គុណតម្លៃនៃអក្សរសាស្ត្រ​ខ្មែរ

0
210

អក្សរសាស្ត្រខ្មែរ ជាអត្តសញ្ញាណជាតិដ៏សំខាន់មួយដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូន ចៅជំនាន់ក្រោយបានប្រើប្រាស់ថែរក្សា ហើយភាសាខ្មែរក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹង ភាសាបាលីនិងសំស្ក្រឹតដែលជាភាសាក្នុងព្រះពុទ្ធសាស នា ប្រៀបដូចជាបងប្អូនបង្កើតដែរ ។

Image result for អក្សរសាស្ត្រខ្មែរតាំងពីត្រូវបានលេចជារូបរាងឡើង អក្សរសាស្ត្រខ្មែរបានផ្ដល់ភាពងាយស្រួលដល់ប្រជារាស្ត្រខ្មែរក្នុង ការសិក្សានិងកត់ត្រាកំណត់ហេតុផ្សេងៗទាក់ទងនឹងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា អក្សរសិល្ប៍ជាដើមនៅលើស្លឹករឹត ជញ្ជាំងប្រាសាទ ផ្ទាំងថ្ម សៀភៅ តាំងពីសម័យបុព្វបុរសរហូតដល់បច្ចុប្បន្ន ដែលធ្វើឱ្យខ្មែរជំនាន់ក្រោយស្គាល់ខ្លួនឯងបានច្បាស់ ។ ម្យ៉ាងទៀត ការរីកចម្រើននៃវិទ្យាសាស្ត្របច្ចុប្បន្ន កាន់តែផ្ដល់ភាពងាយស្រួលថែមទៀតដូចជាតាមរយៈប្រព័ន្ធអ៊ីនធើនែត កុំព្យូទ័រជាដើមដែលជាបច្ចេកវិជ្ជា្ទទំនើបៗ អាចឱ្យខ្មែរសិក្សាស្វែងយល់ពីចំណេះដឹងទូទៅបានទូលំទូលាតាមរយៈ អក្សរសាស្ត្រខ្មែរ ។ អក្សរសាស្ត្រនិងភាសាខ្មែរផ្ដល់គុណតម្លៃដ៏វិសេសវិសាល ឱ្យប្រជាពលរដ្ឋខ្មែរទូទៅក្នុងការសិក្សាក្រេបជញ្ជក់ចំណេះវិជ្ជាទាំងផ្លូវលោកនិងផ្លូវធម៌គ្រប់បែបយ៉ាង តាមវត្តអារាម សាលារៀន តាំងពីបឋមសិក្សារហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ទទួលបានការងារល្អៗធ្វើ ។ និយាយដោយខ្លី ក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ ប្រសិនបើមិនចេះអានអក្សរខ្លួនឯងផង ធ្វើម្ដេចនឹងអាចសិក្សាស្វែងយល់ឯកសារផ្សេងៗបានដោយងាយស្រួល ។ ដោយហេតុនេះហើយ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០០៨ ទើបរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកំណត់យកវចនានុក្រមខ្មែរដែលជាព្រះរាជ និពន្ធរបស់សម្ដេចព្រះសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ជួន ណាត ជោតញ្ញាណោ បោះពុម្ពគ្រាទីប្រាំ ភាគ១ នៅឆ្នាំ ១៩៦៧ និងភាគ២ នៅឆ្នាំ ១៩៦៨ ជាគោលក្នុងសំណេរភាសាខ្មែរទាំងឡាយ។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

 

 

តាមការសង្កេតឃើញបច្ចុប្បន្ន ខ្មែរមួយចំនួន ជាពិសេសសិស្សនិស្សិតតែងមានការភាន់ច្រឡំនិងមិនបានយកចិត្ត ទុកដាក់ព្រួយបារម្ភចំពោះវិស័យអក្សរសាស្ត្រជាតិដូចជាការសរសេរពាក្យ និងការប្រើប្រាស់ពាក្យជាដើមឱ្យបានត្រឹមត្រូវតាមអក្ខរា វិរុទ្ធនិងកម្រិតនៃពាក្យនោះទេ គឺគ្រាន់តែសរសេរឱ្យតែអានបានយល់បានតែប៉ុណ្ណោះ មិនដែលខ្វល់ថាសរសេរត្រូវឬខុស ឬផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ឬសិក្សាស្រាវជ្រាវពីឫសគល់នៃអក្សរសាស្ត្រខ្លួនឡើយ ។ ម្យ៉ាងទៀត យុវវ័យសម័យបច្ចុប្បន្នពុំសូវផ្ដល់តម្លៃឱ្យអក្សរសាស្ត្រ ខ្មែរប៉ុន្នាននោះទេ ពួកគេនាំគ្នាពេញនិយមយកអក្សរនិងភាសាបរទេសមួយចំនួនមកប្រើប្រាស់ លាយឡំជាមួយនឹងអក្សរនិងភាសាខ្មែរ ទាំងដែលអក្សរនិងភាសាខ្នួនមានរួចទៅហើយ មិនយកមកប្រើប្រាស់ បែរជាយកអក្សរ និងភាសាដទៃមកជំនួសទៅវិញ ។ ទាំងនេះសុទ្ធតែជាហេតុធ្វើឱ្យវិស័យអក្សរសាស្ត្រ និងភាសាជាតិ ជួបនឹងវិបត្តិ ។ ទោះបីជាបច្ចុប្បន្ន ពិភពលោកប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការយ៉ាងណាក៏ដោយ យើងគួរឱ្យតម្លៃភាសាជាតិជាងភាសាដទៃដែរ ព្រោះថាមុននឹងចេះអក្សរនិងភាសាដទៃបាន ក៏ដោយសារគុណអក្សរនិងភាសាខ្មែរដែរ ។ ជាក់ស្ដែង បើមនុស្សមិនចេះអក្សរប្រៀបបាននឹងពេលថ្ងៃដែលគ្មានពន្លឺ គឺងងឹតសូន្យឈឹងដូចយប់ឥតព្រះចន្ទដូច្នោះដែរ យ៉ាងណាមិញយើងគួរតបស្នងសងគុណដល់អក្សរសាស្ត្រនិងភាសាជាតិវិញដោយការឯកភាព អភិរក្សនិងអភិវឌ្ឍ និងលើកតម្កើងអក្សរសាស្ត្រជាតិឱ្យរីកចម្រើនឋិតថេរជានិរន្តរ៍ ដ្បិតថាសព្វថ្ងៃ ភាសានិងអក្សរសាស្ត្រជាតិបាននិងកំពុងជួបនូវវិបត្តិ គឺការមិនឯកភាពគ្នាចំពោះចំណុចប្រាំយ៉ាងគឺ ការអានពាក្យ ការសរសេរពាក្យ ការប្រើពាក្យ ការបង្កើតពាក្យ និងកម្ចីពាក្យពីបរទេស ។

Related image“អក្សររលត់ ភាសាអន្តរាយ ជាតិក៏រលាយ ខ្មាំងឈ្លានពានបាន”

ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យអក្សរសាស្ត្រនិងភាសាជាតិ ក្នុងនាមយើងជាកុលបុត្រកុលធីតាខ្មែរគ្រប់រូប គប្បីយកចិត្តទុកដាក់ថែរក្សាការពារភាសានិងអក្សរសាស្ត្រជាតិយើងឱ្យបានរីក ចម្រើន តាមរយៈវិធីសាស្ត្រផ្សេងៗដូចជាតាមប្រព័ន្ធផ្សព្វផ្សាយ ការបង្រៀនតាមសាលាជាដើមដើម្បីបញ្ជ្រាបចំណេះដឹងខាងវិស័យ អក្សរសាស្ត្រជាតិដល់សិស្សនិស្សិតនិងប្រជាពលរដ្ឋខ្មែរទូទៅឱ្យងាក មកចាប់អារម្មណ៍និងស្វែងយល់ពីគុណតម្លៃនៃភាសានិងអក្សរសាស្ត្រ ជាតិឡើងវិញ ។ យ៉ាងហោចណាស់ អ្នកសិក្សាខ្មែរគ្រប់រូបគ្រប់វ័យ គួរមានវចនានុក្រមខ្មែរទាំងពីរភាគក្នុងដៃដើម្បីផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ ស្វែងយល់ពីអត្ថន័យនៃពាក្យនិងការប្រើប្រាស់ពាក្យក្នុងភាសាខ្មែរឱ្យបានត្រឹមត្រូវ ៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ សុម៉ាលី (គ្រូបង្រៀនអក្សរសាស្ត្រ​ខ្មែរ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here