មេដឹកនាំបដិវត្តន៍វៀតណាម ហូជីមិញ៖ ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាលំបាក

0
286

ធម្មជាតិបានបង្កើតមនុស្សឱ្យមានលក្ខណៈសម្បត្តិដូចៗគ្នា ប៉ុន្តែក៏មានអ្នកខ្លះជួបនូវទុក្ខលំបាក ជីវិតជួបតែឧបសគ្គ និងបញ្ហាមិនចេះចប់ គឺព្រោះតែមនុស្សជាអ្នកដើរខុសផ្លូវ ធ្វើឱ្យជីវិតរបស់ខ្លួនកាន់តែលំបាកឡើងៗ។

Image result for ho chi minh

នៅក្នុងទស្សនៈអប់រំមួយរបស់មេដឹកនាំបដិវត្តិន៍វៀតណាម លោក ហូជីមិញ បានពោលថា «ជីវិតរបស់មនុស្សគឺងាយស្រួលណាស់ តែមនុស្សទេដែលចូលចិត្តធ្វើឱ្យវាលំបាក» ។ លោកចង់បានន័យថា មនុស្សដែលទទួលការលំបាកផ្សេងៗ ភាគច្រើនគឺខ្លួនឯងជាអ្នកសាងទាំងអស់ ប្រសិនបើខ្លួនគេសាងល្អ គេនឹងទទួលបានផលល្អ តែប្រសិនបើគេគិតខុសផ្លូវ ទៅប្រវត្តិអំពើមិនល្អផ្សេងៗក្តី គឺជីវិតតបស់គេនឹងមានគ្រោះថ្នាក់តាមហ្នឹង។ ប្រៀបដូចជាមនុស្សយើងដាំដំណាំដែរ ប្រសិនបើយើងដាំផ្លែអ្វីនឹងទទួលបានផលនោះស្នងវិញពុំខាន។ ដូច្នេះរាល់អ្វីដែលយើងគិតថាមិនល្អ ពិបាក ត្រូវតែរកវិធីធ្វើវាឱ្យងាយស្រួលមកវិញ មិនថាតែបញ្ហាទេ សូម្បីតែជីវិតរបស់នៅរបស់យើងក៏ដោយ។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

 

 

សូមបញ្ជាក់ថា លោក ហូ ជីមិញ (Ho Chi Minh) កើតនៅថ្ងៃទី ១៩ ខែឧសភា​ ឆ្នាំ១៨៩០។ គាត់ជា​អ្នកបដិវត្ត៍វៀតណាម ដែលបានទទួលឥទ្ធិពល ម៉ាក្ស លេនីន ។ គាត់បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីចាប់ពីឆ្នាំ១៩៤៥ ដល់ ១៩៥៥ និងជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ១៩៤៥​ ដល់ ១៩៦៩។ ហូ ជីមិញ គឺជាស្ថាបនិកវៀតណាម​ប្រជាធិបតេយ្យ​ (វៀតណាមខាងជើង​ ដល់​ឆ្នាំ ១៩៧៦ វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង (កម្ពុជាក្រោមសព្វថ្ងៃ) បាន​កុម្មួយនិស្ត​យួន​ប្រមូល​ជា​សាធារណរដ្ឋសង្គមនិយមនៃ​វៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុង ក្នុងសង្រ្កាមវៀតណាម រហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ១៩៦៩៕

៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here