គ្រោះថ្នាក់នៃការផ្សព្វផ្សាយដោយខ្វះវិជ្ជាជីវៈ និងគ្មានចំណេះដឹងពិតប្រាកដ

0
76

ប៉ុន្មានថ្ងៃថ្មីៗនេះ មានភាពភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសជិតខាងយើង (ប្រទេសថៃ) ដែលបង្កឱ្យមនុស្សជាច្រើនមិនពេញចិត្តចំពោះការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ខ្វះក្រមសីលធម៌ និងគ្មានវិជ្ជាជីវៈពិតប្រាកដ។ បើយោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា «នារី​ជនជាតិ​ថៃ​ម្នាក់​ បាន​បង្ក​ឱ្យ​មនុស្ស​ជា​ច្រើន​ខឹង​សម្បារ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ស្រាត​បង្ហាញ​គូទ តាមរយៈ​វីដេអូ​លើ​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​ពី​ឡេ​ជួយ​ឲ្យ​គូទ​ស​របស់​ខ្លួន»។

Image result for Nitthakarn Nunthasuteepat
នាង Nitthakarn Nunthasuteepat
Image result for Nitthakarn Nunthasuteepat
នាង Nitthakarn Nunthasuteepat

ការផ្សព្វផ្សាយ គឺជារឿងមួយដែលម្ចាស់អាជីវកម្ម និងក្រុមហ៊ុននានាចាំបាច់ត្រូវតែអនុវត្តិន៍។ ប៉ុន្តែបើការផ្សព្វផ្សាយ ដោយខ្វះនៅក្រមសីលធម៌ និងគ្មានវិជ្ជាជីវៈ គឺជាគ្រោះថ្នាក់ដ៏ធំសម្រាប់អាជីវកម្ម និងខ្លួនឯងតែប៉ុណ្ណោះ។ ដូច្នេះ អ្នកដែលមានគម្រោងចង់ផ្សព្វផ្សាយផលិតផលរបស់ខ្លួន គួរតែគិតឡើងវិញនូវចំណុចមួយនេះ ព្រោះអាចនាំគ្រោះថ្នាក់ដល់ខ្លួនបានដោយមិនដឹងខ្លួន។

Image result for Nitthakarn Nunthasuteepatសូមបញ្ជាក់ផងដែរថា ម្ចាស់កម្មវីដេអូមានឈ្មោះថា Nitthakarn Nunthasuteepat មានអាយុ ​២៥ឆ្នាំ ជនជាតិថៃ ដែល​ជា​តារា​ម៉ូដែល​ផងដែរ បាន​ធ្វើ​ខ្សែវីដេអូ​មួយដោយ​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​ក្រែម​របស់​ខ្លួន (ឡេ) ដែល​ជួយ​ឱ្យ​ផ្នែក​ខាង​ក្រោយ​របស់​នាង​មាន​ពណ៌​ស​ស្អាត។ វីដេអូ​នោះ​កើតឡើង​រយៈពេល ១សប្តាហ៍ប៉ុណ្ណោះ ចេញពី​គ្លីនិក​មួយ​នៅ​ទីក្រុង​បាងកក ដែលបាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​​យ៉ាង​ខ្លាំង ក្រោយ​អះអាង​ថា​បាន​ទាក់ទាញ​បុរស​ជាង ១០០នាក់​ក្នុង​មួយ​ខែ​សម្រាប់​ការ​ធ្វើឱ្យ​លិង្គ​សជាដើម។

រហូតមកដល់ពេលនេះ ក្រុមមន្ត្រីប៉ូលីថៃបាន​ធ្វើ​ការ​ឃាត់​ខ្លួន​នាង Nitthakarn និង​ចោទប្រកាន់​នាង​ក្រោម​ច្បាប់​ការពារ​អតិថិជន។ ឥឡូវនេះ​នាង​ត្រូវ​ប្រឈម​នឹង​ការ​ជាប់គុក​រហូត​ដល់​ទៅ ១ឆ្នាំ ឬពិន័យ​ជា​ប្រាក់​ចំនួន ១០០,០០០បាត (៣ ០០០ដុល្លារ) ឬត្រូវ​ជាប់​គុក​ផង ​និង​ពិន័យ​ជា​ប្រាក់​ផងតាមទម្ងន់ទោស។ ដូច្នេះហើយ មុនននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវតែគិតឱ្យវែងឆ្ងាយចំពោះការផ្សព្វផ្សាយផ្សេងៗ ព្រោះអាចនឹងនាំគ្រោះថ្នាក់បែបនេះចំពោះខ្លួនបាន៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here