តោះ! មកស្គាល់ខេត្តដ៏ល្បីមួយទៀតបន្ទាប់ពីបាត់ដំបងបណ្តូលចិត្ត គឺខេត្តកំពង់ធំ (ស្ទឹងសែន)

0
757

កំពង់ធំ គឺជាខេត្តមួយក្នុងប្រទេសកម្ពុជា។ វាមានព្រំប្រទល់ជាប់ខេត្តសៀមរាប នៅភាគពាយព្យ ព្រះវិហារ នៅភាគខាងជើង ស្ទឹងត្រែង នៅភាគឦសាន ក្រចេះនៅខាងកើត កំពង់ចាម កំពង់ឆ្នាំង នៅខាងត្បូង និងបឹងទន្លេសាបនៅភាគខាង​លិច​។​

រូបភាពពាក់ព័ន្ធ
រូបសំណាក់ ដំរីជាន់ខ្លា ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ មានទីរួមខេត្តឈ្មោះ “ក្រុងស្ទឹងសែន”​ ដែលជាទីក្រុងមួយដែលមានប្រជាជន ៣០,០០០ នាក់ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាម​បណ្តោយនៃច្រាំងដងស្ទឹងសែន។ កំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅចំកណ្តាលផ្ទៃប្រទេសកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣,៨១៤ សហាតិមាត្រការ៉េ ហើយបែងចែកជា ៨ ស្រុក-ក្រុង, ៨១ ឃុំ-សង្កាត់ និង ៧៣៤ ភូមិ

រូបភាពពាក់ព័ន្ធ
រូបសំណាក់ ដំរីជាន់ខ្លា ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២ នៅក្នុងប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀត មានសារៈសំខាន់ណាស់សម្រាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និងអ្នកស្រាវជ្រាវដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅទស្សនាផ្ទាល់។

រូបភាពពាក់ព័ន្ធ
ប្រាសាទសម្បូរព្រៃគុហ៍

មានស្ថានីយ៍បុរាណសម័យអង្គរគួរឱ្យចាប់អារម្មណ៍ជាច្រើនក្នុងតំបន់នេះ រួមមានប្រាសាទសំបូរព្រៃគុក និង ប្រាសាទអណ្ដែត​។ ជាពិសេសនៅពេលបានទៅកម្សាន្តហើយៗបានស្នាក់នៅ ១យប់ ឬ ២យប់ ជាមួយប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន។ នោះគឺផ្ទះស្នាក់របស់សហគមន៍នៅទីនោះ។​ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ តភ្ជាប់​ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយមានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយៈផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយ ១២៦ សហាតិមាត្រ។ ខេត្តកំពង់ធំជាខេត្តមួយផងដែរ ដែលសម្បូររទៅដោយសក្តានុពលទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ​ និងអន្ដរជាតិ ដូចជាការកម្រនិងអសកម្មបឹង ទន្លេ ព្រៃភ្នំ និងប្រាសាទបុរាណចំនួនជាង 200 ប្រាសាទ។ ក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងប្រាំបួន ដែលមានព្រំប្រទល់ជាប់បឹងទន្លេសាបផងដែរ។

រូបភាពពាក់ព័ន្ធ
ស្ទឹងសែន ខេត្តកំពង់ធំ (រូបភាព៖​ RFA)

កំពង់ធំជាប៉ែកនៃឋបនីយដ្ឋានជីវមណ្ឌលបឹងទន្លេសាប។ ខាងលិចនៃផ្នែកមួយ នៃផ្លូវជាតិលេខ៦ :គ្របដណ្តប់ 30% ផ្ទៃធម្មតានេះ គឺជាតំបន់ពង្រីកទៅដល់បឹងទន្លេសាប។ តំបន់នេះគឺជាការល្អសម្រាប់ការដាំដុះស្រូវ និងការនេសាទត្រីសម្រាប់គាំទ្រដល់តម្រូវការនៃខេត្តនេះ និងនាំចេញទៅទៀត។ ក្រៅពីនេះ ប្រជាជនខ្មែរយើងមួយចំនួនធំ ក៏តែស្គាល់បទចម្រៀងមួយ​បទ​ដ៏ល្បីល្បាញរបស់ លោក ណយ វ៉ាន់ណេត ដែលបានរៀបរ៉ាប៉អំពីខេត្តមួយនេះ បទចម្រៀងក្រោមចំណងជើងថា ​”សម្រស់​បុប្ផាកំពង់ធំ” ។

ដូច្នេះ ប្រិយមិត្តអ្នកដែលមានបំណងចង់រស់នៅទៅកម្សាន្តនៅក្នុងខេតកំពង់ធំ ត្រូវតែស្វែងយកអំពីសក្តានុពលនៃខេត្តនេះ ជាពិសេស កុំភ្លេចចូលទៅលេងស្ទឹងសែន ដ៏ល្បីសុះសាយមួយនេះផងដែរ៕

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗជាច្រើនទៀត។

ដោយ៖ មនោ វិជ្ជា 

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here