ឈ្វេងយល់រូបភាព ១០សន្លឹក ដែលបង្ហាញភាពដ៏អស្ចារ្យអំពីប្រាសាទអង្គរវត្ត

0
2906

មនុស្សក្នុងលោក មិនថាតែប្រទេសនៅជិតខាងយើងទេ ដែលស្គាល់នឹងកោតស្ញប់ស្ញែងនៃកំពូលស្ថាបត្យកម្មរបស់ដូនតាខ្មែរយើងគឺ ប្រាសាទអង្គរវត្ត ក្នុងនោះពិភពលោកទាំងមូលសុទ្ធតែបានដឹង និងស្គាល់យ៉ាងច្បាស់អំពីភាពរុងរឿងនៃអាណាចក្រ​ខ្មែរនៃអតីតកាល រហូតមកសល់តឹកតាងដល់បច្ចុប្បន្នកាលយើងនេះ។ ហើយនៅក្នុងនោះ ដូនតាខ្មែរយើងសុទ្ធតែ​បានបង្កប់នូវអត្ថន័យខ្លឹមសារផ្សេងៗ ក្នុងការកសាងប្រាសាទអស្ចារ្យក្នុងលោកនេះ។

សម្រាប់នៅថ្ងៃនេះដែរ គេហទំព័រចំណេះដឹង MONOVICHEA នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន ឱ្យឈានជើង​ទៅទស្សនាប្រាសាទអង្គវរត្តជាមួយគ្នា និងសិក្សាឈ្វេងយល់បន្ថែមនៃប្រាសាទវិស្ណុលោក​នេះ។

Related image១. ខ្លោងទ្វារនៃចូលប្រាសាទ

ទស្សនិកជន និងអ្នកដែលធ្លាប់បានទស្សនាអង្គរវត្ដ សុទ្ធតែបានដឹងអំពីភាពអស្ចារ្យរបស់ប្រាសាទមួយណេះពុំខាន​។ ក៏ប៉ុន្តែ ក៏មានអ្នកខ្លះមិនទាន់ដឹងអំពីន័យខាងមុខប្រាសាទដែលបង្ហាញអំពីរចនាបទខុសប្លែកពីសំណង់ផ្សេងៗក្នុងលោក រួមមានធម្មជាតិ ប្រាង្គប្រាសាទអង្គរ មានដើមត្នោតដុះព័ទ្ធជុំវិញ និងនៅបង្កាន់ដៃមានស្តេចនាគរាជ​ដែល​មានជំនឿថាជាកំពូលស្តេចសត្វមានមហិឫទ្ធិដែលអាចការពារខ្មាំងសត្រូវ និងទ្រនូវប្រាសាទនេះ។

Related image

២. ធម្មជាតិជុំវិញប្រាសាទ

ប្រាសាទអង្គរវត្ត ប្រវត្តិគេហៅថា “វិស្ណុលោក” តាមសិលាចារឹកនៅសតវត្សរ៍ទី ១៦ ឈ្មោះនៃប្រាសាទអង្គរវត្ត​គឺ ព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក (ឥន្រ្ទប្រត្ថ ជាភាសាសំស្រ្កឹត ហើយបានក្លាយទៅជាភាសាបាលី ឥន្ទបត្ត បញ្ជាក់ទៅលើការឆ្លងពីព្រហ្មញ្ញសាសនា ទៅព្រះពុទ្ធសាសនាហីនយាន)។ ប្រាសាទនេះមានទំនាក់ទំនងរវាសាសនាពីរ គឺ ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា។ ប្រាសាទនេះ បានបង្កប់នូវអាថ៌កំបាំង និងសម្រស់ធម្មជាតិគួរឱ្យទាក់ទាញភ្ញៀវទេសចរណ៍រាប់សិនលាននាក់ទូទាំងពិភពលោកមិនដែលធ្លាក់ចុះទេ ព្រោះ​តែមាននូវសម្រស់ធម្មជាតិព័ទ្ធជុំវិញ និងមហាសំណង់ដ៏អស្ចារ្យមិនធ្លាប់មាន។

Related image

៣.​ ការប្រែប្រួលប្រាសាទអង្គរវត្ត ប្រែពណ៌សម្បុរទៅគ្រប់យ៉ាងតាមសម្រស់របស់ខ្លួនដែលបង្អួតដល់ធម្មជាតិ និងមនុស្សក្នុងលោក​។ ប្រាសាទនេះ ជួនមានពណ៌មាសក្រហមឆ្អិនឆ្អៃ និងមានពេលខ្លះមានពណ៌ស្រស់បែបធម្មជាតិ ឬពណ៌ផ្សេងៗ​ជាច្រើនទៀត​ ដូចជាពេលល្ងាច ព្រឹក ថ្ងៃ និងពេលរាត្រីជាដើម។

Related image

៤. បាយរាយទឹកហ៊ុមព័ទ្ធជុំវិញ

តាមចចំណរចរកាល ដូតនាខ្មែរយើងបាននិទានថា ប្រាសាទនេះជីកស្រះទឹកព័ទ្ធជុំវិញប្រាសាទគឺ ដើម្បីការពារដល់ខ្មាំងសត្រូវមកយារយី ឬមកវាយប្រហារ ហើយបើសត្រូវចុះក្នុងទឹកនៃស្រះនៃ នឹងមានសត្វក្រពះជាច្រើន​ខាំ​សុីជាចំណីតែម្តង។ បើសិនសត្រូវធ្វើដំណើរតាមទ្វារផ្សេងៗ មានការការពារដ៏តឹងរឹងពីសំណាក់ទាហាន​ការពារ​ក្រុងអង្គរ។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ស្រះទឹកបារាយនេះគឺជាសោភណ្ឌភាពមួយនេះប្រាសាទអង្គរវត្ត ដែលអាច​ទាក់​ទាញភ្ញៀវបានយ៉ាងច្រើនមកកម្សាន្ត និងផ្តិតយករូបថតប្រាសាទអង្គរវត្ដ និងបារាយទឹកដ៏ស្រស់ស្អាតនេះ។

Image result for angkor wat

៥. ថ្មនៃប្រាសាទ

ប្រាសាទអង្គរវត្ត ត្រូវបានសាងសង់ នៅដើមសតវត្សរ៍ទី​១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនានៅវេលាគ្រានោះ។ ប្រាសាទដ៏ល្អវិចិត្រប្រកបដោយភាពថ្លៃថ្នូរ និងបង្កប់ដោយអរិយធម៌ វប្បធម៌ចំណាស់របស់ខ្មែរ និងថែមទាំងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យដល់កំពូលទៅដល់ពិភ​ពលោក។ ប្រាសាទនេះ បានចាប់ផ្តើមកសាងឡើងដោយការយកថ្មបាយក្រៀម ថ្មភ្នំ នានាជាច្រើនប្រភេទមក​ត​ភ្ជា​​ប់​គ្នា​​រហូតក្លាយជាប្រាសាទដ៏ធំអស្ចារ្យ និងរឹងមាំមានអារយុកាលរាប់ពាន់ឆ្នាំមកហើយ។ មានអ្នកខ្លះថា ប្រា​សា​ទនេះមិនមែនជាមនុស្សធ្វើទេ គឺមានទេវ ឬព្រះឥទ្ទមកជប់ឡើង។ ដោយហេតុថា វាអស្ចារ្យខ្លាំងពេក​ ដែលមិន​អា​ច​​​នឹកស្មានដល់ថា មនុស្សអាចកសាងវាឡើងបាន។

Image result for angkor wat

៦. ភាពច្នៃប្រឌិត និងរចនាបថនៃប្រាសាទ

ប្រាសាទអង្គរវត្តិ ត្រូវបានអ្នកបុរាណវិទូសរសេរនូវការរៀបចំ និងរចនាបថនៃប្រាសាទ​ដែលមានគ្រប់ចំណាក់លាន លឹប និងមានការពិពរណ៍នាអំពីព្រឹត្តិការណ៍ ការច្បាំងគ្នាជាមួយសត្រូវ វប្បធម៌ សិល្បៈ ចំណាក់ ការរស់នៅ ពីមួយជំនាន់ទៅមួយចំនាន់យ៉ាងលម្អិត និងមានក្បាច់គុណបុរាណយើងជាច្រើនស្នៀតជាប់នឹងតួប្រាសាទដ៏អស្ចារ្យ​នេះ​ថែមទៀត។ ក្រៅពីរូបចំណាក់ជាច្រើនរៀបនេះ នៅមានរូបភាពអប្សរារែរាំយ៉ាងទន់ភ្លន់គួរឱ្យចង់គយគន់ ដែល​មនុស្សភាគច្រើន​ហៅពួកនាងថា “នារីសួគ៌” ដែលគ្មានស្ត្រីណាប្រៀបផ្ទឹមបាន។

Related image

៧. វប្បធម៌ និង អរិយធម៌

អាណាចក្រខ្មែរ (កម្ពុជា) ជាណាចក្រមួយ ដែលមានខឿនវប្បធម៌ អរិយធម៌ សិល្បៈ ក្បួនច្បាប់តម្រានានា និងមានអក្សររបស់ខ្លួនរាប់ពាន់ឆ្នាំមកហើយ ចាប់តាំពីសម័យមុនបុរេប្រវត្តិមកម៉េ្លះ។ រហូតមកបច្ចុប្បន្ន វប្បធម៌ និងអរិយ​ធម៌ខ្មែរ នៅតែមានជីវិតរស់នៅឡើយ ថែមទាំងមានសាសនាដ៏ធំ​ដែលជាសាសនារដ្ឋផងដែរ គឺសាសនាព្រះ​ពុទ្ធ។

Related image

៨. ឆព្វណ្ណ​រង្សី 

ដូចដែលបានរៀបរាប់ខាងលើរួចមកហើយ ប្រាសាទនេះតែងមានការប្រែប្រួលទៅតាមពេលវេលារៀងរាល់ថ្ងៃ។ សម្រាប់ពេល​ព្រឹក មានពណ៌ក្រហមឆ្អិត ពេលថ្ងៃពណ៌ប្រាក់លាយលឿង និងពេលរសៀលឡើងពណ៌មាស (សុវណ្ណ)។ល។ ចំពោះភ្ញៀវទេសចរណ៍ តែងតែចង់គយគន់ថ្ងៃរៀបលិច លើប្រាសាទបាក់ខែង ព្រោះមានពណ៌​ស្រស់ស្អាត​ដែលមិនអាចបំភ្លេចបាន។

Image result for angkor wat

៩. កំពូលប្រាសាទ

ប្រាសាទនេះមានកំពូលប្រាំ ដែលតំណាងឱ្យ ភាពរុងរឿង​ ស្ថិតថេរ ខ្ពស់ខ្ពស់ ឫទ្ធិអំណាច និងថ្លៃថ្នូរ។ កាំជណ្តើរ​ឡើង​លើកំពូលប្រាសាទអង្គរ​ត្រូវប្រឈរឡើងយ៉ាងខ្ពស់ចោតខ្លាំង។ មានអ្នកខ្លះ មានឆ្ងល់ថា េហតុអ្វីបានបានជា​កាំជណ្តើរឡើងប្រាសាទអង្គរវត្តខ្ពស់យ៉ាងនេះ? សម្រាប់ភ្ញៀវទេសចរណ៍គ្រប់វណ្ណៈ បើចង់ឡើងលើកំពូលប្រាសាទ​ត្រូវតែទោជង្គង់ លំឱនកាយគោរពដល់ប្រាសាទនេះ ទើបអាចធ្វើដំណើរឡើងលើខ្នងប្រាសាទដ៏អស្ចារ្យនេះបាន។​

Related image

១០. ស្តេចសិង្ហ និង ស្តេចពស់នាគរាជ

សិង្ហ ជាស្តេចនៃសត្វទាំងឡាយលើដីគោក។ ចំណែកសត្វពស់នាគរាជ គឺជាស្តេចសត្វនៅក្នុងទឹក និងលំហរអាកាស។ សត្វទាំងពីរនេះ បានឈរយាមប្រាសាទការពារសត្រូវរាប់រយពាន់ឆ្នាំមកហើយ មិនថាសត្រូវមកពីទិស​ទីណាក៏ដ​ោយ ក៏មិនអាចមកបំផ្លាញប្រាសាទវិស្ណុ​លោកនេះបានដែរ។

Image result for angkor wat

ដូច្នេះហើយ រាល់ភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានទៅដល់ខាងមុខនៃប្រាសាទអង្គរវត្ត តែងតែឃើញរូបស្តេច​នាគរាជ និងស្តេចសិង្ហឈរយាមទ្វារមុនគេបង្អស់។

សូមបញ្ជាក់ថា រាល់ការបកស្រាយខាងលើនេះ ចំពោះប្រាសាទអង្គរវត្ត គឺជាការគិតវិភាគពិចារណារបស់អ្នកនិពន្ធ​ប៉ុណ្ណោះ។ ដូច្នេះ បើមានចំណុចណាខ្វះខាត ឬកែតម្រូវបន្ថែម យើងខ្ញុំរីករាយទទួលក្នុងន័យស្ថានា។ សង្ឃឹមថា កូនខ្មែរទាំងអស់រួមគ្នាគិតគូរថែរក្សា និងផ្តល់តម្លៃទៅលើប្រាសាទបុរាណខ្មែរនានាជាច្រើនទៀត៕

ចុចអានអត្ថបទបន្ទាប់៖ 

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗជាច្រើនទៀត។

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here