Mark Zuckerberg មានចំណង់ចំណូលចិត្តខុសពីគេ និងការរស់នៅប្លែកពីសេដ្ឋីផ្សេងៗ

0
230

មនុស្សទូទៅ ទៅទាំងពិភពលោកតែងតែស្គាល់នូវបណ្តាញសង្គមដ៏ធំរបស់ពិភពលោក ហ្វេសប៊ុក (Facebook) ដែលល្បីល្បាញ និងទាញបានភាពងាយស្រួលដល់មនុស្សប្រើប្រាស់សម្រា់បធ្វើការទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ និងលឿនរហ័សទៀតផង។ ម្យ៉ាងវិញទៀត ចំពោះប្រវត្តិ និងស្នាដៃរបស់ស្ថានបនិករូបនេះ លោក Mark ក៏យើងបានស្គាល់រួចមកហើយដែរ។ ដូច្នេះថ្ងៃនេះ យើងខ្ញុំសូមលើកយកទម្លាប់នៃការរស់នៅបែបណាខ្លះ ទើបនាំឱ្យជី​វិតរបស់គាត់មានភាពជោគជ័យដល់កម្រិតកំពូលដូចសព្វថ្ងៃនេះ។

Image result for habits​ for mark zuckerbergMark Zuckerberg មានឈ្មោះ​ពេញថា (Mark Elliot Zuckerberg) ដែលកើត នៅ​ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ១៩៨៤ ជានជនជាតិ​អាមេរិក។ ដែលមនុស្សភាគច្រើនបានស្គាល់លោក តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោកផ្ទាល់តែម្តង ដែលលោកបានបង្កើត នៅ​ថ្ងៃ ២៤ ឧសភា ២០០៧ ។ ទម្រាំតែទទួលបានជោគជ័យដល់សព្វថ្ងៃ គាត់បានត្រូវបរាជ័យជាច្រើនលើកច្រើនសារ ដូចជាការសិក្សាត្រូវបោះបង់ចោលក្នុងឆ្នាំទី២ និងត្រូវសាលាដាក់ទណ្ឌកម្មពេលបង្កើតបណ្តាញសង្គមនេះដំបូងក្នុងសកលវិទ្យាល័យ អាវើត (Harvard) សហរដ្ឋអាមេរិក។

Image result for habits​ for mark zuckerbergMark មានទម្លាប់ចម្លែកជាច្រើន។ មានដូចជា ត្រូវស្លៀកបំពាក់ដដែលៗ ម៉ូដដដែលៗ ជារៀងរាល់ថ្ងៃ (អាវយឺតពណ៌ប្រផេះ) មិនថាទៅណាមកណា គាត់តែងតែធ្វើបែបនេះរហូត លើកលែងតែករណីចំាបាំបំផុត ដែលមិនអាចប្រកែកបាន។ នៅផ្ទះវិញ គាត់តែងស្លៀកខោខ្លី និងអាវហឺត ខ្លីពណ៌ប្រផេះនោះដដែល។ នៅមានទម្លាប់ពិសេសជាច្រើនទៀត តែងអានសៀវភៅជាប្រចាំ ធ្វើការងារមិនគិតពីម៉ោងឬពេលវេលាឡើយ ឲ្យតែចាំបាច់ត្រូវតែបើកកុំព្យូទ័រធ្វើការងារភ្លាម។ មានពេលវេលាគ្រប់គ្រាន់សម្រាប់នាំប្រពន្ធកូន (គ្រួសារ) លំហែកាយជាញឹកញាប់ និងមានពេលវេលាល្អៗ ផ្តល់ភាពកក់ក្តៅដល់គ្រួសារទៀត។

Related imageសូមបញ្ជាក់ថា៖ លោកមិនមែនស្លៀកសំលាក់បំពាក់ដដែលៗរៀងរាល់ថ្ងៃទែ គឺគ្រាន់តែពណ៌ដូចគ្នា តែតែងផ្លាស់ប្តូរជាប្រចាំ ដើម្បីអនាម័យ និងមានសុភាពល្អ។ មូលហេតុដែលលោក ពុំសូវគិតគូររឿងសំលៀកបំពាក់ ទោះបីជាលោកក្លាយជាសេដ្ឋីក៏ដោយ ព្រោះលោកបានពោលថា «លោកមិនចង់ចំណាយពេលវេលារបស់លោកទៅគិតរឿងមិនបានការទាំងអស់នោះទេ ព្រោះលោកទុកពេលវេលាសដើម្បីធ្វើការងារ និងសល់ប៉ុន្មាននៅជាមួយគ្រួសាររបស់លោក» វាមានតម្លៃជាងការគិតខ្វល់ខ្វាយតែលើសំលៀកបំពាក់ឥតប្រយោជន៍៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

៙រក្សាសិទ្ធិគ្រប់យ៉ាង 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here