“ច្បាប់” ប្រៀបដូចជាសំបុកពីងពាង អាចចាប់បានតែសត្វរុយតូចតាច ហើយបណ្តោយឱ្យស្ទាំងរួចខ្លួន

0
297

មនុស្សល្ងង់ បង្កើតជាបទបញ្ញត្តិឡើងដោយខ្លួនឯង ហើយងប់ងុលនឹងច្បាប់ដែលខ្លួនបានបង្កើត សុខចិត្តជជែកគ្នាយកស្លាប់រស់ ដើម្បីការពារច្បាប់ដែលក្រុម ឬបក្សពួកខ្លួនបង្កើតឡើង នៅទីបំផុតក៏ត្រូវស្លាប់ដោយសារតែច្បាប់។

Image result for lawចំពោះ «ច្បាប់» វិញ វាមិនអាចទាក់ទណ្ឌកម្មលើសត្វស្ទាំង (អ្នកធំដែលមានអំណាច) បានទេ ព្រោះច្បាប់គ្រាន់តែជាសំណាញ់របស់សត្វពីងពាងប៉ុណ្ណោះ វាអាចចាប់បានតែសត្វរុញ មុសតូចតាច (អ្នកតូចតាចគ្មានអំណាច) តែប៉ុណ្ណឹងឯង។ ដូច្នេះនៅក្នុងប្រវត្តិសាស្ត្រ​ យើងតែងឃើញនូវអំពើយុត្តិធម៌កើតឡើងចំពោះអ្នកមានអំណាចប៉ុណ្ណោះ មិនថាអ្នកក្រ ឬតូចតាច ប្រឹងស្រែកយំយ៉ាងណា ក៏ឥតមានអ្នកឮសំឡេងស្រែកទ្រហោរយំនេះដែរ ហើយនៅទីបំផុតត្រូវជាប់សំណាញ់ពីងពាងថែមទៀត។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

 

 

តាមទស្សនៈរបស់អ្នកប្រាជ្ញ ខុងជឺ គាត់បានកំណត់គោលនយោបាយ ដោយឱ្យមនុស្សត្រូវគោរពតួនាទីរបស់ខ្លួន មិនថាស្តេច មន្ត្រី ឬប្រជារាស្ត្រសាមញ្ញទេ។​ ច្បាប់ ឬគោលនយោបាយរបៀបនេះហើយ ដែលធ្វើឱ្យមនុស្សមិនចង់ធ្វើបាបលើអ្នកដទៃ ព្រោះមនុស្សមានតួនាទីរៀងៗខ្លួន ចេះគោរពខ្លួនឯង ហើយអ្នកដទៃគោរពយើងវិញ។ ខុងជឺ ក៏បានពោលដែរថា «ចូរកុំប្រព្រឹត្តិទង្វើទាំងឡាយណា ដែលអ្នកមិនចង់ឱ្យអ្នកដទៃគេធ្វើមកលើអ្នក» មានន័យថា បើយើងគោរពដល់អ្នកដទៃ នោះអ្នកដទៃគេនឹងគោរពឱ្យតម្លៃយើងវិញដូចគ្នា តែបើយើងចង់បាប ឬធ្វើអាក្រក់លើអ្នកដទៃ គេនឹងសងមកយើងវិញគ្មានថ្ងៃបញ្ចប់។ ដូច្នេះ អំពើអយុត្តិធម៌នឹងលែងកើតមាន ប្រសិនបើមនុស្សមិនអំពើអាក្រក់លើអ្នកដទៃ ឬបៀតបៀនលើអ្នកដទៃ៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here