ប្រវតិ្ត និងដើមកំណើតនៃសង្រ្គាមលោកលើកទី១ ដែលជាសង្គ្រាមដ៏ធំក្នុងប្រវត្តិសាស្ត្រពិភពលោក

0
415

មានមនុស្សជាច្រើនបានភ័យខ្លាច និងមិនចង់ឮពាក្យថា «សង្គ្រាម» នោះឡើយ អាចមកពីពួកគេធ្លាប់ជួប ឬមានមនុស្សដំណាលប្រាប់អំពី​ប្រ​វត្តិសាស្ត្រ និងរឿងរ៉ាវផ្សេងៗ ជាដើម។ ក៏ប៉ុន្តែ ប្រសិនបើ​យើង​មិន​ព្រមសិក្សារៀនសូត្រអំពីវា (សង្គ្រាម) និងមិនស្រាវជ្រាវប្រវត្តិសាស្ត្រ​ទេ​ គឺវានឹង​អាចកើត​ឡើងវិញម្តងទៀតបាន​នៅពេល​ណាមួយ ដែល​យើងភ្លេចខ្លួន។ ថ្ងៃនេះគេហទំព័រ ចំណេះដឹងគ្រប់ទីន្លែង នឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានមកសិក្សាស្រាវជ្រាវ ក៏ដូចជាមកស្គាល់អំពីប្រវត្តិសាស្ត្រ​ពិភពលោកបន្ថែមទៀត។

លទ្ធផល​រូបភាព​សម្រាប់ សង្គ្រាមលោកសង្គ្រាមលោកលើកទី១ (World War I ឬ First World War) គឺជា​សង្គ្រាម​សកល​មួយ ដែល​មាន​ប្រភព​ចេញពី ​ទ្វីបអឺរ៉ុប ពី​ឆ្នាំ (១៩១៤ ដល់ ១៩១៨ នៃគ្រឹស្តករាជ)​។ ជា​លទ្ធផល មានមនុស្ស​ជាង ៤០ លាននាក់ បាន​ស្លាប់ និង​របួស ដែល​ក្នុងនោះ​មាន​ទាហាន និង​ជនស៊ីវិល​ប្រមាណ ២០ លាន​នាក់​បាន​បាត់បង់​ជីវិត​។ នៅ​អឺរ៉ុប​ទាហាន​ជាង ៦០ លាន​នាក់​ត្រូវ​បាន​កេណ្ឌ​ចាប់ពី​ឆ្នាំ ១៩១៤ ដល់ ១៩១៨​។

លទ្ធផល​រូបភាព​សម្រាប់ សង្គ្រាមលោកសង្គ្រាម​នេះ គឺជា​ការប្រយុទ្ធគ្នា​រវាង​ប្លុក​ធំៗ​ពីរ​។ ប្លុក​មហាអំណាច​សម្ព័ន្ធមិត្ត (Entente Powers) ដែល មានបារាំង អង់គ្លេស និង រុស្ស៊ី ព្រមទាំង​បណ្ដា​អាណានិគម និង​ស្រុកចំណុះ​របស់​ពួកគេ​។ ក្រោយមក ប្រទេស​មហាអំណាច​សំខាន់ៗ​ ដូចជា​៖ អ៊ីតាលី បាន​ចូលរួម​ដែល ​នៅ​ខែ​មេសា ឆ្នាំ​១៩១៥ និង ​សហរដ្ឋអាមេរិក ចូលរួម​នៅ ខែ​មេសា ឆ្នាំ​១៩១៧​។ ប្លុក​មហាអំណាច​កណ្ដាល (Central Powers) មាន ចក្រភពអាល្លម៉ និង អូទ្រីស-ហុងគ្រី ព្រមទាំង​អាណាខេត្ត​នៃ​ចក្រភព​របស់ខ្លួន​។ ក្រោយមក ចក្រភពអូតូម៉ង់ បាន​ចូលរួម​ នៅ​ខែ​តុលា ឆ្នាំ​១៩១៤ និង​មួយ​ឆ្នាំ​ក្រោយ​ចូលរួម​ដោយ​ប្រទេស​ប៊ុលហ្ការី​។ ជាទីបំផុត​ទៅ មានតែ​ប្រទេស។ ហុឡង់ដ៍ ស្វីសអេស្ប៉ាញ និងប្រជាជាតិ​ ស្កង់ឌីណាវ នៅតែ​រក្សា​អព្យាក្រឹតភាព​ដដែល​ក្នុង​បណ្ដា​ប្រទេស​អឺរ៉ុប​។ បើទោះជាប្រទេស​មួយចំនួន​បាន​ផ្គត់ផ្គង់​ប្រាក់ និង​សម្ភារៈ​ដល់​ភាគីជម្លោះ​ណាមួយ ឬប្រទេស​ដទៃ​ទៀត​ក៏ដោយ​។

បុព្វហេតុ​នៃ​សង្គ្រាមលោកលើកទី១

ព្រឹត្តិការណ៍ ដែល​គេអាច​សន្មត​ថា​ជា​បុព្វហេតុ​នាំឲ្យ​ផ្ទុះ​សង្គ្រាមលោក​លើកទី១ គឺ​ការ​ធ្វើឃាត​លើ​ព្រះអង្គម្ចាស់​ហ្វ្រង់ ហ្វែរឌីណង់ រាជ្យទាយាទ នៃ​ចក្រភព​អូទ្រីស-ហុងគ្រី ដោយ​និស្សិត​ស៊ែប៊ីបូស្នី ហ្កាវរីឡូ ព្រីនស៊ីប (Gavrilo Princip) មកពី​ក្រុម Young Bosnia កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​១៩១៤ នៅ​តាម​ដងវិថី​មួយ​នៃ​ទីក្រុងសារាយេវ៉ូ​។ ជាប្រតិកម្ម​តប​នឹង​ព្រឹត្តិការណ៍​នេះ នៅ​ថ្ងៃទី ២៣ ខែ​កក្កដា ឆ្នាំ​១៩១៤ ប្រទេស​អូទ្រីសហុងគ្រីបាន​ដាក់​ឱសានវាទ បង្ខំ​ឲ្យ​រាជាណាចក្រ​ស៊ែប៊ី ចាប់​ឃាតករ​ឲ្យបាន ប្រសិនបើ​មិនដូច្នេះទេ សង្គ្រាម​នឹង​ផ្ទុំឡើង​។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

 

នៅទីបំផុត​ទៅ ប្រទេស​អូទ្រីស-ហុងគ្រី បាន​ប្រកាសសង្គ្រាម​ជាមួយ​ ស៊ែបី នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤​។ចក្រភពរុស្ស៊ី បាន​ប្រកាស​ការពារ​ស៊ែប៊ី​ទល់នឹង ​អូទ្រីស-ហុងគ្រី​។ ជាការឆ្លើយតបវិញ ចក្រភពអាល្លឺម៉ង់ ​បាន​ប្រកាសសង្គ្រាម​ជាមួយ ​រុស្ស៊ី នៅ​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​១៩១៤ និង ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​១៩១៤ ជាមួយ​បារាំង ហើយ​កងទ័ព​អាល្លឺម៉ង់​បាន​ចាប់ផ្ដើម​វាយលុកចូល​ប្រទេស​បារាំង ​ដោយ​ឆ្លងកាត់​ប្រទេស​អព្យាក្រឹត​បែលហ្សិក​។ ចក្រភពអង់គ្លេស បាន​ទាមទារឲ្យ​អាល្លឺម៉ង់​គោរព​អព្យាក្រឹតភាព​បែលហ្សិក តែ​មិន​បាន​ទទួល​ចម្លើយ ចក្រភពអង់គ្លេស​ក៏​ប្រកាសសង្គ្រាម​ជាមួយ​ អាល្លឺម៉ង់ នៅ​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​១៩១៤​។

ដំបូងឡើយ សង្គ្រាម​នេះ​មាន​លក្ខណៈ​ជា​សង្គ្រាម​នៅ​ទ្វីបអឺរ៉ុប​ប៉ុណ្ណោះ តែ​ក្រោយមក​មាន​ប្រទេស​ជាច្រើន​ទៀត​បាន​ចូលរួម​ក្នុង​សង្គ្រាម​ជាបន្តបន្ទាប់ ហេតុ​នេះ​ហើយ​សង្គ្រាម​នេះ​បាន​រាលដាល​ពី​សង្គ្រាម ​ទ្វីបអឺរ៉ុប ទៅជា​សង្គ្រាមលោក​តែម្ដង​។

គោលបំណង​នៃ​ការចូលរួម​សង្គ្រាមលោកលើកទី១ របស់ប្រទេសផ្សេងៗ

  • ចក្រភពអាល្លឺម៉ង់ ប៉ុនប៉ង​បញ្ចប់​ការគ្រប់គ្រង​របស់​ចក្រភពអង់គ្លេស ​លើ​ផ្ទៃ​មហាសមុទ្រ និង​ធ្វើ​យ៉ាងណា​ដើម្បី​ធ្វើឲ្យ​អង់គ្លេស​ចុះខ្សោយ​នៅក្នុង​ការប្រកួតប្រជែង នៅលើ​ទីផ្សារ​អន្តរជាតិ និង​ដើម្បី​ធ្វើការបែងចែក​ពិភពលោក​សាជាថ្មី​។ ជាពិសេស អាល្លឺម៉ង់​ ចង់​ដណ្ដើមយក​តំបន់​ឧស្សាហកម្ម ​នៅ​ប៉ែក​ឦសាន​ប្រទេស​បារាំង កាត់ផ្ដាច់​ប្រទេស​តំបន់​បាលទិក​ពី ​ចក្រភពរុស្ស៊ី កាន់កាប់​តំបន់​ដុនបាស គ្រីម តំបន់​អាសូវ និង​កាវកាស​។
  • ចក្រភពអូទ្រីស-ហុងគ្រី មាន​ទិសដៅ​ឈ្លានពាន​ស៊ែប៊ី ដើម្បី​បង្កើត​អំណាច​របស់ខ្លួន​នៅ​តំបន់​បាល់កង់ និង​ដណ្ដើម​ទឹកដី ​ប៉ូឡូញ​ មួយផ្នែក ប៉ូដុល និង ​វ៉ូលិញ ​ពី​ ចក្រភពរុស្ស៊ី​។
  • ចក្រភពអូតូម៉ង់ (ចក្រភពទួរគី) បាន​ចូលរួម​ក្នុង​សង្គ្រាម​ភាគី​ខាង​អាល្លឺម៉ង់ ​នៅ​រដូវស្លឹកឈើជ្រុះ ឆ្នាំ​១៩១៤ មាន​ទិសដៅ​ឈ្លានពាន​តំបន់ភ្នំកាវកាស​របស់​ចក្រភពរុស្ស៊ី និង​បង្កើត​ការគ្រប់គ្រង​របស់ខ្លួន​នៅ​លើ​តំបន់​បាល់កង់​។
  • ចក្រភពអង់គ្លេស មាន​ទិសដៅ​ចង់​ថែរក្សា​នូវ​អាណានិគម​របស់ខ្លួន និង​អំណាច​គ្រប់គ្រង​របស់ខ្លួន​លើ​ដែនសមុទ្រ​។ លើសពីនេះ អង់គ្លេស​ក៏​មានបំណង​ដណ្ដើម​កាន់កាប់​តំបន់​សម្បូរ​ប្រេងកាត​មេសូប៉ូតាមី និង​ផ្នែកមួយ​នៃ​ឧបទ្វីបអារ៉ាប់​ពី​ចក្រភពអូតូម៉ង់​។
  • បារាំង មាន​ទិសដៅ​ទាមទារ​តំបន់​អាលសាស និង​ឡូរ៉ែន​ពី​ចក្រភពអាល្លឺម៉ង់​មកវិញ ដែល​ខ្លួន​បាន​បាត់បង់​ទៅឲ្យ ​អាល្លឺម៉ង់​ កាលពី​បរាជ័យ​របស់​ណាប៉ូលេអុងទី៣ ក្នុង​សង្គ្រាម​បារាំង-ព្រុស ឆ្នាំ​១៨៧០ និង​ដណ្ដើមយក​តំបន់​សម្បូរ​ធ្យូងថ្ម​សាអារ ព្រមទាំង​ភ្ជាប់​តំបន់​ខាងឆ្វេង​ទន្លេរ៉ែន​មក​ប្រទេស​បារាំង​។
  • ចក្រភពរុស្ស៊ី មាន​ទិសដៅ​ចង់​ថែរក្សា​ឥទ្ធិពល​របស់ខ្លួន​នៅ​តំបន់​បាល់កង់ គ្រប់គ្រង​តំបន់​ហ្កាលីស៊ី តំបន់​ណរម៉ាន់​ភាគខាងក្រោម គ្រប់គ្រង​ច្រក​ចេញពី​សមុទ្រខ្មៅ បូស្ទ័រ និង​ដាដាណេស​។
  • ជប៉ុន បាន​ប្រកាសសង្គ្រាម​ជាមួយ​អាល្លឺម៉ង់ នៅ​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​១៩១៤ មាន​ទិសដៅ​ចូល​ឈ្លានពាន​តំបន់​ទឹកដី​ដែល​ចិន​បាន​ជួល​ឲ្យ​អាល្លឺម៉ង់ និង​តំបន់​កោះ​មហាសមុទ្រប៉ាស៊ីហ្វិក​។

សរុបទៅ សង្គ្រាម​មួយនេះ ​គឺជា​សង្គ្រាមចក្រពត្តិ ប្រកបដោយ​ភាពអយុត្តិធម៌​ទាំងសងខាង​។ មានតែ ប្រទេស​ស៊ែប៊ី និង ​បែលហ្សិក ​ប៉ុណ្ណោះ ​ដែល​ប្រយុទ្ធតស៊ូ ដើម្បី​ការពារជាតិ​។ អ្នកទទួលខុសត្រូវ​នៅក្នុង​សង្គ្រាម​នេះ​គឺ​ភាគី​ទាំងសងខាង តែ​មេភ្លើង​គឺ​ចេញពី​ចក្រភព​អាល្លឺម៉ង់ និង អូទ្រីស-ហុងគ្រី​។

ដូចដែលប្រិយមិត្តបានដឹងថា សង្គ្រាមលោកលើកទី១ គ្រាន់តែជាសង្គ្រាមធំមួយក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះ តែសង្គ្រាមក៏មិនត្រូវបានបញ្ចប់ត្រឹមតែការរលត់នៃភ្លើងសង្គ្រាមមួយនេះឡើយ។ មានន័យថា ក្រោយពីការរលត់ភ្លើងសង្គ្រាមនេះហើយ ក៏កើតមានសង្គ្រាមជាបន្តបន្ទាប់ទៀតមិនរីងស្ងួន រហូតឆេះឆាបសង្គ្រាមលោកលើកទី២ ​ដែលកើត​ឡើ ង​ពី​ឆ្នាំ១៩៣៩ ដល់​ឆ្នាំ១៩៤៥៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here