ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧យ៉ាង ដែលគេចងចាំដល់ពេលបច្ចុប្បន្ន

0
161

ភាពចងចាំ និងអនុស្សាវរីយ៍ល្អៗជាច្រើន ដែលបានកប់បាត់ទៅជាមួយនឹងអតីតកាលរបស់មនុស្សយើងពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ហើយការចងចាំអ្នកនេះនឹងគាស់រំលើងឡើងវិញនៅពេលណាមួយ ដែលឱកាសវាមកដល់។ សម្រាប់ថ្ងៃនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអាន ទៅទស្សនា និងស្វែងយល់អំពីប្រវត្តិសាស្ត្រ​ពីអតីតកាលដូចតទៅ៖

១- សញ្ញា​សម្រាប់ព្រមាន

សមាជិក​នៃ​ក្រុម​តស៊ូ​ជ្រុល​និយម Ku Klux Klan ម្នាក់ កំពុង​បើកបរ​រថយន្ត​មួយ​គ្រឿង ដោយ​បង្ហាញ​ខ្សែ​ព្យួរ​ខាង​ក្រៅ​ទ្វារ​រថយន្ត។ ការធ្វើរបៀបនេះ វាជាការបង្ហាញ​​សញ្ញា​ព្រមាន​ដល់​អ្នក​ស្រុក​អាហ្វ្រិច-អាមេរិក នៅ​ទីក្រុង Miami ដែល​គួរ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត នៅ​ខែ​ឧសភា ឆ្នាំ១៩៣៩។

 

២- ក្មេងកំព្រា​ដែលរស់ក្រោយព្រឹត្តិការណ៍កប៉ាល់ទីតានិច (១៩១២)

នាង Michel និង Edmond Navratil បាន​រួច​ផុត​ពី​ហេតុការណ៍ កប៉ាល់​ទីតានិច​បុក​ផ្ទាំង​ទឹកកក កាល​ពី​ឆ្នាំ១៩១២។ ឪពុក​របស់​ពួកគេ ដែល​បានស្លាប់ជាមួយ​គ្នា​ ហើយ​រូបថត​កុមារី​ទាំង​ ២នាក់ ​នេះ ត្រូវ​បាន​គេ​ចុះផ្សាយ​នៅ​លើ​កាសែត ដើម្បី​ស្វែងរក​សាច់ញាតិ​របស់​ពួកគេ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ស្គាល់​ឈ្មោះ​ពិត​របស់​ពួកគេ​ឡើយ ដូច្នេះ​គេ​បាន​ហៅ​កុមារី​ទាំង​នេះ​ថា Louis និង Lola ឬក្មេង​កំព្រា​ទីតានិច។

 

៣- អ្នក​តស៊ូ​បារាំង ញញឹម​នៅ​ពេល​ប្រហារ​ជីវិត

លោក Georges Blind គឺ​ជា​សមាជិក​នៃ​អ្នក​តស៊ូ​បារាំង ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី២។ លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន នៅ​ឆ្នាំ១៩៤៤។ នៅគ្រានោះ គាត់បានបដិសេធ​មិន​ព្រម​សារភាព​អ្វី​ទាំង​អស់ ដូច្នេះ​ហើយ​ទើបបានជា​ទាហាន Nazi សម្រេចចិត្ត​រៀបចំ​ប្រហារ​ជីវិត​លោក។ ផ្ទុយទៅវិញ វា​មិនអាចជោគជ័យទេ ហើយ​ លោក Georges ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជំរំ​ឃុំឃាំងវិញ Blechhammer ដែល​ក្រោយ​មក លោក​ក៏​ត្រូវ​បាន​គេ​ធ្វើ​អត្តឃាត​តែម្ដង។

 

៤- ការ​រំឭក​ដល់​ សត្វ​សេះ និង ​លា

ក្រុមទាហាន​ទាំង​នេះ បាន​ឈរ​ផ្តុំ​គ្នា​ចេញ​ជា​រូប​ក្បាល​សេះ ដើម្បី​រំឭក​ដល់​សត្វ​សេះ និង លា រាប់​លាន​ក្បាល ដែល​បាន​ងាប់​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ហើយក៏ជាការដឹងគុណដល់សត្វទាំងនេះផងដែរ។

 

៥- រឿងដែលមិននឹកស្មានដល់

នៅក្នុង​អំឡុង​ការ​ប្រកួត​រត់​ម៉ារ៉ាតុង​ប្រចាំ​ឆ្នាំនៅ Boston Marathon ក្នុង​ឆ្នាំ១៩៥១ បុរស​ជនជាតិ​ជប៉ុនម្នាក់ ​ឈ្មោះ Shigeki Tanaka បានទៅ​ដល់​ទី​មុន​គេ​បង្អស់។ ហើយរយៈពេល ៦ឆ្នាំ​មុន​ព្រឹត្តិការណ៍​នោះ លោក Tanaka បាន​រួច​ផុត​ជីវិត ពី​ការ​ទម្លាក់​គ្រាប់បែក​បរមាណូ របស់​កងកម្លាំង​អាកាស​អាមេរិក នៅ​ទីក្រុង Hiroshima ប្រទេស​ជប៉ុន។ មនុស្សជាច្រើនដែល​កំពុង​ឈរ​មើលការប្រកួត ហួសចិត្ត​គ្រប់គ្នានៅ​ពេល​លោក Tanaka រត់​មក​ដល់​គោលដៅមុនគេបង្អស់។

 

៦- ប្រធានាធិបតី​ ដែលស្លាប់​នៅ​ពេលកំពុង​បំពេញ​កិច្ចការងារ

លោក Salvador Allende អតីត​ប្រធានាធិបតី ឈីលី កំពុង​រត់​ចេញ​ពី​លំនៅឋាន ក្នុង​អំឡុង​ការ​ផ្ដួល​រលំ​របស់​ក្រុម​ទ័ព​សេះ Carabineer ដែល​ដឹកនាំ​ដោយ លោក Augusto Pinochet (អតីត​ប្រធានាធិបតី​ឈីលី) នៅថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ១៩៧៣។ ក្រោយមក លោក Allende ក៏​ត្រូវ​គេ​បាញ់​សម្លាប់ចោល។

 

៧- អ្នក​ចម្បាំង​ដាវ​សាមូរ៉ៃ របស់​ជប៉ុន និង​រូប​ចម្លាក់ Sphinx (១៨៦៤)

នេះ​គឺ​ជា​ក្រុម​អ្នក​ចម្បាំង​ដាវ​សាមូរ៉ៃ​ជប៉ុន ដែល​បាន​ចូល​រួម​នៅ​ក្នុង​បេសកកម្ម Ikeda ដែល​កំពុង​ឈរ​នៅ​ពី​មុន​រូប​ចម្លាក់ Sphinx។ នៅ​ឆ្នាំ ១៨៦៤ ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ារីស ឯកអគ្គរាជទូត​ជប៉ុន​ ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្ដាច់ការ​នៃ​កងយោធា​ជប៉ុន លោក Ikeda Nagaoki បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អេហ្ស៊ីប៕

ប្រភព៖ Brightside l អត្ថបទដកស្រង់៖ Sabay l សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here