ពេលពាក្យកុហកមានច្រើនពេក វានឹងធ្វើឱ្យទំនុកចិត្តរបស់អ្នកដទៃលើអ្នកត្រូវរសាត់ឆ្ងាយ

0
219

មានមនុស្សជាច្រើន តែងតែខំប្រឹងព្យាយាមរកលេខឱ្យខ្លួនឯង ដើម្បីឱ្យរួចផុតពីសម្ពាធ ឬទោសកំហុសរបស់ខ្លួន។ មានបុគ្គលខ្លះខំប្រឹងកុហកអ្នកដទៃ មិត្តភក្តិ ក្រុមគ្រួសារ រហូតដល់កុហកខ្លួនឯងទៀត។ ការដែលខំប្រឹងកុហកខ្លួនឯង និងអ្នកដទៃជាច្រើនទៀត គឺមិនពីមិនចង់ឱ្យអ្នកដទៃគិតលើខ្លួនគេថាជាមនុស្សអន់ ឬជាមនុស្សដែលគ្មានកំហុស។

Image result for aloneនៅក្នុងសុភាសិតខ្មែរយើង ពោលថា «ភូតច្រើន តែងចាញ់អាត្មា» ប៉ុន្តែការកុហកនៅតែមាន ព្រោះដោយឈរលើហេតុផលថា មនុស្សចេះស្រឡាញ់កិត្តិយសជាងឱ្យអ្នកដទៃគេមើលងាយ វាយតម្លៃថាខ្លួនឯងមិនកើតការ។ សម្រាប់ខ្ញុំ មិនហ៊ានអួតថាខ្លួនឯងមិនដែលកុហកអ្នកដទៃទេ គឺមាន តែខ្ញុំប្រឹងកាត់បន្ថយវាពីមួយថ្ងៃទីមួយថ្ងៃ រហូតមកដល់ពេលនេះ មានពេលខ្លះលែងចង់ហ៊ានសន្យានឹងអ្នកដទៃ ប្រសិនបើសមត្ថភាពរបស់ខ្លួនមិន ឬមិនច្បាស់ការ។

ការនិយាយកុហកច្រើន វានឹងធ្វើឱ្យអ្នកបាត់បង់តម្លៃដោយមិនដឹងខ្លួន ព្រោះអ្នកដទៃគិតថាអ្នកជាមនុស្សដែលគ្មានទំនួសខុសត្រូវ មិនស្មោះត្រង់ និងមានលេសរាប់រយជំពូក។ ម្យ៉ាងទៀត មនុស្សដែលមិនច្បាស់លាស់ ចូលចិត្តកុហកអ្នកដទៃច្រើនពេក អ្នកដទៃនឹងលែងទុកចិត្តលើម្នាក់នោះ រហូតធ្វើឱ្យបាត់បង់តម្លៃរបស់ខ្លួនឯងទាំងស្រុងនៅពេលណាមួយ។ អ្នកទាំងអស់គ្នាត្រូវគិតឡើងវិញ ប្រឹងពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានច្រើន ជាងមានសមត្ថភាពសន្យា​ តែគ្មានសមត្ថភាពធ្វើឱ្យបានដូចជាការសន្យា។

ចំពោះមនុស្សពូកែកុហកអ្នកដទៃ មិនយូរមិនឆាប់ អ្នកដទៃគេនឹងចាកចេញម្តងមួយៗ ទាល់តែអស់ ហើយក៏ខ្លាចជាមនុស្សដែលឯកោតែម្នាក់ឯង។ មនុស្សដែលពូកែរកលេស គេចវេះនឹងការពិត គេចវេសមិនព្រមទទួលកំហុសខ្លួន គេនឹងពុំស្គាល់ថាភាពជោគជ័យនៅក្នុងជីវិតរបស់គេបានឡើយ គឺមានតែធ្វើឱ្យជីវិតកាន់តែលំបាកឡើងៗ ព្រោះពេលខុសមិនព្រមកែ ចេះតែរត់គេច ហើយគ្មានពេលច្រើនសម្រាប់រត់គេចអស់មួយជីវិតបានទេ៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here