៤៥​ឆ្នាំ​មុន លោក Kim Il-sung ​ជីតា​របស់​ Kim Jong-un ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន ក្លាយជាប្រធានាធិបតីកូរ៉េខាងជើងដំបូងគេបង្អស់

0
261

នៅកាលពីម្សិលមិញនេះ ហើយនិងនៅកាល​ពី​ពេល ៤៥​ឆ្នាំ​មុន លោក Kim Il-sung ដែល​ត្រូវ​ជា​ជីតា​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន Kim Jong-un បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​មួយ​របស់​ប្រទេស​អាស៊ី​ខាង​កើត​មួយ​នេះ។

នៅ​ថ្ងៃ​ទី ២៨ ធ្នូ ឆ្នាំ ១៩៧២ លោក Kim Il-sung បាន​ក្លាយ​ជា​ប្រធាន​ធិបតី​ដំបូង​គេបង្អស់​របស់​កូរ៉េ​ខាង​ជើង។ តាម​ពិត​ទៅ លោក​បាន​កាន់​កាប់​អំណាច​ជា​ច្រើន​រួច​បាត់​ទៅ​ហើយ ដោយ​នៅ​មុន​ពេល​ប្រកាស​ជា​ប្រធានាធិបតី​នោះ លោក ​គឺ​ជា​នាយករដ្ឋមន្ត្រី​ ព្រម​ទាំង​ជា​អគ្គលេខាបក្ស​ពលករ​កូរ៉េ ដែល​ជា​បក្ស​កុម្មុយនិស្ត​កាន់​អំណាច​ក្នុង​ប្រទេសកូរ៉េខាងជើង​មួយ​នេះ។

លោក​បាន​បន្ត​កាន់​អំណាច​រហូត​ដល់​ពេល​លោក​អស់​ជីវិត​នៅ​ឆ្នាំ ១៩៩៤ ហើយ​ត្រូវ​បានស្នងតំណែង​ជំនួស​ដោយ​កូន​ប្រុសរបស់លោកឈ្មោះថា Kim Jong-II។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​សង្គ្រាម​លោក​លើក​ទី២ ត្រូវ​បាន​បញ្ចប់ ប្រទេសកូរ៉េ​ ត្រូវ​បាន​បែង​ចែក​ជា​ពីរ។ ពោល​គឺ​នៅ​ខាង​ជើង​ គ្រប់គ្រង​ដោយ​សហភាព​សូវៀត និង​ខាង​ត្បូង​គ្រប់​គ្រង​ដោយ​សហរដ្ឋអាមេរិក។ ក្រោយ​មក ពេល​មហា​អំណាច​ទាំង​ពីរ​ដក​ទ័ព​ទៅ ទាំង​កូរ៉េ​ខាង​ជើង និង​ត្បូង បាន​ប្រកាស​ខ្លួន​ឯករាជជា​រដ្ឋ​រៀង​ៗ​ខ្លួន ដោយ​កូរ៉េ​ខាង​ជើង​គ្រប់​គ្រង​ដោយ​ Kim II-sung។

Kim Il-sung, Kim Jong-Il, Kim Jong-un

ក្នុង​អំឡុង​ពេល​​នៃ​ការ​ដឹកនាំ​របស់​លោក Kim II-sung បាន​ដឹកនាំ​តាម​បែប​ផ្ដាច់​ការ និង​តឹង​តែង​ជា​ទី​បំផុត។ បន្ថែម​ពី​លើ​នេះ លោក​ក៏​បាន​បង្កើត​គោល​នយោបាយ​មួយ​ ដែល​មាន​ឈ្មោះ​ថា Juche ឬ “ខ្លួន​ទី​ពឹង​ខ្លួន” ក្នុង​ន័យ​ចង់​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ជា​ប្រទេស​កុម្មុយនិស្ត​ដែល​ឯករាជ្យ​ ហើយ​មិន​រណប​មហា​អំណាច​កុម្មុយនិស្ត​ដទៃទាំងអស់៕

ប្រភព៖ History ប្រែ​សម្រួល៖ Sabay News 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here