មនោ វិជ្ជា៖ ចូរប្រៀបធៀបភាពជោគជ័យរបស់អ្នកដូចនឹងការលេងកីឡា ម្តងឈ្នះ ម្តងចាញ់

0
43

មនុស្សយើងចម្រើនវ័យពីមួយថ្ងៃទៅមួយថ្ងៃឥតមានឈប់ឈរ មិនថាតែរាងកាយទេ សូម្បីតែគំនិតប្រាជ្ញាក៏កាន់តែលូតលាស់ឡើងជាលំដាប់ ប្រសិនបើយើងចេះវិវត្តន៍ខ្លួន និងរៀនសូត្រ។ ក៏ប៉ុន្តែ ជាក់ស្តែងមនុស្សយើងត្រូវតែប្រឈមមុខជាមួយនឹងបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃ មានការដោះស្រាយ និងការសាកល្បងជាដើម។

Related image

ភាពបរាជ័យ

ក្នុងចម្បាំង ក្នុងសមរភូមិ និងក្នុងការប្រយុទ្ធ អ្នកប្រយុទ្ធតែងតែខិតខំប្រឹងឱ្យអស់ពីសមត្ថភាព ប៉ុន្តែបើសិនមិនអាចយកឈ្នះ​លើសត្រូវខ្លួនឯងបាន គេហៅថា “បរាជ័យ ឬចាញ់”។ ដូច្នេះ អ្នកចេះមិនមែនមិនបានការទេ តែគេទទួលបាន​បទ​ពិសោស​ធន៍​​ជាច្រើនពីការបរាជ័យនោះ។ ត្រូវចង់ចាំថា ពេលអ្នកចាញ់ម្តងៗ ឬក៏បរាជ័យម្តងៗ ត្រូវតែប្រាប់ខ្លួនឯងថា យើង​អាច​រកឃើញ ឬស្រាយបានឧបសគ្គបន្ថែមមួយទៀតហើយ ហើយយកវាមកដោះស្រាយនៅពេលដែលជួបបញ្ហានេះខាងមុខបន្ត។ ក្នុងសុភាសិតចិនបុរាណ (ឆាវឆាវ) បានពោលថា «បរាជ័យ គឺគ្មានអ្វីដែលគួរឱ្យភ័យខ្លាចទេ តែអ្វីដែលសំខាន់ គឺកុំបាក់ទឹកចិត្ត»។ ប្រសិនបើអ្នកចាញ់ហើយ (បរាជ័យ) ហើយបាក់ទឹកចិត្តថែមទៀត មានន័យថាទុក្ខជាន់លើទុក្ខពុំខាន លទ្ធផលគឺមិនល្អប្រសើរទេសម្រាប់អ្នក។

ភាពជោគជ័យ

ភាពជោគជ័យមិនមែនបានមកដោយចៃដន្យ ឬពឹងលើព្រេងសំណាងនោះទេ តែត្រូវពឹងលើសមត្ថភាពផ្ទាល់របស់យើង។ ប្រសិនបើ​អ្នក​ទន់ខ្សោយ អ្នកនឹងត្រូវសត្រូវវាយបំបាក់ តែបើអ្នកខ្លាំងវិញ អ្នកនឹងទទួលបានតំណែងដ៏ខ្ពង់ខ្ពស់​ ហើយជោគជ័យ​។ គេថា «អ្នកចាញ់គឺជាចោរ ឯអ្នកដែលឈ្នះគឺជាស្តេច»។ ដូច្នេះ ប​ើចង់ឱ្យខ្លួនឯក្លាយជាស្តេចអង្គនេះ ត្រូវតែមាន​ភាព​រឹង​មាំ និងខ្លាំងក្លាជាងសត្រូវខ្លួន។ ការដែលអាចយកឈ្នះសត្រូវបាន មិនមែនមកពីមានកម្លាំងខ្លាំង ឬច្រើនជាងសត្រូវ​ទេ​ តែមកពីការមាននូវប្រាជ្ញា និងយុទ្ធសាស្ត្រ​ល្អជាងស​ត្រូវ។ មានទ្រឹស្តីមួយថា «ការយកឈ្នះសត្រូវ មិនមែនពឹងតែលើកម្លាំងទេ តែ​ត្រូវ​ពឹងទៅលើប្រាជ្ញា និងយុទ្ធសាស្ត្រ​ច្រើន​ជាង»។

Image result for sports cambodiaមិនថាអ្នកជាអ្នកចាញ់ ឬជាអ្នកឈ្នះក៏ដោយ ត្រូវតែចេះផ្តល់កម្លាំងចិត្តដល់ខ្លួនឯង និងត្រូវគិតម្យ៉ាងថា «ភាពជោគជ័យ បានមកពីការប្រកួត ហើយការប្រកួតនេះ តែងតែមានឈ្នះនឹងចាញ់ដូចជាការលេងកីឡាដែរ»។ បើចាញ់បាក់ទឹកចិត្ត កាន់តែធ្វើឱ្យស្ថានការណ៍ស្ដារឡើងលែងរួច តែបើចាញ់ហើយ មិនបាក់ទឹកចិត្តគិតថាជាការប្រកួតមានចាញ់ មានឈ្នះ វានឹងធ្វើឱ្យអ្នកកាន់តែរឹងមាំឡើងពុំខាន។ ប៉ុន្តែបើអ្នកជាអ្នកឈ្នះវិញ ត្រូវចេះហាមចិត្តខ្លួនឯងកុំឱ្យមានភាពអំនួត ព្រោះភាពអំនួននឹងនាំឱ្យ​អ្នក​នៅភាពបរាជ័យ​៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

៙រក្សាសិទ្ធិគ្រប់យ៉ាង

ចែករំលែក
អត្ថបទ​មុនគ្រោះថ្នាក់នៃការផ្សព្វផ្សាយដោយខ្វះវិជ្ជាជីវៈ និងគ្មានចំណេះដឹងពិតប្រាកដ
អត្ថបទ​បន្ទាប់ក្រុមហ៊ុន​ Facebook គ្រោងនឹងដាក់កម្មវិធីថ្មីបន្ថែមទៀតហើយ…
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here