មនុស្សរស់នៅដោយគ្មានមហិច្ឆតា ប្រៀបដូចជាសត្វខ្លាឥតចង្កូម

1
167

ការរស់នៅក្នុងមួយថ្ងៃៗ ពុំមែនមានន័យថាយើងអាចធ្វើបានល្អទាំងអស់ទេ មានថ្ងៃខ្លះយើងធ្វើបានតិចតួច និងថ្ងៃខ្លះទៀត ក៏ធ្វើបានច្រើនតាមហ្នឹងដែរ។ ក៏ប៉ុន្តែ បើការរស់នៅគ្មានគោលដៅ គ្មានគំនិត និងមហិច្ឆតាក្នុងខ្លួន ក៏មិនអាចមានភាពរីកចម្រើនបានដែរ។

រូបភាពពាក់ព័ន្ធតាមទស្សនៈមួយរបស់ ដូណាលត្រាំ (Donald J. Trump) គាត់បាននិយាយថា «បើជ្រុលតែគិត ត្រូវតែគិតឱ្យធំ» ។ អ្វីដែលគាត់បានលើកឡើងនេះ មានគោលបំណងចង់បំផុតឱ្យយើងគិតឱ្យបានជ្រៅ ទៅឱ្យបានឆ្ងាយ កុំអេះអុញដូចមនុស្សស្រី ខ្លាចមុខក្លាយក្រោយ ធ្វើការងារមិនអាចបានសម្រេចកិច្ចការធំដុំនឹងគេបានទេ។ ដូច្នេះ បើសិនជ្រុលតែគិតទៅហើយ ត្រូវតែគិតឱ្យបានធំតែម្តង។ បើសិនអ្នកគិតប៉ុនណា អ្នកនឹងទទួលបានត្រឹមតែប៉ុណ្ណឹងឯង។ ប៉ុន្តែ នៅក្នុងពេលនេះគឺ មិនមែនឱ្យមនុស្សយើងលោភលន់ទេ តែការគិតឱ្យធំ និងសេចក្តីលោភលន់ផ្សេងពីគ្នា។ ភាពលោភលន់ យើងសំដៅលើមនុស្សដែលចង់បានមិនចេះឆ្អែតឆ្អន់ ចំណែកឯមនុស្សមានមហិច្ឆិតាវិញ គឺគេមានដែនកំណត់ និងគោលដៅច្បាស់លាស់របស់គេ ថាដល់ពេលណា កម្រិតណាត្រូវតែឈប់។

ចំពោះមនុស្សដែលលោភលន់ គឺមិនអាចមានបានយូរអង្វែងបានទេ ថ្ងៃណាមិនល្អប្រាកដជាត្រូវធ្លាក់ចុះក្រោមវិញ។ ប៉ុន្តែបើយើងមានមហិច្ឆតាដោយមានគោលដៅ និងមូលដ្ឋានច្បាស់លាស់ យើងនឹងមិនងាយធ្លាក់ទេ ព្រោះយើងបានសាងគ្រឹះយ៉ាងមាំពីក្រោមរួចទៅហើយ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ការ​បំភ្លឺមួយ​

  1. ភាពអេះអុញវាកើតចេញពីមនុស្សដែលមិនច្បាស់លាស់តែប៉ុណ្ណោះ។ ឃើញមនុស្សមានកំលាំងខាងក្រៅមិនដូចមនុស្សប្រុស ចេះតែយកស្អីមកប្រៀននឹងស្រ្តី។ អធ្យាស្រ័យលោកអ៊ុំ ឬលោកពូ មនោវិជ្ជា ខ្ញុំគ្រាន់តែទើសនឹងពាក្យនេះ ឬអ្នកដែលយកប្រៀបដោយពុំបានគិតពិចារណាឱ្យបានល្អិតតែប៉ុណ្ណោះ។ បើយើងជាអ្នក មានគំនិតចែករំលែកចំណេះដឹង គួត្រូវគិតថា ពេលទំលាក់មួយម៉ាត់ៗចូលក្នុងសង្គមគេប្រយ័ត្នណាស់។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here