មនុស្សជាច្រើនលាននាក់ធ្លាប់ប្រើពុម្ពអក្សរ​ខ្មែរ Khmer OS តែភាគច្រើនមិន​ស្គាល់​អ្នក​បង្កើត​​ហ្វុន​យូ​នី​កូដ​

0
2894

មកដល់ពេលបច្ចុប្បន្ននេះ អ្នកដែលប្រើប្រាស់​កុំព្យូទ័រ​នៅកម្ពុជា​ពិតជា​បានដឹង ​និងបាន​ប្រើ​​ប្រាស់​ហ្វុន​អក្សរ​យូ​នីកូដ​ (Font Unicode) ប៉ុន្តែ​ភាគច្រើនមិនទាន់​ដឹងថា តើនរ​ណាជា​អ្នកបង្កើត​ហ្វុន​នេះ​​ទេ? ហើយលោកមានសញ្ជាតិអ្វីនោះទេ? ថ្ងៃនេះ យើងនឹងសូមណែនាំឱ្យប្រិយមិត្តបានស្គាល់លោកតែម្តង។

Image result for ដាញ់ ហុង
លោក ដាញ់ ហុង (Danh Hong)

អ្នក​បង្កើត​ហ្វុនអក្សរ​យូនីកូដ​ គឺជាកូនខ្មែរ​កម្ពុជា​ក្រោម​ ឈ្មោះ ​ដាញ់ ​ហុង​​ ​មានស្រុក​កំណើត​​នៅ​ខេត្តបាក់​លីវ (ខ្មែរ​​ហៅ​​ពល​លាវ)​ ។ លោកមាន​ឪពុកឈ្មោះ ​ដាញ់​ ពៀ​ ជាកសិករ​​ ហើយ​បច្ចុប្បន្ន​​ឪពុក​របស់លោក​មាន​វ័យ ៨២ឆ្នាំ ហើយ​ តែនៅបន្ត​របរ​ស្រែចម្ការ​ដដែល ។ ​​ចំណែកម្តាយ​បានស្លាប់ចោល​តាំងពី​ លោក ដាញ់ ហុង មានអាយុ ៨ខែ ​ម៉្លេះក្នុងអំឡុង​សម័យ​សង្គ្រាម​វៀត​ណាម ​។​ ​លោក ​ដាញ់ ហុង មានសមាជិក​គ្រួសារ​ចំនួន ៩​នាក់ ចំណែក​​លោកជា​កូន​ទី៥​ ក្នុងចំណោម​បងប្អូន​ចំនួន៧​នាក់ ​ក្នុង​នោះ​មាន​ប្រុស៤​នាក់​​ ។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

 

កាលនៅកុមារលោក ​ដាញ់​ ហុង​ សិក្សា​នៅសាលា​បឋម​សិក្សា​​បាហៀង​ ។​ ជារៀងរាល់​ថ្ងៃ​​ លោក​​ត្រូវ​ចំណាយ​ពេលវេលាដើរ​ទៅសាលា​ប្រមាណ​ជាពីរ​គីឡូម៉ែត្រ​ពី​ផ្ទះ ។​ លោក​ ដាញ់​ ហុង ​​ជាក្មេងឧស្សាហ៍​ព្យាយាម​នៅក្នុង​ការសិក្សា​ខ្លាំង​​ណាស់​ ​ហើយលោកក៏ជា​ក្មេងដែលរៀន​ពូកែប្រចាំថ្នាក់​ផងដែរ ។ រៀនចប់​បឋម​សិក្សា ​លោកបន្តចូល​សិក្សា​នៅអនុ​វិទ្យាល័យ​បា​ហៀង​ ​និង​បន្ទាប់មក​ទៀតលោក​បន្តការសិក្សា​នៅ​វិទ្យាល័យ​ឡាំង​យឿ ។

នៅឆ្នាំ១៩៩២ លោកបានប្រឡង​បញ្ចប់​មធ្យម​សិក្សាទុតិយ​ភូមិ​ ​ហើយលោក​បាន​ប្រឡង​​ជាប់អាហារូប​ករណ៍​របស់រដ្ឋាភិបាល​វៀតណាម​ ទៅបន្តការសិក្សា​កម្រិតបរិញ្ញា​បត្រនៅ​សាកល​វិទ្យា​​ល័យច្បាប់ស្ថិតនៅ​​​ទីក្រុង​ព្រៃ​នគរ​ ​​ដែល​បច្ចុ​ប្បន្ន​មានឈ្មោះថា​ទីក្រុងហូជី​មិញ​។​ តាមពិតទៅ​លោកជាសិស្ស​ពូកែផ្នែក​គណិត​វិទ្យា​ ​ប៉ុន្តែដោយ​សារតែលោក​ស្រឡាញ់ខាង​ច្បាប់​​ក៏សិក្សា​ផ្នែក​នេះ​​​។​ លោក ​ដាញ់​ ហុង បាន​បញ្ចប់​បរិញ្ញា​បត្រ​ច្បាប់​នៅ​ឆ្នាំ​១៩៩៧​ និង​ប្រលង​​ជាប់ចូល​បម្រើ​ការ​ងារ​ជំនាញច្បាប់​ក្នុងស្ថាប័ន​រដ្ឋវៀត​ណាម​មួយ​ដែល​មាន​ឈ្មោះ​ថា​ គណៈ​កម្មការ​ជនជាតិ​ និងតំបន់​ភ្នំរបស់​រដ្ឋា​ភិបាល​(ស្មើនឹង​ក្រសួង​ស្រុក​ខ្មែរ)​ ​នៅទីក្រុង​ព្រែក​ប្ញស្សី ​(ឈ្មោះពីមុន)​ ដែល​បច្ចុប្បន្ន​មាន​ឈ្មោះ​ថាទីក្រុង កឹងធើ

ធ្វើ​ជា​មន្ត្រី​រដ្ឋ​​ការ​​នៅ​​ប្រទេស​វៀត​ណាម​​បាន​ ៣​ឆ្នាំ​​​ លោក​បាន​ដាក់​ពាក្យ​​ចូល​ធ្វើ​ការ​​នៅ​ប្រទេស​​កម្ពុជា ​​ខាង​ផ្នែក​​​រចនា​​ និង​បង្កើតពុម្ព​​​​អក្សរ​​​​នៅ​​មជ្ឈ​មណ្ឌល​​ខេម​រៈ​​សិក្សា​​​របស់​អា​មេរិក​​​​ប្រចាំ​ខេត្ត​សៀម​រាប ​រយៈ​ពេល​​​៣​ឆ្នាំ​​ ចាប់​ពី​ឆ្នាំ​​​២០០​០ ​ដល់​ឆ្នាំ​​២០០៣​ ។ ​បម្រើ​កា​រនៅ​ទី​នោះ​លោក​​ស្នាក់​់​នៅ​​ផ្ទះ​ជួល ។ រយៈ​ពេល​ធ្វើ​ការ​​នៅ​​ខេត្ត​សៀម​រាប​ លោក​បាន​​ស្គាល់​​ជា​មួយ​បុរស​​ជន​ជាតិ​អេស្ប៉ាញ​​កម្រិត​​អនុ​បណ្ឌិត​​ផ្នែក​​​វិទ្យា​សាស្ត្រ​​កុំ​ព្យូ​​ទ័រ​​​ម្នាក់​​ ហើយ​​លោក​ក៏​​មូល​មតិ​​គ្នា​បង្កើត​​​គម្រោង Khmer OS ​ស្នើ​ទៅ​អង្គ​ការ Open Forum​ នៅ​ឆ្នាំ​​២០០៣​ តែ​រហូត​ដល់​ឆ្នាំ​​២០០៤ ​​ទើប​ខាង​អង្គ​ការ​​សម្រេច​​​ទទួល​​ ។

ក្នុង​ឆ្នាំ​​​២០០៥ ​ដល់ ​​២០១០​ លោក​ ដាញ់ ​ហុង​ បាន​​ចូល​បម្រើ​ការ​ជា​អ្នក​យក​ព័ត៌​មាន​​​ភាសា​​វៀត​ណាម​​​ឱ្យ​វិទ្យុ​​អាស៊ី​សេរី​ លុះ​​​ដល់​ខែ​​មេសា ឆ្នាំ​​​២០១០​ ​លោក​​បាន​ផ្លាស់​ប្តូរ​​ទៅ​ធ្វើ​​ជាបុគ្គលិក​​ផ្នែក​រចនា​​គេហ​ទំព័រ​វិញ ។​​ លោក​ ដាញ់ ហុង ​បាន​រំឭក​​ថា​ ពេល​​​​សិក្សា​នៅ​មហា​វិទ្យា​ល័យ​​​លោក​បាន​​ទៅ​ធ្វើ​ជា​កម្មករ នៅ​កន្លែង​ជួស​ជុល​​កប៉ាល់​​ដើម្បី​រក​ប្រាក់​​បន្ថែម​​​ពី​លើ​​ប្រាក់​ដែល​គ្រួសារ​ផ្ញើ​​​មក​ឱ្យ ។ ក្រៅ​ពី​នេះ​​ លោក​ត្រូវ​សាកល​​​វិទ្យា​ល័យ​​ទាក់​ទង​​ឱ្យ​​ធ្វើ​​​វចនា​នុ​ក្រម​​វៀតណាម​​-ខ្មែរ​ ព្រោះ​​និស្សិត​​​ខ្មែរ​យើង​​ទៅ​សិក្សា​​នៅ​ប្រទេស​​វៀត​ណាម​​មាន​ចំនួន​ច្រើន​​ ទើប​នាំ​​ឱ្យ​ក្រសួង​​អប់​រំ​វៀត​ណាម​​គិត​គូរ​​​ក្នុង​ការ​រៀប​ចំ​​ឱ្យ​មាន​វចនា​នុ​ក្រម​​ពហុ​ជាតិ​​សាសន៍​នេះ​ឡើង ។

លោក ​​​ដាញ់ ហុង ​បានឱ្យ​ដឹង​​​ទៀត​ថា ​កាល​ពី​​នៅ​ជា​និស្សិត​​ឆ្នាំ​ទី​​១ ផ្នែក​ច្បាប់​​នា​​ឆ្នាំ​​​១៩៩២​ លោក​​​ស្គាល់​​ក្រុម​ហ៊ុន​​វៀត​ណាម​​មួយ​​ឈ្មោះ​​ថា CINOTEC ដែល​ជា​ក្រុម​ហ៊ុន​​ធ្វើ​ Font ខ្មែរ​យក​​មក​លក់​នៅ​​​ស្រុក​ខ្មែរ​ ។ ​ពេល​នោះ​ ​​លោក​​​ក៏​ចាប់​អារម្មណ៍​​ក្នុង​ការ​រចនា Font​ ដែរ​ ប៉ុន្តែ​​​អត់​ទាន់​ធ្វើ​អ្វី​​ចេញ​ជា​រូប​រាង​ទេ ។

លោក ​ដាញ់ ហុង ​មិន​ដែល​គិត​​ថា បង្កើត​​ហ្វុន​​អក្សរ​នេះ​ឡើង​​សម្រាប់​ស្តង់​ដា​របស់​ប្រទេស​​ជាតិ​ទេ ​គឺ​លោក​​បង្កើត​​ហ្វុន​​អក្សរ​​យូ​នី​កូដ​​ដោយ​​សារ​តែ​លោក​​ចង់​ដោះ​ស្រាយ​​រាល់​បញ្ហា​​​​ពិបាក​​ស្មុគ​ស្មាញ​​ឱ្យ​មក​ស្រួល​​វិញ ។ ​លោក​​បាន​ចំណាយ​​ពេល​​​ជា​ច្រើន​ឆ្នាំ​​នៅ​ក​្នុង​ការ​​ធ្វើ​ពុម្ព​​អក្សរ​​​យូនី​កូដ​​នេះ​ ដោយ​លោក​​​បាន​ទៅ​ស្រាវ​ជ្រាវ​​នៅ​តាម​​បណ្តាញ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេត​ ។ ការ​ធ្វើ​​​​ពុម្ព​​​អក្សរមួយ​បែបៗ​ គឺ​លោក​​ត្រូវ​ចំណាយ​​​ពេល​អស់​ជិត​​កន្លះ​ឆ្នាំ​​ រហូត​មក​ដល់​ឆ្នាំ​​​២០០២​​ ក៏​ទទួល​បាន​​ផ្លែ​ផ្កា​​ដូច​ប្រា​ថ្នា​ ។ ​នៅ​ពេល​ធ្វើ​ហ្វុន​​អក្សរ​បាន​​ហើយ​មិន​មាន​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ណា​ជួយ​ផ្សាយ​​ឱ្យ​លោក​​ទេ គឺ​លោក​បាន​​ដាក់​នៅ​ក្នុង​​អីុន​ធើ​រ​​ណេត​​​ ដើម្បី​ឱ្យ​គេ​​​ដោន​​ឡូត​​យក​ទៅ​ប្រើ​ប្រាស់​ ។ សម្រាប់​ពេល​​នេះ​​លោក​ចង់​​​ឱ្យកូន​​ខ្មែរ​​ចេះ​ប្រើ​ប្រាស់​​ហ្វុន​​យូនីកូដ​​​ឱ្យ​បាន​ច្រើន​​ ដើម្បី​ងាយ​ស្រួល​​​នៅក្នុង​​ការ​ងារ​ផ្សេងៗ​ ៕ ​​ (កោះសន្តិចភាព)

កែសម្រួល៖ មនោ វីជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here