ឆាវឆាវ៖ មូលហេតុអ្វីបានជាបាតជើងមនុស្ស (ស) ជាងមុខ?

0
713

ពាក្យនេះ គឺជាពាក្យសម្តីរបស់ ឆាវឆាវ ដែលពោលទៅកាន់ទីប្រឹក្សារបស់ខ្លួន (សុឺម៉ាអុី) ហើយដោយសារតែពាក្យនេះដែរ ដែលធ្វើឱ្យខ្លាលាក់ក្រចក សុឺម៉ាអុី ទទួលបានចំណេះដឹង និងអាចយកបានទឹកដីពីត្រកូលឆាវឆាវ ទាំងមូល ក្ដោបក្តាប់រាជការបង្រួបបង្រួមទឹកដីទាំងមូលតែម្តង។

Image result for three kingdomsពន្លឺចែងចាំង បានជះឥទ្ធិពលទៅលើទីដែលងងឹត ក៏ប៉ុន្តែក៏មិនអាចចាំងទៅសព្វកន្លែងបានទាំងអស់ដែរ មានកន្លែងខ្លះក៏ត្រូវបានបិទបាំង និងរហូតពុំអាចមាននរណាដឹងថានឹងមានអ្វីសោះនៅទីនោះ តែទីបំផុតកន្លែងងងឹតនោះ ក៏មានវត្ថុអស្ចារ្យ ដូចជាកំណប់ជាដើម។ នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមនៃការធ្វើសឹក វិធីដែលអាចយកឈ្នះលើសត្រូវបាន គឺធ្វើឱ្យសត្រូវមិនឹងពីចំណុចខ្សោយរបស់ខ្លួន មិនថាត្រូវលាក់បាំងដោយរបៀបណាទេ តែបើអាចលាក់បាំងជិតមួយរយៈពេលយូរ អ្នកនឹងអាចមានប្រៀបជាងសត្រូវ ហើយទទួលបានជោគជ័យ។

Image result for three kingdomsចំពោះភាពអាថ៌កំបាំងនៅក្នុងលោកនេះគ្មានទេ ប៉ុន្តែត្រូវតែលាក់បាំងទុកឱ្យបានយូរតាមតែអាចធ្វើទៅរួច អ្នកដែលឈរទៅភ្លឺជាកន្លែងដែលងាយនឹងរងគ្រោះបំផុត ចំណែកអ្នកដែលឈរនៅទីងងឹតគឺ ជាកន្លែងដែលសុវត្ថិភាពខ្ពស់បំផុត។ សុឺម៉ាអុី ចាំពាក្យសម្តីរបស់ ឆាវឆាវ ហើយយកមកប្រើយ៉ាងមានប្រសិទ្ធភាព និងជោគជ័យក្នុងប្រវត្តិសាស្ត្រ (សូមអានសៀវភៅ “ទុកផ្លូវក្រោយ” ដែលនិយាយអំពីចំណុចនេះលម្អិត) ទទួលបានទឹកដីទាំងមូលនៅសម័យកាលណោះ។ អ្នកប្រាជ្ញជាច្រើនរូប លោកបានយល់ច្បាស់អំពីភាពស្ងប់ស្ងៀម ហើយក៏ធ្លាប់បាននិយាយថា «ភាពស្ងប់ស្ងាត់ គឺអាចំណាចឥតគណនាបានឡើយ» ៕

សៀវភៅបែបយុទ្ធសាស្ត្រ «ទុកផ្លូវក្រោយ» ជាសៀវភៅប្រាប់អំពីដំណោះស្រាយមុនពេលមានគ្រោះថ្នាក់ និងមានរឿងរ៉ាវប្រវត្តិសាស្ត្រចិនជាច្រើន ដែលបង្រៀនឱ្យយើងអាចគេចផុតពីគ្រោះថ្នាក់ ថែមទាំងអស់ទទួលបានជោគជ័យទៅវិញ។ សៀវភៅនេះ មានដាក់លក់ហើយ សូមទំនាក់ទំនង 093 701 571/ 098 98 2268/ 077 393 007

 

 

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

៙រក្សាសិទ្ធិគ្រប់យ៉ាង

ឆ្លើយ​តប​

Please enter your comment!
Please enter your name here