ដកស្រង់ពាក្យសម្តីរបស់ ជូកឺខុងមិញ (ជូកឺលៀង) ទាំងដប់ឃ្លាទុកជាគតិបន្ថែម

0
6004

ជូកឺលៀង ត្រូវបានមនុស្សសម័យមុនចាត់ទុកគាត់ថាជា “នាគដេក”  និងមានអ្នកខ្លះទៀត ហៅគេថា “ជាមនុស្សទេព” ដោយសារតគាត់ចេះសព្វរឿង មិនថាតែក្បួនសឹក យុទ្ធសាស្ត្រ ការដឹកនាំ និងការប្រើមនុស្ស ។ល។ ដោយហេតុនេះហើយ ទើបបានជាកេរ្ដិ៍របស់គាត់ល្បីសុះសាយមិនចេះរីងស្ងួន និងមនុស្សជាជំនាន់ក្រោយៗមកទៀត បានយកទស្សនៈ គំនិត និងពាក្យសម្តីជាច្រើនរបស់គាត់មកសិក្សាបន្ថែមជាចំណេះដឹង។

ជាច្រើនលើកច្រើនសារមកហើយ គេហទំព័រ MONOVICHEA តែងតែលើកយកគំនិង និងទស្សនៈជាច្រើនរបស់បុគ្គលល្បីៗ ជាពិសេសនៅក្នុងប្រវត្តិសាស្ត្រ​ចិន ដែលជាគ្រឹះដ៏ធំនៃចំណេះដឹងទូទាំងពិភពលោក។ ថ្ងៃនេះផងដែរ យើងខ្ញុំនឹងលើកយកទស្សនៈរបស់ ខុងមិញ (ជូកឺលៀង) ១០ ឃ្លា មកចែកជូនដល់ប្រិយមិត្តអ្នកអាន៖

១. «បើមិនអាចរកម្ចាស់ល្អឱ្យខ្លួនឯងបាន ខ្ញុំសុខចិត្តធ្វើជាម្ចាស់ឱ្យខ្លួនឯង» ។

២. «ម្ចាស់ឆ្លាត ត្រូវពឹងលើប្រជារាស្ត្រ​ តែក៏មិនអាចយករាស្ត្រ​ធ្វើជាបន្ទុកដែរ ព្រោះថាមិនត្រឹមតែនាំទុក្ខដល់រាស្ត្រ​ទេ ក៏នាំទុក្ខដល់ខ្លួនឯងថែមទៀត» ។

៣. «ធ្វើឱ្យកម្លាំងយើងកាន់តែខ្លាំង ទើបគេគោរពដល់យើង» ។

៤. «រាល់កិច្ចការធំទាំងឡាយ ត្រូវពឹងលើឱកាស» ។

៥. «កិច្ចការធំទាំងម្បាលន្មាន គឺសុទ្ធតែចាប់ផ្តើមនៅពេលដែលយើងទាល់ច្រកទាំងអស់» ។

៦. «ចាញ់ហើយ នៅតែមិនជ្រួលច្របល់ ទទួលរងនូវការប្រមាថហើយ ក៏នៅតែត្រជាក់ដូចទឹក មនុស្សបែបនេះ ទើបគួរឱ្យខ្លាច» ។

៧. «ចូលបម្រើរាជការ គឺដើម្បីបម្រើព្រះមហាក្សត្រ និងរាស្ត្រ មិនមែនដើម្បីបម្រើបក្សពួកនិយមទេ» ។

៨. «ចោរក្បត់ គឺមិនអាចលើកលែងបាន រាជវង្សត្រូវតែលើកស្ទួយ» ។

៩. «ឆាប់ចាកចេញពីកន្លែងដែលគ្រោះថ្នាក់ ទើបជាមធ្យោបាយដែលល្អបំផុត» ។

១០. «អ្វីដែលខ្ញុំធ្វើ គឺខ្ញុំបានធ្វើអស់ហើយ នៅរង់ចាំតែព្រហ្មលិខិតប៉ុណ្ណោះ» ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here