ខុងជឺ៖ មនុស្សភាគច្រើនតែងតែគិតលើផលប្រយោជន៍ធំ ក្នុងរយៈពេលខ្លី តែមិនគិតពីអនាគតឡើយ

0
4605

អ្នកប្រាជ្ញ ខុងជឺ ត្រូវបានគេចាត់ទុកថាជាបរមគ្រូដ៏ធំមួយនៅក្នុងប្រទេសចិន រហូតបានក្លាយជាសាសនាមួយនៅក្នុងប្រទេសនេះថែមទៀតផង។ ដូច្នេះ រាល់គំនិត ពាក្យសម្តីនានា ត្រូវបានអ្នកដឹកនាំ និងមានមនុស្សជាច្រើនយកមកសិក្សារៀនសូត្រ​ឱ្យក្លាយប្រ​យោជន៍យ៉ាងច្រើន​ក្នុងការដឹកនាំជាតិ និងដឹកនាំខ្លួនឯងឱ្យទៅរកភាពល្អប្រសើរ។

Related imageនៅថ្ងៃនេះដែរ យើងក៏បានលើកយកទស្សនៈមួយរបស់គាត់មកធ្វើការសិក្សាបន្ថែមទៀត ដែលក្នុងនោះមានការបកស្រាយពី និង​ពន្យល់បន្ថែមផងដែរ។ ខុងជឺ បានលើកឡើងថា «មនុស្សភាគច្រើនតែងតែគិតលើផលប្រយោជន៍ក្នុងរយៈពេលខ្លី តែមិនគិតពីអនាគតឡើយ»។ ក្នុងគំនិតនេះ ជាគំនិតវិជ្ជមានល្អ និងមានផ្លូវទៅអនាគតវែងឆ្ងាយ ដែលគាត់ចង់ប្រាប់យើងឱ្យចេះអត់ធ្មត់ តស៊ូនឹងកិច្ចការងារ កុំចង់បានអ្វីដែលនៅកៀកដៃងាយៗ ដែលលទ្ធផលចុងក្រោយគឺ គ្មានទៅវិញ។ មនុស្សយើង ពុំអាច​រស់​​តែ ១ថ្ងៃ ១ខែ ១ឆ្នាំ ឬ ១០ឆ្នាំ ក៏ចប់នោះទេ ត្រូវរស់នៅវែងអន្លាយទៀត អាចនិយាយបានថារាប់សិបឆ្នាំទៅមុខទៀត។ ដូច្នេះ ត្រូវតែធ្វើអ្វីដោយប្រើគំនិត និងប្រាជ្ញារបស់យើងឱ្យបានត្រឹមត្រូវ ដែលគិតទៅលទ្ធផលថ្ងៃអនាគត។

ចង់ដឹងពីវិធីសាស្ត្រការពារដ៏មានឥតទ្ធិពល សូមស្វែងរកសៀវភៅ “ទុកផ្លូវក្រោយ” មួយក្បាលនេះ តម្លៃត្រឹមតែ ៤០០០០រៀល ($10.00) ប៉ុណ្ណោះ។

 

ចំពោះអ្នករកសុីក្តី ក៏គួរតែយល់អំពីគំនិងរបស់គាត់មួយនេះ ព្រោះបើយើងរកប្រើប្រាស់ប្រាកដជាទទួលបានលទ្ធផលធំ ជោគជ័យ​ធំនៅថ្ងៃខាងមុខពុំខាន។ ប៉ុន្តែ​ផ្ទុយទៅវិញ បើយើងធ្វើមិនដូចតាមទស្សនៈរបស់គាត់ទេ អាជីវកម្មរបស់យើងនឹ​ង​ត្រូវ​ក្ស័យនៅពេលអនាគត ទោះបីយើងរកប្រាក់ចំណូលពេលនេះបានច្រើនប៉ុនណាក៏ដោយ ព្រោះថ្ងៃខាងមុខយើងនឹងអស់ផ្លូវ​ដើរ គ្មានផ្លូវក្រោយ ទៀត ពេលនោះហើយដែលជាពេលយើងត្រូវស្លាប់ឥតដីកប់។

Image result for confuciusជារួមមកវិញ បើចង់បានលទ្ធផល ឬទទួលបានលាភសក្ការៈឆាប់ៗ គឺវានឹងនាំមកនូវទុក្ខទោសដល់យើង។ ប៉ុន្តែបើយើងធ្វើការងារដោយសុចរិតពិតប្រាកដ មិនថាអាជីវកម្ម ឬការដឹងនាំទេ វានឹងហុចផលឱ្យយើងគួរជាទីគាប់ចិត្តវិញ។ »នៅក្នុងលោកនេះ គ្មានការបានមកដោយស្រួលៗ និងមិនប្រើរយៈពេលនោះទេ» សូម្បីតែប្រិយមិត្តអ្នកអានទាំងអស់គ្នា ទម្រាំតែបានអានអត្ថបទនេះ ចេះរៀនសូត្រ និងធំធាត់ដល់ពេលនេះ គឺត្រូវប្រើពេលវេលារបស់សិបឆ្នាំឯណោះ៕

ចូលអានអត្ថបទាក់ទង៖

សូមអរគុណសម្រាប់ការតាមដាន និងគាំទ្រគេហទំព័រយើងខ្ញុំ។ សូមជួយ Like & Share ដើម្បីទទួលបានចំណេះដឹងថ្មីៗជាច្រើនទៀត។

ដោយ៖ មនោ វិជ្ជា

ស្ថាបនិកគេហទំព័រចំណេះដឹង និងជាអ្នកនិពន្ធ​ ស្រាវជ្រាវ

ឆ្លើយ​តប​

Please enter your comment!
Please enter your name here