ការផ្លាស់ប្តូរជីវិតរបស់មេដឹកនាំអាល្លឺម៉ង់ អាដុល ហុីត្លែ (Adolf Hitler 1889-1945)

0
203

នៅក្នុងវ័យកុមារភាព ហ៊ីត្លែរ ត្រូវអត់ទ្រាំជាមួយនឹងអារម្មណ៍ឆេវឆាវ និងភាពតឹងរ៉ឹងរបស់ឪពុក ដែលឪពុកជាអ្នកកំណត់លើវាសនាទាំងស្រុង រហូតធ្វើឲ្យហ៊ីត្លែរ មានអារម្មណ៍ថាតានតឹង ប៉ុន្តែជាសំណាងល្អដែលមានម្តាយជាអ្នកចាំជួយ និងស្រឡាញ់។ យល់ចិត្តគាត់ ផ្តល់ក្តីស្រឡាញ់ និងការយល់ចិត្តឲ្យទៅគាត់។

Image result for naziអាដុលហ្វ៍ ហ៊ីត្លែរ (Adolf Hitler) កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៨៨៩ នៅប្រទេសអូទ្រីស-ហុងគ្រី (Austria-Hungary) ។ គាត់បានទទួលមរណភាព នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៥ ទីក្រុងប៉ែកឡាំង ប្រទេសអាល្លឺម៉ង់ (Berlin, Germany)។ គាត់គឺជាមេដឹកនាំបក្សណាស៊ី (Nazi) របស់អាល្លឺម៉ង់ នឹងជាអ្នកបង្កាត់ភ្លើងសង្រ្កាមលោកលើកទី២ តែម្តង។

អាដុល ហ៊ីត្លែរ គឺជាមនុស្សម្នាក់ដែលលេចធ្លោនៅក្នុងទំព័រប្រវត្តិសាស្ត្ររបស់ពិភពលោក។ ដែលមានរហស្សនាមថា “កំពូលមនុស្សផ្ដាច់ការនៃយុគសម័យ”។ ការស្លាប់ ឬត្រូវរស់រានមានជីវិតមនុស្សជាច្រើន គឺស្ថិតលើការបញ្ជារបស់គាត់តែមួយភ្លេតប៉ុណ្ណោះ។ តើនឹងមាននរណាខ្លះដឹងទៅថា ក្រោមកំបាំងមុខរបស់មនុស្សផ្ដាច់ការ កំពូលកាចសាហាវ បែរជាមានភាពទន់ភ្លន់របស់សិល្បករ អ្នកច្នៃប្រឌិតលាក់នៅក្នុងនោះទៅវិញ។

ហ៊ីត្លែរ ត្រូវតស៊ូជាមួយការគាបសង្កត់ពីឪពុក និងមនុស្សចាស់ទាំងឡាយ ដែលនៅជុំវិញខ្លួន ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួនឯងក្នុងការប្រកបអាជីពជាវិចិត្រករ។ ប៉ុន្តែ នៅពេលដែលគាត់ចង់ចូលទៅសិក្សាក្នុងមហាវិទ្យាល័យសិល្បៈមួយដែលល្បីឈ្មោះ ពេលនោះផ្លូវនៃក្ដីស្រមៃរបស់គាត់បែរក្លាយជាងងឹតឈឹងគ្មានពន្លឺ ក្នុងខណៈដែលគាត់បានជួបប្រទះនឹងគ្រោះកម្មមួយគឺ ភាពទាល់ក្រ។ ម្យ៉ាងទៀត រលកនៃសំណាងអាក្រក់ បានបោកបក់វាយប្រហារគាត់បន្ថែមពីលើគាត់ ដោយការចាកចេញរបស់មនុស្សជាទីស្រឡាញ់របស់គាត់។

នៅពេលដែលក្តីស្រមៃត្រូវរលាយបាត់ទៅ ព្រមជាមួយនឹងការបាត់ បង់ក្តីស្រឡាញ់ ហ៊ីត្លែរ ក៏ចាំបាច់ត្រូវដើរលើផ្លូវរបស់ទេវតា ដែលបានកំណត់ទុកឲ្យគាត់។ ផ្លូវដើរនោះ គឺជាការស្ម័គ្រចូលធ្វើជាទាហាន ហើយចូលរួមច្បាំងក្នុងសង្គ្រាមលោកលើកទី១ ទៀតផង។ ភាពក្លាហានរបស់ ហ៊ីត្លែរ ព្រមជាមួយភាពអង់អាច បាននាំយកកិត្តិយស និងកេរ្តិ៍ឈ្មោះមកឲ្យគាត់ជាច្រើន រហូតទទួលបានមេដៃឥស្សរិយយសទៀតផង។ តែទោះជាយ៉ាងនោះក្តី ការទទួលរងរបួសក្នុងចម្បាំង ក៏ធ្វើឲ្យគាត់ត្រូវព្យាបាលរបួសក្នុងមន្ទីរពេទ្យ នៅក្នុងពេលដែលសង្គ្រាមលោកលើកទី១ ត្រូវបានបញ្ចប់ ដោយប្រទេសអាល្លឺម៉ង់ ជាភាគីចាញ់សង្គ្រាម។

Related imageចំពោះការបរាជ័យរបស់ប្រទេស ដែលជាទីគោរពស្រឡាញ់របស់ខ្លួន បានធ្វើឲ្យ ហ៊ីត្លែរ មានការសោកស្ដាយជាពន់ពេក មិនអស់ចិត្តឡើយ ហើយក៏ធ្លាក់ទៅក្នុងភាពសោកសៅអស់រយៈពេលជាយូរ ដោយមិនដឹងឡើយថា សង្គ្រាមលោកនៅលើកក្រោយ បុគ្គលដែលដុតភ្លើងសង្គ្រាមឡើងមកថ្មី គឺជារូបរបស់គាត់ផ្ទាល់ទៅវិញ។

WWII

សង្រ្គាមលោកលើកទី២ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥
មានរយៈពេល ៦ឆ្នាំ ១ថ្ងៃ។

y198358494801557រូបភាពស្តីពីបន្ទប់ឃុំឃាំងជនជាតិជ្វីហ្វ (Jewish)

maxresdefault

គំនរឆ្អឹងជនជាតិជ្វីហ្វ (ក្នុងរបបណាសីុ ជនជាតិជ្វីហ្វត្រូវបានសម្លាប់អស់ចំនួនប្រមាណ ៦លាននាក់)

Adolf_Hitlers_Paintings_13

រូបគំនូរដែលគូរដោយ អាដុលហ្វ៍ អ៊ីទ្លែរ ពីមុនអ្វីដែលអ៊ីទ្លែរ មានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតនោះគឺមុខវិជ្ជាសិល្បៈ។

គួរំលឹកវិញថា នៅវ័យក្មេងមុនពេលកាន់អំណាច ហុីត្លែ បរិភោគតែអាហារបួសតែប៉ុណ្ណោះ ចេះស្រលាញ់បរិស្ថាន មិនដែលសម្លាប់សត្វឡើយ។ ក៏ប៉ុន្តែ ក្រោយពីពេលដែលគាត់ស្រវឹងអំណាច បែរជាផ្លាស់ប្តូរពីមនុស្សស្លូតត្រង់​ទៅជាមនុស្សកាចសាហាវ និងផ្តាច់ការ សម្លាប់មនុស្សរាប់លាននាក់គួរឲ្យញញើតទៅវិញ។ ដូច្នេះវាត្រូវនឹងពាក្យសុភាសិតខ្មែរយើងថា «ពេលបានធ្វើធំតែភ្លេចតូច, នៅពេលមានបានតែងភ្លេចកាលខ្លួននៅក្រីក្រ និងពេលបានទទួលបានអំណាច​ តែចង់អួតអ្នកដទៃ» ដែលជាហេតុធ្វើឲ្យមានវិនាសកម្មពិភពលោក ជាប់ឈ្មោះនៅក្នុងប្រវត្តិសាស្ត្រ៕

៙រក្សាសិទ្ធិគ្រប់យ៉ាង

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here