“ទុកផ្លូវក្រោយ” ជាសៀវភៅថ្មីបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលដែលគ្រប់គ្នាទន្ទឹងងរង់ចាំ ពេលនេះបានមកដល់ហើយ

0
908

ក្រោយការខិតខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ លោក មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ) ដែលជាស្ថាបនិកគេហទំព័រ ចំណេះដឹងគ្រប់ទីកន្លែង នេះ បានចំណាយកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ជាពិសេសពេលវេលាអស់ជិត ១ឆ្នាំ​ ដើម្បីបង្កើតសៀវភៅ «ទុកផ្លូវក្រោយ» រហូតទាល់តែជោគជ័យ។

Image result for si ma yi

ចំពោះសៀវភៅ ទុកផ្លូវក្រោយ នេះ គឺជាស្នាដៃនិពន្ធលើកទី៤ របស់លោក ក្នុងអាជីពជាអ្នកតែងនិពន្ធប៉ុន្មានឆ្នាំចុងក្រោយ។ សៀវភៅទី១ មានចំណងជើង «ទស្សនៈទម្លុះជីវិត» សៀវភៅទី២ មានចំណងជើង «ហេតុអ្វីមនុស្សគួរតែរៀន» សៀវភៅទី៣ មានចំណងជើង «វិធីកម្ចាត់សេចក្តីខ្ជិល» និងសៀវភៅចុងក្រោយគឺ «ទុកផ្លូវក្រោយ» ដែលជាសៀវភៅដ៏ល្អមួយក្បាលនិយាយអំពីយុទ្ធសាស្ត្រការពារដ៏មានប្រសិទ្ធិបំផុត និងមានលាយឡំសាច់រឿងនៅក្នុងប្រវត្តិសាស្ត្រចិនជាច្រើនសម័យកាលទៀត។

Image may contain: 1 person

No automatic alt text available.សម្រាប់សៀវភៅទាំងអស់ មានតែសៀវភៅ «ទុកផ្លូវក្រោយ» ដែលជាស្នាដៃចុងក្រោយនេះ មានសន្ទុះគាំទ្រយ៉ាងខ្លះពីអ្នកគាំទ្រ មិនថាវ័យក្មេង ឬវ័យចំណាស់ទេ ជាពិសេសអ្នកលេងបណ្តាញសង្កមហ្វេសប៊ុនផ្ទាល់តែម្តង។ នៅក្នុងថ្ងៃនេះផងដែរ សៀវភៅដ៏ល្អមួយក្បាលនេះ បានបោះពុម្ពរួចដោយជោគជ័យ មានចំនួន ១០០០ ក្បាល ដែលមានតម្លៃ ៤០០០០រៀល ក្នុងសៀវភៅ ១ក្បាល។ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ ចង់គាំទ្រស្នាដៃនេះ ឬចង់ជាវសៀវភៅនេះ អាចទំនាក់ទំនងតាមរយៈទូរសព្ទ (ភ្នំពេញ ( 086 724 359, 092 788 990, 011 511 371) និងនៅតាមបណ្តាខេត្ត (098 98 22 68/ 077 393 007) ។ ចំពោះសេវាកម្ម មានដឹងជញ្ជូនដោយឥតគិតថ្លៃ សម្រាប់រាធានីភ្នំពេញ។

សូមបន្តជួយគាំទ្រស្នាដៃនិពន្ធដែលមិនបកប្រែពីបរទេស ក៏ដូចជាការលើកទឹកចិត្តដល់អ្នកនិពន្ធជំនាន់ថ្មីយើងផងដែរ។ ត្រូវចង់ចាំថាវប្បធម៌អានសៀវភៅគឺ ជាវប្បធម៌ចាមបាច់បំផុត និងមិនសាបសូន្យ។ ចំណែកមនុស្ស ចង់បានចំណេះដឹង មានតែរឿងម្យ៉ាងគត់ដែលត្រូវធ្វើគឺ ខំប្រឹងប្រែងរៀនសូត្រកុំខ្ជីខ្ជាឱ្យសោះ៕

៙រក្សាសិទ្ធិគ្រប់យ៉ាង

ឆ្លើយ​តប​

Please enter your comment!
Please enter your name here