ស៊ុនអ៊ូ៖ អ្នកចម្បាំងដ៏ខ្លាំងពូកែ ដឹងឈ្នះទើបានចេញច្បាំង

0
391

ការសិក្សា ការធ្វើសឹកសង្គ្រាម គឺត្រូវតែមានយុទ្ធសាស្ត្រ​ មានបែបបទ និងត្រូវធ្វើយ៉ាងណាដើម្បីយកឈ្នះលើសត្រូវរបស់ខ្លួន ប្រសិនបើយើងគ្មានល្បិចទេ ប្រាកដជាចាញ់ ១០០% ពុំខាន។

Related image
Sun Tzu (544-496)

ស៊ុនអ៊ូ (Sun Tzu) ជាមេទ័ពដ៏ខ្លាំងពូកែរបស់ចិនក្នុងប្រវត្តិសាស្ត្រ​ និងជាអ្នកសរសេរសៀវភៅក្បួសឹក (ស៊ុនជឺ) ផងដែរ។ គាត់បានពោលថា «អ្នកចម្បាំងដ៏ខ្លាំងពូកែ គេដឹងថាឈ្នះហើយទើបបានចេញច្បាំង» ប៉ុន្តែមេដឹកនាំល្ងង់ខ្លៅវិញ ចូលដល់ក្នុងសមរភូមិទើបដឹងថាខ្លួនឯងចាញ់។

នៅក្នុងសម័យនេះ សឹងតែថាមិនអាចមានសង្គ្រាមកើតឡើងទៀតទេ ប៉ុន្តែយ៉ាងណាក៏យើងចេះបំបែកវាមកប្រើតាមលទ្ធភាពរបស់ខ្លួនផ្សេងៗ «មនុស្សរៀនមិនងាប់ក្រឡាតាមក្បួនឡើយ» មានន័យថា ត្រូវតែយកក្បួនច្បាប់ទាំងនោះមកបំបែកឱ្យខ្លាំងពូកែ ទើបអាចទទួលបានជោគជ័យក្នុងជីវិតបាន។ មនុស្សឆ្លាត និងល្ងង់ គ្មានអ្វីខុសគ្នាឆ្ងាយទេ តែខុងត្រង់ថាមនុស្សឆ្លាតដឹងពីស្ថានការណ៍មុនមនុស្សល្ងង់ ចំណែកមនុស្សល្ងង់ មិនដឹងព្រឹត្តិការណ៍សំខាន់ៗឡើយ ដោយសារតែការមិនអើពើនឹងព័ត៌មាន។ ដូច្នេះ អ្នកទាំងអស់គ្នា គឺសុទ្ធតែជាមនុស្សឆ្លាតហើយ ដែលបានអានអត្ថបទនេះមុនគេ និងថែមបានដឹងពីព្រឹត្ដិការណ៍ក្នុងសង្គមប្រចាំថ្ងៃបែបនេះ៕

អត្ថបទដោយ​៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here