រឿងរ៉ាវដែលទាក់ទងនឹងឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ “ពិណ” ដែលខ្មែរគ្រប់គ្នាពុំសូវជ្រាប

0
2193

ប្រជាជន​ខ្មែរ​មួយ​ចំនួន​ប្រហែល​ធ្លាប់​ឮ​ពាក្យ​ថា “​ពិណ​” ជា​ឧបករណ៍​ភ្លេងចិន​តាម​រយៈ​ការ​មើល​ខ្សែភាពយន្ត​បុរាណ​ចិន​មួយ​ចំនួន​។ ប៉ុន្តែ​ ប្រទេស​កម្ពុជាក៏​មាន​ឧបករណ៍​ភ្លេង​ប្រហាក់ប្រហែល​គ្នា​ដែល​គេ​ហៅ​ថា “​ពិណ​” ផង​ដែរ​។ ឧបករណ៍​ពិណ​ខ្មែរ​ជា​ឧបករណ៍​ភ្លេង​ប្រភេទ​ដេញ ឬ​កេះ​ដោយ​ប្រើ​ម្រាមដៃ​ដប់ ដែល​ពិណ​នេះ បាន​ចែក​ជា​ប្រភេទ​ពិណ​ផ្សេង​ៗ​គ្នា​ដូច​ជា ពិណ​កោង ពិណ​កែង និង​ពិណ​ស្នូក​។

Image result for ពិណខ្មែរ

Image result for ពិណខ្មែរ

តាម​ឯកសារ​របស់​អ្នកស្រី​បណ្ឌិត ពៅ សាវ​រស ដែល​ជា​អ្នកប្រាជ្ញ​ខាង​អក្សរសាស្ត្រ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ពិនិត្យ​លើ​សិលា​ចារិក​ខ្មែរ គេ​បាន​ឲ្យ​ដឹង​ថា ដូនតា​ខ្មែរ​ចេះ​ច្នៃ​ធ្វើ​គ្រឿង​ភ្លេង​តាំងពី​សតវត្សរ៍​ទី​៦ មក​មេ៉្លះ ដែល​ក្នុង​នោះ​មាន​ឧបករណ៍​ភ្លេង​”ពិណ ចាប៉ី និង ​ស្គរ​គ្រប់​ប្រភេទ”​។

Image result for ពិណខ្មែរជា​ភស្តុ​តាំង ឧបករណ៍​ពិណ​នេះ​ត្រូវ​បាន គេ​ឃើញ​មាន​រូប​ឆ្លាក់​នៅ​លើ​ជញ្ជាំង​នៃ​ប្រាសាទបុរាណ​ខ្មែរ​នានា ដូច​ជា​ប្រាសាទព្រៃ​គុ​ហ៍ នៅ​ខេត្តកំពង់ធំ និង​ប្រាសាទបាយ័ន​។ ពាក្យ​ថា​ “ពិណ” ជា​ពាក្យ​ដែល​ក្លា​យមក​ពី​ភាសាសំស្ក្រឹត និង​បាលី​ថា “វី​ណា”​។

ឧបករណ៍​ពិណ​ខ្មែរ ជា​ភ្លេង​មួយ​ប្រភេទ​ ដែល​គេ​និយម​ប្រគុំ​ក្នុង​ការ​រាំច្រៀង​ថ្វាយ​អាទិទេព ក្នុង​ព្រហ្មញ្ញសាសនា គឺ​ប្រគុំ​សម្រាប់​​​ថ្វា​យ​អាទិទេព ដូច​ជា​ព្រះព្រហ្ម ព្រះ​ឥសូរ និង​ព្រះ​នរាយ​ន៍​ជាដើម​។ ក្នុង​ការ​ប្រគុំ​គេ​ឃើញ​មនុស្ស​ប្រុស​ជា​អ្នកភ្លេង​ដេញ​ពិណ និង​ច្រៀង​។ ចំណែក​មនុស្ស​ស្រី​សម្តែង​ជា​ទេពអប្សរ​រាំ​តាម​ចង្វាក់ភ្លេង​។  ដូច្នេះ​គេ​សន្និដ្ឋាន​ថា ឧបករណ៍​ពិណ​នេះ ឆ្លង​មក​ពី​ប្រទេស​ក្លឹ​ង្គ នៅ​ពេល​ប្រជាជន​ក្លឹ​ង្គ​ចូល​មក​រស់នៅ​ជាមួយ​ប្រជាជន​ខ្មែរ តាំងពី​សតវត្ស​ទី​សូន្យ​នៃ​គ្រិស្តសករាជ​មក​មេ៉្លះ​។

ដោយ​ឧបករណ៍ “ពិណ” ជា​ឧបករណ៍​ភ្លេង​មួយ​ប្រភេទ​នៃ​ព្រហ្មញ្ញសាសនា វត្តមាន​នៃ​ឧបករណ៍​ភ្លេង​នេះ​ក៏​ត្រូវ​បាន​រលាយ​បាត់បង​ទៅ​ផង​ដែរ ពោល​គឺ​នៅ​ពេល​ដែល​ព្រហ្មញ្ញសាសនា​បាន​រលត់​មុន​ឆ្នាំ​១៤៣១ ជា​ឆ្នាំ​ដែល​ប្រទេស​ខ្មែរ​ចាញ់​កុ​ល​យុទ្ធ​ជាមួយ​ពួក សៀម ដែល​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ត្រូវ​ចាប់​ធ្វើ​ជា​អ្នកទោស និង​ត្រូវ​គេ​ធ្វើបាប​។

Image result for ពិណខ្មែរ

សូម​បញ្ជាក់​ថា ឧបករណ៍ភ្លេងបុរាណ “ពិណ” នេះ​ត្រូវ​បាន​ផ្ទេរ​ឈ្មោះ ទៅ​ជា​វង់ភ្លេង​មួយ​ហៅ​ថា “​វង់ភ្លេង​ពិណពាទ្យ​” គឺ​វង់ភ្លេង​ដែល​មាន​ពិណ​នាំមុខ​គេ​កាលពី​សម័យ​បុរាណ​៕

ប្រភព៖ Everyday កែសម្រួល៖ មនោ វិជ្ជា (អ្ននិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here