សៀវភៅបែបយុទ្ធសាស្ត្រ​ការពារ​ដ៏មានប្រសិទ្ធិភាព «ទុកផ្លូវក្រោយ» នឹងដាក់លក់នៅថ្ងៃទី ១០ ខាងមុខនេះ

0
166

ទុកផ្លូវក្រោយ គឺជាសៀវភៅដែលនិពន្ធដោយសា្នដៃកូនខ្មែរមួយរូប មានដើមកំណើតនៅជាយដែនកម្ពុជា-វៀតណាម ដាច់ស្រយាលពីក្រុង មានវ័យជិតសាបសិបឆ្នាំ។ ចំពោះសៀវភៅនេះ «ទុកផ្លូវក្រោយ» ក៏មានការទទួលស្គាល់ និងគាំទ្រពីសំណាក់អ្នកលេងបណ្ណាញសង្គមហ្វេសប៊ុក និងតាមយុវជនមួយចំនួនធំ ដែលគ្រប់គ្នាបានទទឹងរង់ចាំជាយូរមកហើយ។

សៀវភៅ «ទុកផ្លូវក្រោយ» ជាសៀវភៅថ្មី និងដំបូងដែលកូនខ្មែរយើងបានចងក្រងនិពន្ធឡើងដោយខ្លួនឯង សម្រាប់ជាក្បួនយុទ្ធសាស្ត្រការពារខ្លួន ការពារស្ថានការណ៍គ្រោះថា ឬការពារកុំឱ្យមានផ្លូវទាល់ច្រក ជាដើម។ តាមក្រុមការងារផលិតសៀវភៅនេះ បានឱ្យដឹងថា សៀវភៅនេះគឺនឹងមានដាក់លក់ន​ៅលើទីផ្សារចាប់ពីថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះ។ ជាពិសេសនឹងមាលក់នៅក្នុងថ្ងៃតាំងពិពណ៍ជាតិ នៅបណ្ណាល័យជាក្រុងភ្នំពេញ ទី០៨ ០៩ និងទី ១០ ខែធ្នូ នេះ។

សៀវភៅមួយក្បាលនេះ នឹងបង្ហាញពីវិធីសាស្ត្រការពារខ្លួន និងទប់ទល់ស្ថានការណ៍មុនពេលមកដល់។ អ្វីដែលជាពិសេសគឺ វាបានបង្ហាញប្រាប់អំពីប្រវត្តិសាស្ត្រចិន និងរឿងរ៉ាវជាច្រើន ដែលចាត់ទុកថាជាមេរៀនប្រវត្តិសាស្ត្រ​ល្អបំផុតសម្រាប់ធ្វើការសិក្សារៀនសូត្របន្តទៀត។

សូមបងប្អូនកូន​ខ្មែរ មេត្តាជួយគាំទ្រស្នាដៃនិពន្ធកូនខ្មែរ និងលើកទឹកចិត្តបន្តទៀត ដើម្បីជំរុញឱ្យមានការតែងនិពន្ធ និងស្រាវជ្រាវ​ាសម្រាប់ជាការសាបព្រោះចំណេះដឹង និងការគាំទ្រដល់ការអានជាដើម។ សម្រាប់បងប្អូនដែលចង់បានសៀវភៅនេះ អាចទំនាក់ទំងបានតាមរយៈលេខទូរសព្ទ 077 393 007, 098 98 22 68,093 701571 ៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ចែករំលែក
អត្ថបទ​មុនខ្មែរក្រហម ​​ក្រោយការ​អន្តរាគមន៍​​កងទ័ពវៀតណាមនៅ​ឆ្នាំ១៩៧៩
អត្ថបទ​បន្ទាប់ប្រវត្តិ​នៃកំណើតសង្គ្រាមលោកលើកទី២
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here