គ្រាន់តែចេះបកប្រែអក្សរចិនបុរាណប៉ុន្មានតួរ អាចទទួលបានប្រាក់រង្វាន់រាប់ម៉ឺនដុល្លារភ្លាម

0
2632

វាហាក់ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសចិន ដែលកំពុងតែស្វែងរកមនុស្ស ដែលមានសមត្ថភាពអាចចេះបកប្រែអក្សរសាស្ត្រចិនបុរាណ (សិលាចារឹក ៣០០០ ពាក្យ) ដែលបានចារលើខ្នងសត្វអណ្តើតមួយក្បាល ដែលទទួលបានប្រាក់រង្វាន់ ១០០.០០០ យ័ន (១៥.០០០ ដុល្លារ​អាមេរិក)។

Related imageបើយោងតាមព័ត៌មានក្នុងស្រុកមួយ (Khmeread) ថា «សារមន្ទីរ​ជាតិ​អក្សរ​ចិន​នៅ​ទីក្រុង​ អាន​យ៉ាង ក្នុង​ខេត្ត​ហឺ​ណាន បានចេញ​សំណើសុំ​ជំនួយ​ទូទាំង​សកលលោក​ ដើម្បី​ស្វែងយល់​ពី​អត្ថន័យ​នៃ​អក្សរ​បុរាណ​រាប់ពាន់​ ដែល​គាស់​ចេញពី​ឆ្អឹង​និង​សំបក ដែលមាន​អាយុកាល ៣០០០ ឆ្នាំ​ក្នុងសម័យ​រាជវង្ស​សាង»​។​

រហូតមកដល់ពេលនេះ នៅមិនទាន់អ្នកដែលមានសមត្ថភាពពិតប្រាកដដោះស្រាយចំណោទតួរអក្សរចិនបុរាណនៅលើសំបកអណ្តើកពាន់ឆ្នាំនោះនៅឡើយទេ។ ដូច្នេះ បើបងប្អូនមានសមត្ថភាពអាចចូលរួមដាក់ពាក្យបាន ដើម្បីទទួលបានប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ទាប់នេះ។

បើយោងតាមសារព័ត៌មានខាងលើ បានបន្ថែមទៀតថា «​ខាងសារមន្ទីរ​ខាងលើ​សង្ឃឹមថា ការលើកទឹកចិត្ត​ផ្នែក​លុយកាក់ និង​បច្ចេកវិទ្យា នឹង​ជួយ​ពួកគេ​លាតត្រដាង​អត្ថន័យ​អក្សរ​ដែល​នៅសល់នេះបាន»​។​ ដើម្បីជ្រាបច្បាស់ថា តើអក្សរចិនបុរណាទាំងនោះ មានទម្រង់ និងទ្រង់ទ្រាយយ៉ាងណា សូមមើលរូបខាងក្រោមដូចតទៅ៖

Related image

Related image

ប្រភព៖ ប្រទេសចិន l ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here