ច្បាប់ទាំង៦របស់ Donald Trumpដើម្បីសម្រេចជោគជ័យ

0
337

លោក Donald Trump ជាមហាសេដ្ឋីអចលនទ្រព្យម្នាក់ក្នុងចំណោមមហាសេដ្ឋីកំពូលៗនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិខ្ទង់ពាន់លានដុល្លារអាមេរិក ហើយក៏ជាប្រធានាធិបតីសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននេះផងដែរ។ លោក Donald Trump បានអនុវត្តន៍ច្បាប់៦ចំនុចយ៉ាងខ្ជាប់ខ្ជួនរហូតបានទទួលជោគជ័យដូចសព្វថ្ងៃនេះ។ ខាងក្រោមនេះជាច្បាប់ទាំង៦របស់លោក Donald Trump ដែលលោកអ្នកអាចអនុវត្តន៍តាមបាន៖

  1. កុំធ្វើការដើម្បីតែលុយ

មនុស្សភាគច្រើនធ្វើការងារសុទ្ធតែចង់បានប្រាក់ ប៉ុន្តែបុគ្គលជោគជ័យមួយចំនួនគឺមិនដូចច្នេះទេ គឺពួកគេធ្វើការដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ ព្រោះក្តីស្រមៃជាកម្លាំងចិត្តដ៏ខ្លាំងដែលជំរុញអោយគោលដៅរបស់ពួកគេទទួលបានជោគជ័យ។

គួរបញ្ជាក់ថា លោកមហាសេដ្ឋី រូបនេះមានក្តីស្រមៃចង់ក្លាយជា ប្រធានាធិបតី អាមេរិកយូរមកហើយ ហើយពេលដែលក្តីស្រមៃនេះក្លាយជាការពិត គាត់បានធ្វើការមួយនេះដោយមិនយកប្រាក់ខែទ្បើយ។

  1. មិនដែលបោះបង់

លោក Donald Trumpបាននិយាយថាគាត់មិនដែលបោះបង់អ្វីដែលគាត់សម្រេចចិត្តថានឹងធ្វើនោះទេ។ នៅពេលដែលអ្នកមិនដែលបោះបង់ចោលហើយព្យាយាមជំនះវា នោះអ្វីដែលអ្នកទទួលបានគឺភាពជោគជ័យ។ ជាជាក់ស្តែង លោក Donald Trump ពេលកំពុងឃោសនាបោះឆ្នោត គាត់បានជួបនឹងរឿងអាស្រូវជាច្រើន ជួបឧបសគ្គជាច្រើន តែគាត់នៅតែជំនៈទៅមុខ ជានិច្ច រហូតបានជោគជ័យ។

  1. ធ្វើអ្វីដែលអ្នកស្រលាញ់

បុគ្គលជោគជ័យជាច្រើនបានបោះបង់ការសិក្សាហើយសម្រេចចិត្តទៅធ្វើការងារដែលពួកគេស្រលាញ់និងចូលចិត្ត ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នា ត្រូវតែបោះបង់ការសិក្សានោះទេ។ បើចង់ជោគជ័យអ្នកគួរតែធ្វើការងារណាដែលអ្នកស្រលាញ់ជាជាងការធ្វើការងារតាមអ្នកដទៃស្រទ្បាញ់ចូលចិត្ត ដោយគ្រាន់តែឃើញគេជោគជ័យ។

  1. ការយកចិត្តទុកដាក់

ភាពជោគជ័យកើតឡើងដោយកត្តាច្រើនយ៉ាង។ បើអ្នកគ្រាន់តែធ្វើវាអោយរួចតែពីដៃនោះគឺវាមិនទាន់ទេ តែអ្នកក៏ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការងារនោះផងដែរ ព្រោះជោគជ័យមិនមែនកើតឡើងដោយងាយៗនោះទេ។ នៅក្នុងការរកសីុក៏ដូចគ្នាដែរ។ អ្នកត្រូវចំណាយពេលឲ្យច្រើន ហើយធ្វើវាឲ្យល្អ ធ្វើម្តងមួយៗ កំពុងលោភ។

  1. នៅលើតុមានភាពរញ៉េរញ៉ៃ

លោក Donald Trumpបាននិយាយថានៅលើតុធ្វើការរបស់គាត់គឺរញ៉េរញ៉ៃខ្លាំងណាស់ ព្រោះគាត់រវល់គិតពីការងាររបស់គាត់ គ្មានពេលគិតពីរឿងរៀបចំវានោះទេ។ បើនៅលើតុធ្វើការរបស់អ្នកមានភាពរញ៉េរញ៉ៃបែបនោះគឺវានឹងជួយជំរុញអ្នកអោយធ្វើការការងារកាន់តែខ្លាំង ព្រោះវាធ្វើអោយអ្នកយល់ថាការងាររបស់អ្នកមិនទាន់រួចរាល់នោះទេ ដូច្នេះអ្នកត្រូវធ្វើវាបន្តទៀត។

  1. ធ្វើតាមការគិតរបស់អ្នក កំុខ្វល់សម្តីអ្នកដទៃ

មនុស្សមា្នក់ៗមានការគិតមិនដូចគ្នាទេ។ អ្នកដទៃតែងតែគិតថាគំនិតរបស់គេល្អជាងអ្នក ហើយអោយអ្នកយកគំនិតរបស់គេទៅអនុវត្តន៍ជំនួសវិញ។ តែមិនដូច្នេះទេ ព្រោះមិនប្រាកដថាគំនិតរបស់គេល្អដូចអ្វីដែលគេនិយាយឡើយ យល់ល្អអ្នកគួរយកគំនិតរបស់អ្នក និងដើរតាមគំនិតខ្លួនវាទើបវាប្រសើរជាង។

ប្រភព៖ business-cambodia.com

ចែករំលែក
អត្ថបទ​មុនលោកBrian Tracy៖ មូលហេតុសំខាន់ៗទំាងនេះហើយ ធ្វើឲ្យមនុស្សមិនអាចក្លាយជាអ្នកមាន
អត្ថបទ​បន្ទាប់អ៊ីស្រាអែល កំពូលជនជាតិពូកែរកស៊ី
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here