កម្រងទស្សនៈល្បីៗរបស់អ្នកប្រាជ្ញ Albert Einstein ទាំង ១០ឃ្លា

0
1402

Einstein ជាអ្នកទ្រឹស្ដីវិទូទំនើបនិយមមួយរូប ដ៏ល្បីល្បាញនៅលើពិភពលោក។ លោកក៏ត្រូវបានគេស្គាល់ដែរថា ជាអ្នកដែលមានឥទ្ធិពលដ៏ខ្លាំងក្លាទៅលើវិទ្យាសាស្ត្រទំនើប។ សូមជម្រាបជូនថា អាល់បឺត កើតនៅថ្ងៃទី៤ មីនា ១៨៧៩ នៅប្រទេសអាល្លឺម៉ង់ ហើយលោកទទួលមរណភាពនៅថ្ងៃទី១៨ មេសា ១៩៥៥។ ក៏មិនគួរភ្លេចជម្រាបជូនដែរថា អាល់បឺត អាញស្ទាញ ក៏ជាបុគ្គលម្នាក់ដែលទទួលបានពានរង្វាន់ណូបែលផងដែរ។

2

កាលលោកនៅមានជីវិតនោះ លោកមានស្នាដៃជាច្រើន និងមានកម្រងទស្សនៈល្អៗដ៏ពេញនិយមនិងមានប្រជាប្រិយផងដែរ ហើយខាងក្រោមនេះក៏ជាទស្សនៈល្បីៗរបស់លោកមួយចំនួនរួមមាន៖

១. ជីវិតប្រៀបបាននឹងការជិះកង់ បើចង់រក្សាលំនឹងឲ្យបានល្អនោះ អ្នកត្រូវតែជិះទៅមុខ។
២. ចិត្តមានៈ គឺមានថាមពលខ្លាំងជាងអ្វីៗនៅលើលោកនេះ វាក៏អាចបំផ្លាស់ទីភ្នំបាន។
៣. អ្វីដែលគ្រោះថ្នាក់ជាងភាពល្ងង់ខ្លៅនោះ គឺភាពឆ្មើងកន្ទ្រើង។
៤. បើអ្នកមិនអាចពន្យល់អ្វីមួយឲ្យច្បាស់ ដល់អ្នកដទៃស្រួលយល់ទេ នោះអ្នកក៏មិនទាន់ច្បាស់ពីវានៅឡើយ។
៥. កុំស្ដាប់មនុស្សដែលមានចម្លើយ តែត្រូវស្ដាប់មនុស្សដែលមានសំណួរ។
៦. មនុស្សបង្កើតគ្រាប់បែកអាតូមិក ប៉ុន្តែគ្មានកណ្តុរណាធ្លាប់បង្កើតអង្គប់ខ្លួនឯងឡើយ។
៧. ការស្រមើស្រមៃ គឺសំខាន់ជាងចំណេះដឹងទៅទៀត។
៨. ភាពឆ្លាតមិនមែនសមត្ថភាពក្នុងការផ្ទុកព័ត៌មានដែលទទួលបាននោះទេ តែវាជាការដឹងកន្លែងផ្ទុកនូវព័ត៌មាន។
៩. កុំធ្វើជាមនុស្សដែលជោគជ័យ ប៉ុន្តែត្រូវធ្វើជាមនុស្សដែលមានតម្លៃ។
១០. ក្រមុំតែងតែបារម្ភពីកំលោះដោយខ្លាចភ្លេចរាល់អនុស្សាវរីយ៍ ឯបុរសតែងបារម្ភពីរឿងដែលស្ត្រីចងចាំ៕

«ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានប្រិសិទ្ធិភាព និងអាចទប់ទល់នឹងស្ថានការណ៍គ្រោះថ្នាក់មកដល់បានថែមទៀត។ ទំនាក់ទំនងទិញ (បោះដុំ និង លក់រាយ) 093 701 571/ 098 98 22 68/ 077 393 007។

3

1933: German-Swiss-American mathematical physicist Albert Einstein (1879 - 1955). (Photo by Keystone/Getty Images)

5

6

អត្ថបទ៖ interconrooster សម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ឆ្លើយ​តប​

Please enter your comment!
Please enter your name here