អ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញបំផុតរបស់ពិភពលោក William Shakespeare

0
292

វិល្លៀម សេកស្ពៀរ ( William Shakespeare) ត្រូវគេស្គាល់តាមរយៈស្នាដៃនិពន្ធប្រលោមលោកដូចជា រឿងរ៉ូមេអូនិងជូលីយ៉ែត (Romeo and Juliet) និងរឿង ហេមើឡែន (Hamlet:The Tragedy of Hamlet, Prince of Denmark) ជាប្រភេទរឿងសោកនាដកម្មរំជួលអារម្មណ៍លេចធ្លោបំផុតរបស់គាត់ ដែលមនុស្សស្ទើរតែគ្រប់រូបដែលបានសិក្សាភាសាអង់គ្លេស សុទ្ធតែធ្លាប់បានអានស្នាដៃរបស់លោក សេកស្ពៀរ ឬយ៉ាងហោចណាស់ ក៏ត្រូវតែធ្លាប់បានឮឈ្មោះរបស់លោកមកខ្លះៗដែរ ជាមិនខាន។

Image result for william shakespeareក្នុងបច្ចុប្បន្ននេះ វិល្លៀម សេកស្ពៀរ មិនមែនត្រឹមតែជាឈ្មោះបុគ្គលល្បីប៉ុណ្ណោះទេ តែវាក៏បានក្លាយទៅជាស្ថាប័នសកលមួយ ដែលមានអត្តសញ្ញាណពិសេសរបស់ខ្លួនមួយបែប ព្រោះសេកស្ពៀរ មិនមែនត្រឹមតែជាកវីនិពន្ធនៅក្នុងយុគសម័យណាមួយនោះទេ ប៉ុន្តែគឺជាកវីនិពន្ធដែលពេញនិយមនៅគ្រប់សម័យកាល។ ដូចអ្វីដែលលោក បេន ចនសាន់ កវីរួមជំនាន់ជាមួយគ្នានោះ បានពោលថា “He was not of an age but for all time.” ។

Related imageប្រវត្តិសង្ខេប

វី​ល្លៀម សេក​ស្ពៀ​រ កើត​ក្នុង ​ខែមេសា ឆ្នាំ​១៥៦៤ នៅ​ទីក្រុង​ស្ត្រេ​ត​ហ្វ​ដ ប្រទេស​អង់គ្លេស​។ កាលពី​ក្មេង ​សេក​ស្ពៀ​រ ចូល​រៀន​នៅ​សាលា Stratford Grammar School និង​រៀនសូត្រ​បាន​យ៉ាង​ល្អ ព្រោះ​គ្រូបង្រៀន​នៅ​ទីនោះ​ភាគច្រើន​សុទ្ធតែ​បាន​បញ្ចប់​ការ​សិក្សា​មក​ពីសា​លា​អក​ស្វ​ដ (Oxford) និង​មាន​ប្រាក់ខែ​ខ្ពស់​ជាង​បណ្តាគ្រូ​ៗ​នៅ​សាលារៀនផ្សេង​ៗ ក្នុង​កម្រិត​ថ្នាក់​សិក្សា​ដូច​គ្នា​នេះ ដែល​ជា​ប្រការ​ម្យ៉ាង​អាច​ឱ្យ​គេ​សន្និដ្ឋាន​ថា សាលារៀន​នេះ​បាន​បណ្តុះ​មូលដ្ឋាន​គ្រឹះ​ផ្នែក​ចំណេះដឹង​យ៉ាង​ជ្រៅជ្រះ​ដល់​សេក​ស្ពៀ​រ ។ លុះដល់​អាយុ​១៨​ឆ្នាំ គេ​បាន​រៀប​ការ​ជាមួយនឹង​ អេ​ន ហេ​ត​ថា​វេ​យ៍ ( Anne Hathaway) មានកូន​ចំនួន​៣​នាក់ ។

ក្រោយ​ឆ្នាំ​១៥៨៥​មក ពុំ​មាន​ភស្តុ​តាង​អ្វី​បញ្ជាក់​ពី​ដំណើរ​ជីវិត​របស់​សេក​ស្ពៀ​រ​ឡើយ ។  រហូត​មក​ដល់​ឆ្នាំ​១៥៩២ ទើប​មាន​លេចឮ​ពាក្យ​ចចាមអារ៉ាមផ្សេង​ៗ​មួយ​ចំនួន​ថា សេក​ស្ពៀ​រ មានចំណេះ​វិជ្ជា​សម​ល្មម​អាច​ធ្វើ​ជា​សាស្ត្រាចារ្យ​បាន ព្រោះ​តាម​រយៈ​ស្នាដៃ​និពន្ធ​ដំបូង​របស់​គេ​សុទ្ធតែ​បាន​បង្ហាញ​អំពី​ចំណេះដឹង​បែប​ក្លា​ស្ស៊ិ​ក​ជា​បន្តបន្ទាប់។ មាន​មតិ​ខ្លះ​យល់​ថា សេក​ស្ពៀ​រ ត្រូវ​មក​រៀន​ផ្នែក​ជំនួញ​ទេ ប៉ុន្តែ​ដោយ​គេ​មិន​ចូល​ចិត្ត​ទើប​បែរ​ទៅ​ចាប់​អាជីព​ជា​អ្នកនិពន្ធ​ប្រលោមលោក​ទៅ​វិញ។

អត្ថបទ​ល្ខោន​ក្នុង​សម័យ​ដំបូង​របស់ ​សេក​ស្ពៀ​រ ​ច្រើន​ទទួល​ឥទ្ធិពល​ពី​អ្នកនិពន្ធដទៃ​ទៀត​ៗ ដូច​ជា​បទ​និពន្ធ​ល្ខោន​រឿង​សុខ​នាដកម្ម ទទួល​ឥទ្ធិពល​ពី​លោក​ប្លៅ​ទុ​ស និង​លី​លី (Plautus & Lily) ល្ខោន​មនោសញ្ចេតនា​បាន​ទទួល​ពី​ហ្គ្រី​ន​និង​ភី​លី ( Gieene & Peele) ចំណែក​បទ​និពន្ធ​ផ្នែក​សោកនាដកម្ម បាន​ទទួល​ឥទ្ធិពល​ពី​ល្ខោន​ប្រភេទ​គំនុំសងសឹក​របស់​លោក​ខៃ​ដ៍ (Kyd) និង​ផ្នែក​សោកនាដកម្ម​ផ្សេង​ទៀត​របស់​លោក​ម៉ា​រឡូ (Marlowe)​ ជាដើម៕

៙រក្សាសិទ្ធិគ្រប់យ៉ាង

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

 

ឆ្លើយ​តប​

Please enter your comment!
Please enter your name here