ការបង្គាប់បញ្ជាអ្នកដទៃ ដោយមិនប្រើច្បាប់ជាមូលដ្ឋានគឺជារឿងលីលាបំផុត

0
399

ច្បាប់ គឺត្រូវបានមនុស្សជាអ្នកបង្កើតឡើង។ ប៉ុន្តែច្បាប់ ត្រូវមនុស្សយកមកអនុវត្តជាគោលយ៉ាងខ្ជាប់ខ្ជួនមិនអាចលើ្មសបានឡើយ។ មនុស្សមួយចំនួនបានយល់ថាច្បាប់ គឺជារឿងគាបសង្កត់ដល់ពួកគេ ប៉ុន្តែគេមិន​យល់ពីតម្លៃនៃច្បាប់នេះទេ ទើបបានជាមិនឲ្យតម្លៃដល់ច្បាប់លើក្រដាសនេះ។ សម្រាប់អ្នកដែលមិនយល់អំពីច្បាប់ តែខ្លាចច្បាប់ផង និងស្អប់ច្បាប់ផង តែសម្រាប់អ្នកដែលយល់ដឹង និងបានរៀនសូត្រច្បាស់អំពីច្បាប់ គេមិនមែមមិនខ្លាចច្បាប់ទេ គោរពច្បាប់ ព្រោះដឹងថាការលើ្មសនឹងច្បាប់ត្រូវតែមានទោស។

Related imageនៅក្នុងរាជកាលឈីង (Qin) ប្រទេសចិនមានអ្នកកាន់ច្បាប់ម្នាក់ខ្លាំងជាងប៉ាវចិនទៅទៀត។ គេមិនយោគយល់ទេ ក្រៅពីច្បាប់ សូម្បីតែខ្សែរាជវង្សក៏ត្រូវតែមានទោសដែរ។ ប៉ុន្តែ ខ្លួនគេផ្ទាល់ក៏មិនដែលល្មើសនឹងច្បាប់ដែលខ្លួនបង្កើតនេះឡើយ គឺមានតែគោរពតាមវិញ។ ការដែលធ្វើបែបនេះ គឺបាននាំឲ្យចក្រភពឈីងនៅពេលនោះមានភាពរុងរឿង និងរីកចម្រើនជាងខ្លាំង។ រហូតអាចគ្រប់គ្រងនគរដទៃទៀត និងបានឯកភាពទឹកដីទាំងមូលបានបីជំនាន់។

ម្យ៉ាងវិញទៀត​ ប្រទេសដែលគ្មានច្បាប់ទម្លាប់ល្អ មិនយូរមិនឆាប់ទេច្បាប់នឹងអស់តម្លៃ ហើយអំពើអនាចារនឹងកើតមានឡើងច្របូលច្របល់ពេញប្រទេស។ សម្រាប់អ្នកដឹកនាំវិញ ប្រសិនបើមិនយកច្បាប់មកប្រើនៅក្នុងកន្លែងការងារទេ វានឹងនាំផលប៉ះពាល់ដល់សទ្ធផលការងារ ហើយការគ្រប់គ្រងនឹងធ្លាក់ចុះ។ មនុស្សយើង​ គឺមិនអាចបញ្ជាអ្នកដទៃបានដោយងាយទេ ប្រសិនបើខ្វះហេតុផល ឬគ្មានច្បាប់មកសង្កត់។ ប៉ុន្តែអ្វីដែលបានលើកឡើងខាងលើនេះ ពុំមានឲ្យយកច្បាប់មកបង្គាប់បញ្ជាដល់ដល់ខុសពីច្បាប់ដែលបានចែង ឬយកច្បាប់មកជិះជាន់ធ្វើបាបអ្នកទន់ខ្សោយឡើយ។ អ្នកកាន់ច្បាប់ចិនបុរាណ លោក វៃ យាង បានពោលវា «ច្បាប់ខ្លាំង ប្រទេសខ្លាំង» មានន័យថា បើមិនអាចគ្រប់គ្រងច្បាប់បានល្អទេ ប្រទេសនឹងខ្វះលំនឹង គ្មានសណ្តាប់ធ្នាប់៕

អត្ថបទដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

៙រក្សាសិទ្ធិគ្រប់យ៉ាង 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here