ​ទៀត​ផង។ សិល្បករ​ចិន​រូប​នេះ ​បាន​ក្លាយ​ជា​តារា​លំដាប់​កំពូល​របស់​ប្រទេស​ចិន​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩។ លោក​បាន​រៀប​អាពាហ៍​ពិ​ពា​ហ៍​ជាមួយ​នឹង​តារា​សម្ដែង​ អ្នក​នាង​ Bao Lei​ ។

Image result for Bao Lei​សាច់រឿង​ “សាមកុក“​ បាន​ថត​ជា​ខ្សែ​ភាព​យន្ត​ពីរ​បី​កន្លង​មក​ហើយ​ ប៉ុន្តែ​រឿង​ភាគ​ចេញ​ផ្សាយ​ឆ្នាំ​ ២០១០​ តួ​សម្ដែង​ជា​ជូកឺ​លៀង​ គឺ​លោក​ Lu Yi ​ដែលលេខធ្លោរជាងគេបំផុត។ លោក Lu Yi​ បាន​ចូល​សម្ដែង​រឿង​ភាគ​ចិន​ជា​ច្រើន​ ក្នុង​នោះ​ក៏​មាន​រឿង​ “អាណាចក្រ​ទាំង​បី” ឬ​ “សាមកុក”  ដែល​ចេញ​ផ្សាយ​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១០។ ក្នុង​រឿង​នេះ​ លោក​សឹង​ក្លាយ​ជា​វីរៈ​បុរស​របស់​អ្នក​សិក្សា​ អ្នក​នយោបាយ​ អ្នក​ទស្សនវិជ្ជា​ ឬ​អ្នក​ប្រវត្តិសាស្ត្រ​ ដោយសារ​ភាព​វ័យ​ឆ្លាត​ ទ្រឹស្ដី​ និង​ល្បិចកល​យក​ឈ្នះ​សត្រូវ​ក្នុង​សង្គ្រាម។

Image result for សាមកុក ជូកឺលៀងក្នុង​ឆ្នាំ ​២០០៤​ Lu Yi​ បាន​ឈរ​នៅ​លេខ​រៀង​ទី​១៣​ និង​ឆ្នាំ​២០០៥​ ឈរ​នៅ​លេខ​រៀង​ទី​១១ ​នៃ​តារា​ភាពយន្ត​ចិន​ក្នុង​គេហ​ទំ​ព័រ​ល្បី​ Forbes។ នៅ​ឆ្នាំ​២០០៥​នោះ​ដែរ​ ភាព​យន្ត​របស់​លោក​ “Seven Swords” បាន​ទទួល​ការ​តែងតាំង​រហូត​ដល់ ​៧​សម្រាប់​ពាន​​ Golden Horse ​និង​ពីរ​សម្រាប់​ពាន​រង្វាន់​ Hong Kong Film Award។ ប្រជាជន​ខ្មែរ​មួយ​ចំនួន​ក៏​បាន​ស្គាល់​ឈ្មោះ​គាត់ត្រឹមតែ​ ជូកឺលៀង​ ឬ​ ខុងមីង ​នេះ​ដែរ។ រហូតមកដល់ពេលនេះ កេរ្ថិ៍ឈ្មោះដ៏ល្បីល្បាញរបស់លោក​ នៅតែបន្ត​មានប្រជាប្រិយភាព​តាមរយៈអ្នកគាំទ្រសាច់រឿងសាមកុក កាលពីឆ្នាំ 2010 ដដែល៕

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗ ជាច្រើនទៀតរៀងរាល់ថ្ងៃ។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here