សិក្សាអំពីខែរបស់ខ្មែរ តាមចន្ទគតិ និង សុរយគតិ ដែលមនុស្សភាគច្រើនមិនសូវបានស្គាល់

0
520

កាល​នៅ​ជា​ក្មេងៗ​ តែងតែ​ឮ​ចាស់ៗ​ គាត់និយាយ​គ្នា​ថា «ឆ្នាំ​នេះ​លើក​ខែ​មួយ ​ខែ​គឺ​មាន​អាសាធ​តូច និង​អាសាធ​ធំ» ខ្ញុំ​ចេះ​តែ​នឹក​ឆ្ងល់​ក្នុង​ចិត្ត​ហេតុ​អ្វី​មាន​ជា​គេ​លើក​ខែ? ប៉ុន្តែ ​ហាក់​មិន​បាន​ចាប់​អារម្មណ៍​នឹង​សួរ​ចាស់ៗ​សោះ គ្រាន់​តែ​គិត​ថា​នេះ​ជា​ច្បាប់​ទម្លាប់​​ទំនៀម​បុរាណ។ រហូត​មក​ទល់​ពេលនេះ ​ជាពេលដែល​ខ្ញុំ​មាន​ចម្លើយ​ជាក់​លាក់​ពាក់ព័ន្ធ​នឹង​ការ​លើក​ខែ​នេះហើយ។

Image result for សុរិយគតិ និង ចន្ទគតិអ្វី​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ពី​ការ​ខុស​គ្នា​នៃ​ថ្ងៃ​ចន្ទគតិ និង​យុរិយគតិ​គឺ​ ​ចន្ទ​គតិ​មាន​រាប់ «រនោច» និង «ខ្នើត» មិន​បាន​សង្កេត​ថា ថ្ងៃ​រនោច​អាច​មាន​១៤ ឬ ១៥​ថ្ងៃ មិន​ដូច​ថ្ងៃ​ខ្នើត​ដែល​មាន​១៥​ថ្ងៃ​រ ហូត​នោះ​ទេ។ ម្យ៉ាងទៀត ការណ៍​នេះ​ក៏​មក​ពី​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យ​គត់មត់ ស្វែង​យល់​អំពី​ខែ​ចន្ទគតិ​របស់​ខ្មែរ (តែង​តែ​ធុញទ្រាន់​នឹង​ចាស់ៗ​និយាយ​អំពី​មិគសិរ បុស្ស ផល្គុន ចេត្រ…​ព្រោះ​មិន​ចេះ​មិន​ចាំ ។ល។) ។

បញ្ហា​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ការ​ខ្វះ​ចន្លោះ​ ក្នុង​វិស័យ​អប់រំ​ដែរ ព្រោះ​តាំង​ពី​ថ្នាក់​ទាប​ដល់​ថ្នាក់​ខ្ពស់​ខែ​ ដែល​បាន​រៀន​ទន្ទេញ​ចាំ​មាត់ ​គឺ​មាន​តែ មករា កុម្ភៈ មីនា…​ប៉ុណ្ណោះ ។ រីឯ​ចន្លោះ​ប្រហោង​មួយ​ទៀត​ សម្រាប់​ការ​អបរំ​ខ្មែរ​ដែរ ​គឺ​ការ​កំណត់​កាលបរិច្ឆេទ​តាម ​ពុទ្ធសករាជ ​និង ​គ្រិស្តសករាជ ។ រាល់​កំណត់ត្រា ​ដែល​បាន​រៀន​ និង​ដឹង​ជា​ពិសេស​អត្ថបទ​ប្រវត្តិសាស្ត្រ ​មាន​តែ​គ្រិស្តសករាជ​ប៉ុណ្ណោះ ។ ខ្ញុំ​មាន​បញ្ហា​លំបាក​មិន​ស្រណុក​ចិត្ត​សោះ​នៅ​ពេល​អាន​សៀវភៅ “មគ្គុទ្ទេសក៍​នគរ” របស់​លោក​អាចារ្យ​ ប៉ាង ខាត់ ចេញ​ផ្សាយ​នៅ​ព.ស​២៥០០ ដែល​កាលបរិច្ឆេទ​ទាំងអស់​កត់ត្រា​ជា​ពុទ្ធ​សករាជ។ គ្រាន់​តែ​ឆ្នាំ​បោះពុម្ព​សៀវភៅ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​ពេល​ផ្ទៀង​ផ្ទាត់​ទម្រាំ​តែ​ដឹង​ថា​ត្រូវ​នឹង​ឆ្នាំ​ ១៩៥៥​នៃ​គ្រិស្តសករាជ (មិន​គួរ​ឲ្យ​កើត​មាន​សោះ​ចំពោះ​បុគ្គល​មួយ​រូប​ដែល​ប្រកាស​ខ្លួន​ឯង​ថា​ជា​ពុទ្ធសាសនិក) ។

ដូច្នេះ​ តាម​បទពិសោធន៍​ផ្ទាល់​ខ្លួន​ប្រហែល​ជា​យុវវ័យ​ខ្មែរ​ជំនាន់​ក្រោយ​មិន​តិច​ទេ​ដែល​ជួប​បញ្ហា​ដូច​ខ្ញុំ និងមិនអាចស្គាល់អស់។

ការ​ប្រៀបធៀប​រវាង​ខែ​នៃ​ចន្ទគតិ និង​សុរិយគតិ

លេខ​រៀង ខែ​ចន្ទគតិ និង​ចំនួន​ថ្ងៃ ខែ​សុរិយគតិ និង​ចំនួន​ថ្ងៃ
  មិគសិរ មាន ២៩ ថ្ងៃ   មករា មាន ៣១ ថ្ងៃ
  បុស្ស មាន ៣០ ថ្ងៃ   កុម្ភៈ មាន ២៨ ឬ ២៩ ថ្ងៃ
  មាឃ មាន​ ២៩ ថ្ងៃ   មីនា មាន ៣១ ថ្ងៃ
  ផល្គុន មាន ៣០ ថ្ងៃ   មេសា មាន ៣០ ថ្ងៃ
  ចេត្រ មាន ២៩ ថ្ងៃ   ឧសភា មាន ៣១ ថ្ងៃ
  ពិសាខ មាន​៣០ ​ថ្ងៃ   មិថុនា មាន ៣០ ថ្ងៃ
  ជេស្ឋ មាន ២៩ ថ្ងៃ   កក្កដា មាន ៣១ ថ្ងៃ
  អាសាធ មាន ៣០ ថ្ងៃ   សីហា មាន ៣១ ថ្ងៃ
  ស្រាពណ៍ មាន ២៩ ថ្ងៃ   កញ្ញា មាន ៣០ ថ្ងៃ
១០   ភទ្របទ មាន ៣០ ថ្ងៃ   តុលា មាន ៣១ ថ្ងៃ
១១   អស្សុជ មាន ២៩ ថ្ងៃ   វិច្ឆិកា មាន ៣០ ថ្ងៃ
១២   កត្ដិក មាន ៣០ ថ្ងៃ   ធ្នូ មាន ៣១ ថ្ងៃ

 

បើពិនិត្យ​ជារួម​យើងឃើញ​ថា ខែ​ទាំង​១២​ នៃ​ចន្ទគតិ​បូករួម​ជាមួយ​គ្នា​មាន​ចំនួន​ថ្ងៃ​តិច​ជាង​ខែ ​នៃ​ប្រតិទិន​សុរិយគតិ (៣៦៥ ឬ​៣៦៦​ថ្ងៃ) ។ ដូច្នោះ​​បាន​ជា​រៀងរាល់​បួន​ឆ្នាំ​ម្ដង គេ​តែង​តែ​លើក​ខែ​អាសាធ​ជា​ពីរមកនិយាយ ​គឺ៖ បឋមាសាធនិង ទុតិយាសាធ ឬក៏អាសាធ​តូច និង​អាសាធ​ធំ៕ (ឈូកខ្មែរ)

សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

 

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here