ជីវប្រវត្តិ និង​សា្ន​ដៃ​របស់​អ្នកនិពន្ធ Rabindranath Tagore ដែលបានឈ្នះ​រង្វាន់ Nobel Prize

0
202

លោក Rabindranath Tagore ជា​អ្នកនិពន្ធ​អក្សរសាស្ត្រ​ និង​ជា​តន្ត្រីករ​ម្នាក់ដ៏ល្បី។ គាត់​បានឈ្នះ​រង្វាន់ Nobel Prize ក្នុងការ​សរសេរ​អក្សរសាស្ត្រ​ នៅក្នុង​ឆ្នាំ​១៩១៣​។​ ការបកប្រែ​កំណាព្យ​របស់គាត់ ​គឺមាន​ការទាក់ទង​នឹង​ផ្លូវចិត្ត ការតាំង​ស្មារតី និង​អំពី​សំលៀកបំពាក់​ នៅ​លោកខាងលិច​។ ​ក្នុង​ពាក្យ​របស់គាត់ ​គឺ​ត្រឹមត្រូវ ​និង​ល្បីល្បាញ​ចេញមកក្រៅ Bengal​។ ​Tagore បាន​ណែ​នាំនូវ​ទម្រង់​ពាក្យរាយ​ក្នុងការ​ប្រើប្រាស់​ភាសា​សន្ទនា​គ្នា​ធម្មតា​នៅក្នុង Bengali literature។ ​គាត់​មានការ​យល់ដឹង​ច្រើន​អំពី​វប្បធម៌​ឥណ្ឌា​នៃ​លោកខាងលិច​ និងត្រូវ​បាន​គេ​ចាត់ទុកថា​ជា​មនុស្ស​ឆ្នើម​ក្នុងការ​ឆ្នៃប្រឌិត​សិល្បៈ​នៅក្នុង​សម័យ​ទំនើប​។ ​

Image result for Rabindranath Tagore
Rabindranath Tagore

លោក Tagore បាន​សរសេរ​កំណាព្យ​តាំងពី​អាយុ​៨​ឆ្នាំ​។ ​នៅ​អាយុ​ ១៦​ឆ្នាំ ​គាត់​បានចេញ​ផ្សាយ​កំណាព្យ​របស់គាត់​ដំបូង​។​លោក Tagore គឺជា​អ្នកសិល្បៈ​សម័យ Bengali ដោយមាន​ការកែសម្រួល​នៅ​ទម្រង់​តន្ត្រីបុរាណ ​និង​ភាសា​។ ​នៅក្នុង​រឿង​ប្រលោមលោក រឿង​ខ្លីៗ បទ​ចំរៀង ល្ខោន​ និង​តែងសេចក្តី ​គឺ​បាននិយាយ​អំពី​នយោបាយ​ និង​រឿង​ផ្ទាល់ខ្លួន​ទៀតផង។​

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

 

 

Tagore កើត​នៅ Jorasanko mansion ក្នុង Calcutta ប្រទេស​ឥណ្ឌា​។​ ម្តាយ​របស់គាត់​បាន​ស្លាប់​តាំងពី​គាត់​នៅ​វ័យ​កុមារ ហើយ​ឪពុក​របស់គាត់់​បានធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​។ ​នៅក្នុង​ផ្ទះ​របស់គាត់​មាន​ទស្សនា​វ​ដ្តី អក្សរសាស្ត្រ ល្ខោន ​និង​តន្ត្រីបុរាណ​របស់ Bengal និង​លោកខាងលិច​។ បងប្រុស​របស់ Tagore Dwijendrananth ជា​អ្នក​ពូកែ​ខាង​ទស្សន ​និង​កំណាព្យ​។​ បងប្រុស​ដទៃទៀត​គឺ Jyotirindranath ជា​អ្នក​តន្ត្រី និង​ជា​អ្នកនិពន្ធ​រឿងល្ខោន ចំណែក​ឯ​ប្អូនស្រី​របស់គាត់ Swarnakumari បាន​ក្លាយជា​អ្នកនិពន្ធ​រឿង​ប្រលោមលោក​។​ ប្រពន្ធ​របស់ Jyotirindranath គឺ​នាង Kadambari ចាស់​ជាង Tagore បន្តិចបន្តួច នាង​បាន​សម្លាប់ខ្លួន ​នៅក្នុង​ឆ្នាំ​១៨៨៤ បាន​ទុកឱ្យ​ប្តី​របស់​នាង​មានទុក្ខ​យ៉ាងខ្លាំង​។​

ដោយសារ​កូនប្រុស​របស់គាត់​ចង់​ក្លាយជា​មេធាវី ទើប​លោក Tagore បានឱ្យ​កូន​របស់គាត់​ចូលរៀន​នៅ​សាលា​រដ្ឋ​ជិត​រមណី​ដ្ឋា​ន Brighton, East Sussex,​ ប្រទេស​អង់គ្លេស​ឆ្នាំ​១៨៧៨​។ ​គាត់​បាន​ស្នាក់នៅ​ទៅនោះ​ជាច្រើន​ខែ ​ដែល​គ្រួសារ​របស់គាត់​នៅ​ជិត Brighton និង Hove ក្នុង Medina Villas ឆ្នាំ​១៨៧៧​ដែល​ក្មួយប្រុស​ និង ​ស្រី​របស់​គឺ Suren និង Indira Devi ជា​កូន​បងប្រុស​របស់គាត់​គឺ Satyendranath បាន​បណ្ដេញ​កូន ​និង​ប្រពន្ធ​ឱ្យមក​នៅ​ជាមួយ​គ្រួសារ Tagore​។​ នៅ​ឆ្នាំ​១៨៩០ Tagore បានចាប់ផ្តើម​រៀបចំ​វង់ភ្លេង​នៅក្នុង Shelaidaha មានការ​ចូលរួម​ពី​ប្រពន្ធ​និង​កូន​របស់គាត់​ចូល​សម្តែង​ក្នុង​ឆ្នាំ​១៨៩៨​។ Tagore បានចេញ​ផ្សាយ​កំណាព្យ​របស់គាត់​នៅក្នុង​ឆ្នាំ​១៨៩០ ហើយ​បានទទួល​ភាពល្បីល្បាញ​។​

Related imageនៅ​ឆ្នាំ​១៩០១ Tagore បាន​ទៅ​នៅក្នុង​ទីក្រុង Santiniketan នៅ​ទីនោះ​គាត់​បាន​រកឃើញ​កេ​រិ៍្ត​មរតក​របស់​ប្រទេស​ឥណ្ឌា គឺ​សាល​សម្រាប់​បូជា សាលារៀន​សម្រាប់​ពិសោធន៍ បណ្តុះ​ដើមឈើ សួនច្បារ បណ្ណាល័យ​ជាដើម​។ កន្លែង​នេះ​គឺជា​កន្លែង​ដែល​ប្រពន្ធ និង​កូន​របស់គាត់​បាន​ស្លាប់​។ ឪពុក​របស់គាត់​ស្លាប់​នៅក្នុង​ឆ្នាំ​១៩០៥​។ គាត់​បាន​លក់​គ្រឿងអលង្ការ​របស់​គ្រួសារ​គាត់​ដើម្បី​បន្ត​ការសិក្សា​។​

​ជីវិត​របស់ Tagore គឺមាន​ការ​ត្រាច់ចរ​ ហើយ​គាត់​បាន​និយាយថា​ ការបែងចែក​របស់​មនុស្ស ​គឺ​នៅ​រាក់​។​ កំឡុងពេល​ខែឧសភា ​ឆ្នាំ​១៩៣២ ​គាត់​បាន​ទៅ​ទស្សនា​ នៅ​វាល​ខ្សាច់ Bedouin ក្នុងប្រទេស Iraqi មាន​អ្នកស្រុក​នៅ​ទី​នោះបាន​ប្រាប់​គាត់​ថា​ការ​ព្យាករ​របស់​ពួក​សាសនា​អ៊ីស្លាម​គឺជា​ពាក្យ​និង​មិនមាន​ការឈឺចាប់​ទេ​។​ លោក ​Tagore មាន​ទំនុកចិត្ត​ថា​ខ្ញុំ​មានបាន​យល់​ពី​ពាក្យ​របស់​មនុស្ស​ថា​មានន័យ​សំខាន់​។​ ឆ្នាំ​ក្រោយមក​ស្រាប់តែ​មានការ​រញ្ជួយ​ផែនដី​និង​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​។​

Related imageរវាង​ឆ្នាំ​១៨៧៨​ និង ​១៩៣២ Tagore ធ្វើដំណើរ​ជាង ​៣០ ​ប្រទេស ​និង​ ៥​ទ្វីប​។ ឆ្នាំ​១៩១២ ​គាត់​បាន​ទៅ​ប្រទេស​អង់ គ្លេស ជា​កន្លែង​ដែល​គាត់​យកចិត្តទុកដាក់​ទៅលើ​បេសកកម្ម​នៃ​ការតវ៉ា​របស់ Gandhi​។ កំណាព្យ​ជនជាតិ ​Irish គឺ​លោក William Butler Yeats, Ezra Pound, Robert Bridges, Ernest Rhys, Thomas SturgeMoonre និង​អ្នក​ដ៏ទៃទៀត​។​ លោក Yearts បាន​សរសេរ​បុព្វបទ​ក្នុងការ​បកប្រែ​របស់ Gitanjali, Andrews ចូល​ជាមួយ​លោក Tagore នៅឯ Sntiniketan​។ ​ក្នុង​ខែវិច្ឆិកា ​ឆ្នាំ​១៩១២ ​លោក Tagore បានធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​និង​ប្រទេស​សហរដ្ឋ អាមេរិក​ដោយ​បាន​ស្នាក់នៅ​ក្នុងភូមិ Butterton ជាមួយ​មិត្ត​របស់គាត់​ជាច្រើន​។​ចាប់ពី​ខែឧសភា​ឆ្នាំ​១៩១៦​ដល់​ខែមេសា​ឆ្នាំ​១៩១៧ គាត់​បានធ្វើ​គ្រួ​នៅក្នុង​ប្រទេស​ជប៉ុន​និង​សហរដ្ឋអាមេរិក​។​ គាត់​បាន​ពន្យល់​អំពី​ជាតិនិយម​។​ការនិពន្ធ​របស់គាត់​គឺ​ជាតិនិយម​នៅក្នុង​ប្រទេស India ត្រូវបាន​គេ​សរសើ​និង​ទទួលស្គាល់​។​

លោក Tagore បាន​សរសេរ​រឿង​ប្រលោមលោក ​៨ និង​រឿង​ខ្លីៗ ​៤ ក្នុងចំណោម​រឿង​ទាំងនោះ​មានរឿង Charutanga, Shesher Kobita, Char Odhay, Noukadubi​។ រឿង Ghare Baire គឺ​រឿង​គំនិត​និយមសរសេរ​ផ្តោត​ទៅ​លើ​​សាសនា ភេរវកម្ម និង​សង្គម​ផ្សេងទៀត​។ គាត់​បាន​សរសេរ​រឿង​មួយចំនួន ហើយ​គាត់​ក៏បាន​ទទួល​ពានរង្វាន់ Bengal​។​

​កំណាព្យ​របស់លោក Tagore បាន​បង្កើត​នៅក្នុង​សតវត្សរ៍​ទី​១៥ និង​១៦ គាត់​បាន​តែង​កំណាព្យ​បុរាណ កំណាព្យ​អណ្តែត អណ្តូង​។ គាត់​បានទទួល​គំនិត​ពី​អ្នកនិពន្ធ​កំណាព្យ​មានឈ្មោះ​ថា Vyasa និង​អ្នកនិពន្ធ​ជាច្រើន​មាន​ដូច​ជា Upanishads, Bhakti-Sufi និង RamrprasadSen​។ កំណាព្យ​របស់គាត់​តែង​អំពី​តន្ត្រីបុរាណ របាំ​នៅ​សម័យមុន​ដែល​គាត់​ចូលចិត្ត​យកមក​សរសេរ​ជាដើម​។ កំណាព្យ​ទាំងអស់​បន្ទាប់ពី​គាត់​និពន្ធ​មក មាន​ប្រិយមិត្ត​គាំទ្រ​ជាច្រើន​នៅក្នុង​សតវត្សរ៍​ទី​១៩​។​

ជា​រៀងរាល់ឆ្នាំ មាន​ព្រឹត្តិការណ៍​ជាច្រើន ​ដែល​ត្រូវបាន​គេ​ប្រារព្ធ​ជូន​លោក ​Tagore ខួបកំណើត​របស់គាត់​ត្រូវបានធ្វើ​ជូន​ដោយ​ក្រុម​ដែល​មកពី​គ្រប់ទិសទី និង​ពិធីបុណ្យ​គឺ​ប្រារព្ធ​នៅក្នុង​ទីក្រុង Urbana រដ្ឋ Illinois​។​ វប្បធម៌​របស់​​ជនជាតិ​Bengali គឺ​ប្រកបដោយ​កេ​រិ៍្ត​ឈ្មោះ ភាសា​និង​សិល្បៈ​ដែល​ទាក់ទង​និង​ប្រវត្តិសាស្ត្រ​និង​នយោបាយ​៕ (Popzone Asia)

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

កែសម្រួល៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ចែករំលែក
អត្ថបទ​មុនគុណតម្លៃនៃអក្សរសាស្ត្រ​ខ្មែរ
អត្ថបទ​បន្ទាប់សម្រង់គំនិត និងទស្សន​ៈល្អៗរបស់ស្តេចត្រាញ់អ៊ូ ស៊ុនឺឈៀន
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here