សម្រង់គំនិត និងទស្សន​ៈល្អៗរបស់ស្តេចត្រាញ់អ៊ូ ស៊ុនឺឈៀន

0
174

ស៊ុនឈៀន គឺជាស្តេចត្រាញ់មួយរូបក្នុងចំណោមស្តេចត្រាញ់ទាំងបី (អ៊ួយ អ៊ូ និង ស៊ូ) នៅសម័យនគរបីនៃប្រវត្តិសាស្ត្រចិនបុរាណ ដែលមានគំនិតឈ្លាសវៃ និងវ័យក្មេងជាងគេបំផុត។ ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយកគំនិត និងទស្សនៈរបស់គាត់មកបង្ហាញដល់ប្រិយមិត្តអ្នកអាន ដើម្បីសិក្សារៀនសូត្រ ក៏ដូចជាចំណេះដឹងថ្មីជាដើម។

Image result for ស៊ុនឈៀន១. «ច្បាំងមិនច្បាំង គឺមិនសំខាន់ទេ អ្វីដែលសំខាន់គឺកុំឱ្យបាក់បែកផ្ទៃក្នុង» ។ 

២. «ទាល់តែយើងខ្លាំងទេ ទើបគេព្រមមកជួយដល់យើង» ។

៣. «ត្រូវហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ប្រសិនបើចង់បានប្រយោជន៍រួម» ។

៤. «ម្ចាស់ដែលល្អ គឺចេះប្រើអ្នកនៅពីក្រោមឱវាទខ្លួន មិនមែនចេញច្បាំងដោយខ្លួនឯងឡើយ» ។

៥. «ប្រសិនបើចង់សម្លាប់សត្រូវ មិនបាច់ប្រើដៃរបស់ខ្លួនឯងទេ គឺប្រើដៃអ្នកដទៃសម្លាប់ជំនួស» ។

៦. «ទទួលបានក្រុង គឺជារឿងងាយទេ ប៉ុន្តែការការពារក្រុងឱ្យបានល្អទើបជារឿងដែលលំបាកបំផុត» ។

៧. «ត្រូវចេះដាក់ខ្លួន នៅពេលដែលយើងបរាជ័យ និងត្រូវចេះគ្រប់គ្រងខ្លួននៅពេលដែលយើងជោគជ័យ» ។

បញ្ជាក់៖ គំនិតខាងលើមិនមែនសុទ្ធតែ ស៊ុនឈៀន ពោលដោយខ្លួនឯងទាំងអស់ទេ តែបានកមពីការសង្កេតតួងអង្គ ហើយត្រូវបានសរសេរឡើងវិញដោយអ្នកនិពន្ធ និងស្រាវជ្រាវ លោក មនោ វិជ្ជា ដែលជាអ្នកនិពន្ធសៀវភៅ «ទុកផ្លូវក្រោយ» ៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here