បុគ្គលល្បីពីររូប ខុងជឺ និង ហូជីមិញ បានពោលទស្សនៈមួយឃ្លា ដែលមានអត្ថន័យប្រហាក់ប្រហែលគ្នា…

0
538

ចំពោះការសិក្សាពីមួយជំនាន់ទៅមួយជំនាន់ គឺយើងត្រូវពឹងលើឯកសារយោង គម្ពីរ សៀវភៅ និងយកទស្សនៈពាក្យសម្តីរបស់អ្នកដទៃមកសិក្សាវែកញែកគ្នា ដើម្បីបង្កើនចំណេះដឹងបន្ថែមរបស់ពួកគេ។ ជាស្តែង ប្រសិនបើតាមការសង្កេតរបស់ខ្ញុំ ឃើញថាមានទស្សនៈមួយឃ្លា ដែលអ្នកប្រាជ្ញចិនដ៏ល្បីល្បាញ ខុងជឺ និងជាអ្នកទស្សនវិទូផង ប៉ុន្តែតមកក្រោយទៀត មេដឹកនាំបដិវត្តវៀតណាម ហូជីមិញ បានលើកមកនិយាយម្តងទៀត ដែលធ្វើឱ្យអ្នកសិក្សាមួយចំនួនមានការយល់ច្រឡំថា ជាទស្សនៈរបស់ លោក ហូជីមិញ

ទស្សនៈមួយឃ្លានោះមានដូចតទៅ៖

១. ខុងជឺ (៥៥១ មុន គ.ស)

Image result for confucius

«ជីវិត គឺធម្មតាទេ។ ដូច្នេះចូរកុំធ្វើវាឱ្យស្មុគស្មាញ»។ 

២. ហូជីមិញ (គ.ស ១៨៩០)

Image result for ho chi minh

«ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាលំបាក»។

ប្រសិនបើតាមការសង្កេតរបស់យើង គឺអ្នកប្រាជ្ញចិន ខុងជឺ ទើបមានអាយុកាលមុន​ និងជាបរមគ្រូរបស់ ហូជីមិញ។ ប៉ុន្តែចំពោះពាក្យសម្តីរបស់បុគ្គលទាំងពីរខាងលើនេះ យើងពុំអាចថាជាកម្មសិទ្ធិរបស់ជនណាម្នាក់បានឡើយ ព្រោះមនុស្សមានសិទ្ធិក្នុងការសិក្សារៀនសូត្រគ្រប់គ្នា ជាពិសេសអ្នកប្រាជ្ញ ឬបុគ្គលដែលចេះដឹងជំនាន់មុនៗ បានបន្សល់ទុកនូវទ្រឹស្តី គម្ពីរ និងក្បួនច្បាប់ជាច្រើន ហើយរាល់គម្ពីរ ក្បួនច្បាប់ និងទ្រឹស្តីទាំងនេះហើយ ដែលបានជះឥទ្ធិពលដល់មនុស្សជំនាន់ក្រោយៗទៀត៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here