សុភាសិតខ្មែរ៖ ផឹកទឹកឱ្យមើលប្រភព បើជ្រកម្លប់ឱ្យមើលដើម

0
169

មិនថាតែប្រទេសជិតខាងយើង ឬប្រទេសជាតិដទៃទេ ដែលបានបន្សល់ទុកពាក្យទំនឹមទម្លាប់ទុកឱ្យកូនចៅជំនាន់ក្រោយ សម្រាប​់ដូនតាខ្មែរយើងបានបន្សល់ទុកនូវពាក្យស្លោក ពាក្យអប់រំ កំណាព្យ អក្សរសាស្ត្រ-អក្សរសិល្ប៍ ក្បួនច្បាប់តម្រាជាច្រើនទៀត ដើម្បីឱ្យកូនចៅខ្មែរបានសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែម។

Image result for waterរហូតមកដល់ពេលនេះ យើងក៏បានសិក្សាពាក្យស្លោកអប់រំជាច្រើនមកដែរ។ ប៉ុន្តែថ្ងៃនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន អ្នកសិក្សាមកឈ្វេងយល់អំពីពាក្យមួយទៀតគឺ «ផឹកទឹកឱ្យមើលប្រភព បើជ្រកម្លប់ឱ្យមើលដើម»។ នៅក្នុងន័យនេះ សម្រាប់ខ្ញុំជាអ្នកនិពន្ធ និងស្រាវជ្រាវ សូមបកស្រាយតាមគំនិត និងការយល់ឃើញរបស់ខ្ញុំថា ដូនតាខ្មែរយើងចង់អប់រំឱ្យមនុស្សចេះដឹងពីគុណបំណាច់ ដែលគេបានផ្តល់ជូនដល់យើង។ ឧ៖ ប្រសិនបើគេបានធ្វើគុណ ឬផ្តល់អ្វីដល់យើង គឺយើងត្រូវតែតបស្នង ឬដឹងគុណដល់គេវិញ ប្រៀបបាននឹងការជ្រកម្លប់ឱ្យមើលដើមឈើ ដូច្នេះដែរ។ មានមនុស្សជាច្រើន ដែលមានអ្នកដទៃគេជួយហើយ ប៉ុន្តែបែរជាត្រលប់គុណសងដោយទោស និងជិះជានដល់អ្នកជួយ មើលគិតសងគុណដល់គេ តែបែរជាសងជាទោសទៅវិញ មនុស្សប្រភេទនេះមានច្រើនមិនខ្វះ ទើបបានជាដូនតាខ្មែរយើងបន្សល់ទុកពាក្យនេះក្នុងន័យទុកសម្រាស់ដាស់តឿនឱ្យចេះស្គាល់គុណ និងទោស។ បើគេធ្វើគុណ ត្រូវសងគុណ ប្រៀបបានការផឹកទឹកដឹងពីប្រភព (រៀនពីគ្រូណា ត្រូវដឹងគុណដល់គ្រូនោះវិញ) ជ្រកម្លប់ឱ្យមើលដើម (ទទួលគុណពីអ្នកណា ត្រូវសងគុណដល់គេវិញ)។

នៅក្នុងការបកស្រាយនេះ ទោះបីខ្លីពិតមែន តែអ្នកទាំងអស់គ្នាប្រហែលជាអាចយល់បានច្បាស់មិនខាន អ្វីដែលយើងចង់ដាស់តឿន និងដូនតាយើងបន្សល់ទុកនូវពាក្យទាំងនេះ លោកចង់ប្រាប់ថាត្រូវដឹងគុណចំពោះអ្នកដែលបានផ្តល់សេចក្តីល្អដល់យើង ជួយដល់យើង និងផ្តល់គុណដល់យើង ពេលយើងបានល្អ មានបាន ចូរកុំភ្លេចអំពីប្រភពដែលគេជួយ អ្នកដែលទំនុកបម្រុងយើងឱ្យសោះ ប្រៀបបាននឹងការដែលផឹកទឹក ត្រូវដឹងអំពីភពទឹកដូច្នេះ៕

ដោយ៖​ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here