ប្រវត្តិព្រះបាទ នរោត្តម យុគន្ធរ ជាអ្នកបដិវត្តន៍ក្រោមនឹមអាណានិគមបារាំង នៅឆ្នាំ១៩០០

0
344

នរោត្តម យុគន្ធរ៖ ប្រសិនជាយើងធ្វើដំណើរពីផ្សារធំថ្មី ឆ្ពោះទៅទិសខាងត្បូងតាមបណ្តោយផ្លូវព្រះមុនីវង្ស ពេលមកដល់ផ្លូវបំបែកជាបួន រវាងផ្លូវព្រះមុនីវង្ស និងផ្លូវព្រះសីហនុ ឬហៅថាស្តុបពេទ្យចិន យើងឃើញសាលាចំណាស់មួយស្ថិតលើដីទំនាប ទល់មុខសំណង់អាគារ៤២ជាន់ ។ សាលាចំណាស់មួយនោះឈ្មោះថា “សាលាយុគន្ធរ” តើយុគន្ធរនោះជានរណា ?
ព្រះនរោត្តម យុគន្ធរ គឺជាបុត្រច្បងរបស់ ព្រះបាទនរោត្តម ព្រះអង្គ​បានប្រសូត្រនៅឆ្នាំ ១៨៦០ នៅរាជធានីឧត្តុង្គ​(វាំងចាស់) ព្រះមាតានាម ចៅផល្លាទេវី សុទ្ធចន្ទ្រា

ព្រះយុគន្ធរ ជាបុត្រាមួយអង្គដែលព្រះបាទនរោត្តមជ្រើសតាំងជារាជទាយាទសម្រាប់ស្នងរាជសម្បត្តិបន្ទាប់ពីទ្រង់សោយទីវង្គត់។ ព្រះយុគន្ធរ បានរៀបអភិសេកភរិយាចំនួន ៤ដង។ ទី១-អ្នកស្រអែម ទី២-អ្នកកៀន ទី៣-អ្នក អ៊ឹម និងទី៤-នរោត្តម មល្លិកា និងមានបុត្រ ៩នាក់។ 

Related image
នរោត្តម យុគន្ធរ

ក្នុងសកម្មភាពការងារ ព្រះយុគន្ធរ ជាមនុស្សម្នាក់ដែលមិនសូវចុះសម្រុងជាមួយបារាំងទេ។ នៅឆ្នាំ១៩០០ ក្នុងព្រះរាជកិច្ចដឹកនាំប្រតិភូមួយទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមការតាំងពិពណ៌អន្តរជាតិ ដែលរៀបចំដោយប្រទេសបារាំងនៅទីក្រុងបារីស ឆ្លៀតឱកាសនៃការឡើងថ្លែងសុន្ទរកថា ព្រះយុគន្ធរបានធ្វើការតវ៉ាជាមួយបារាំង ដោយសុំឱ្យបារាំងផ្តល់សិទ្ធគ្រប់គ្រងរដ្ឋបាលមួយផ្នែកមកអោយកម្ពុជាវិញ ដែលកម្រមានអ្នកហ៊ានចេញមុខធ្វើដូច្នេះណាស់។ សកម្មភាពនេះ បានធ្វើអោយពួកអាណានិគមបារាំងខឹងសម្បាជាមួយទ្រង់ជាខ្លាំង ដែលធ្វើឱ្យពួកមន្រ្តីបារាំងសើចចំអកឱ្យទ្រង់។ ចំណែកឯមន្រ្តីខ្មែរដែលអែបអបបារាំងបានបង្ឱ្យខំទ្រង់សុំអភ័យទោសបារាំងវិញ ជាថ្នូរនិងការរួចទោសកំហុស ប៉ុន្តែព្រះយុគន្ធរបានបដិសេធសំណើនេះ។ នៅពេលព្រះអង្គយាងត្រឡប់មកមាតុប្រទេសវិញ ពេលកប៉ាល់ចូលសំចតនាកំពុងផែសិង្ហបុរី ព្រះអង្គសម្រេចគេចព្រះកាយក្រោយពីដឹងថាមានគំរោងធ្វើឃាតទ្រង់។ ព្រះអង្គបាននិរទេសខ្លួនទៅរស់នៅប្រទេថៃ ហើយបានសុគត់នៅឆ្នាំ១៩៣៤ នាទីក្រុងបាងកក ក្នុងព្រះជន្ម៧៤ ឆ្នាំ មុនកម្ពុជាទទួលបានឯករាជ្យពីបារាំង៕

អត្ថបទស្រាវជ្រាវ៖ Tara Om l សម្រួលអត្ថបទ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

៙រក្សាសិទ្ធិគ្រប់យ៉ាង

ឆ្លើយ​តប​

Please enter your comment!
Please enter your name here