សូមណែនាំសៀវភៅទាំង ១៤ ក្បាល ដែលគួរអាន និងមានប្រយោជន៍សម្រាប់ជីវិត

0
387

ការអានសៀវភៅ គឺប្រៀបដូចជាការទំពាអាហាររៀងរាល់ថ្ងៃ ដើម្បីចិញ្ចឹមដល់រាងការរបស់មនុស្សយើង ប៉ុន្តែសម្រាប់សៀវភៅវិញ គឺជាអាហាររបស់ខួរក្បាលមនុស្ស ដែលចាំបាច់ត្រូវតែអានឱ្យបានរៀងរាល់ថ្ងៃដូច្នោះដែរ ព្រោះប្រសិនបើមិនធ្វើបែបនេះទេ ខួរក្បាលរបស់យើងនឹងគ្មានអាហារដើម្បីទំពា ហើយយូរៗទៅវានឹងត្រូវស្លាប់ (ល្ងង់ខ្លៅ) ពុំខានឡើយ។ ខាងក្រោមនេះ គឺជាសៀវភៅខ្លះៗ ដែលបានការណែនាំពីខ្ញុំ (អ្នកនិពន្ធ និងស្រាវជ្រាវ) ដូចទៅ៖

  1. សៀវភៅ Rich Dad And Poor Dad (Robert Kiyosaki) ដែលនិយាយអំពីការគ្រប់គ្រងលំហូរសាច់ប្រាក់ដ៏ត្រឹមត្រូវ និងអាចវាស់មនុស្សមាន ឬក្រ បាននៅពេលអនាគត។

Related image

2. សៀវភៅ Think And Grow Rich (Napoleon Hill) ដែលនិយាយអំពីការគិតឱ្យជោគជ័យ និងមានប្រសិទ្ធិភាព ឬការគិត​ហើយ និងមានបាន។

Image result for Think And Grow Rich

3. សៀវភៅ កំណាព្យ និង ក្បួនច្បាប់ របស់កវីក្រមង៉ុយ (លោកតាក្រមង៉ុយ) ក៏ជាសៀវភៅវិសេសអស្ចារ្យ ដែលបានទូន្មានដល់កូនចៅខ្មែរគ្រប់ជំនាន់ឱ្យចេះត្រិះរិះពិចារណាមិនឱ្យដើរខុសផ្លូវពាលាអាវាសែ និងស្គាល់អំពីប្រពៃណីជាដើម។

Related image

4. សៀវភៅ ដំណើរឆ្ពោះទៅកាន់ទិសខាងលិច (លោក នួន ឃឿន) ដែលនិយាយអំពីរឿងរ៉ាវសម័យអានិគម និងការបដិវត្តនានាជាច្រើនទៀត។

Image result for នួន ឃឿន

5. សៀវភៅ The Art Of War (Sun Tzu) ដែលបកប្រែដោយ លោក កែវ ចិត្រ ដែលនិយាយអំពីសិល្ប៍វិធី ឬសិល្បៈនៃការធ្វើសឹកសង្គ្រាមដ៏ខ្លាំងពូកែនាសម័យបុរាណចិន។

Related image

6. សៀវភៅ ប្រវត្តិសាស្ត្រ​ខ្មែរ ភាគ១-២ (ត្រឹង ងា) ដែលបានរៀបរាប់អំពីប្រវត្តិសាស្ត្រ​ខ្មែរតាំងពីដំបូងឡើយ និងមាននិយាយអំពីវប្បធម៌ អរិយធម៌ខ្មែរជាច្រើនទៀត។

Image result for ប្រវត្តិសាស្ត្រ​ខ្មែរ​ ត្រឹង ងា

7. សៀវភៅ សាងខ្លួនឯង (ស៊ាង ប៊ុនភេង) និយាយអំពីការអភវិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សអស្ចារ្យ និងជីវិតតស៊ូ។

Image result for សាងខ្លួនឯង8. សៀវភៅកំណាព្យ ច្នៃជីវិត (ហ៊ួន សុីឡូន & សុគន្ធ សុខា) ដែលនិយាយការរស់នៅ តថភាពសង្គម និងមាន័យអប់រំជាច្រើនសម្រាប់កូនខ្មែររិះគិត។

No automatic alt text available.

9. សៀវភៅ គតិកំណាព្យខ្មែរ (សុីឡូន) ជាកម្រងកំណាព្យឱ្យមនុស្សចេះត្រិះរិះពិចារណាបានកាន់ច្រើន ជាពិសេសត្រូវនឹងស្ថានភាពសង្គមតែម្តង និងមានអត្ថន័យល្អនិយាយចំគោលដៅ។

Image may contain: one or more people and text

10. សៀភៅ ខ្មាសឆ្កែ (កវី ស៊ូ ខេមរិន្ទ) សៀវភៅនេះ ជាសៀវភៅកំណាព្យដ៏ល្អសម្រាប់ឆ្នាំ ២០១៦ ដែលខ្ញុំបានអាន ព្រោះមានភាពរស់វើកពោរពេញដោយរសជាតិល្វីងជូរចត់ និងមានការបង្កប់ន័យអប់រំជាច្រើន។

Image may contain: 3 people

11. សៀវភៅ ហេតុអ្វីមនុស្សគួរតែរៀន? (មនោ វិជ្ជា) បាននិយាយអំពីមូលហេតុចម្បង ដែលមនុស្សគួរតែរៀន អត្ថប្រយោជន៍នៃការសិក្សា។

12. សៀវភៅ ទស្សនៈទម្លុះជីវិត (មនោ វិជ្ជា) ក៏ជាសៀវភៅដែលនិយាយអំពីទស្សនៈរបស់ខ្ញុំជាច្រើន (រាប់ឃ្លាប្រយោគ) បូករួមទាំងទស្សនៈរបស់បុក្គលល្បីៗក្នុងលោកជាច្រើនទៀត។

13. សៀវភៅ ទុកផ្លូវក្រោយ (មនោ វិជ្ជា) ជាសៀវភៅថ្មី ដែលត្រៀមនឹងចេញលក់ខែធ្នូខាងមុខ។ សៀវភៅនេះ និយាយអំពីការរក្សាផ្លូវក្រោយ និងយុទ្ធសាស្ត្រការពារដ៏មានប្រសិទ្ធិភាពបំផុត។

14. សៀវភៅ The Secret (Rhonda Byrne) ដែលជាសៀវភៅដ៏អស្ចារ្យ ដែលមានអាថ៌កំបាំងអាចផ្លាស់ប្តូរការគិតពីអវិជ្ជមាន ទៅជាគំនិតវិជ្ជមានវិញ។ ជាពិសេស វាមានលក្ខណៈពិសេសដែលអាចផ្សងរបស់ដែលយើងចង់បានឱ្យសម្រេចដូចបំណងប្រាថ្នាទៀតផង៕ រក្សាសិទ្ធិដោយ៖ WWW.MONOVICHEA.COM

Related image

ដោយ៖ មនោ វីជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ចែករំលែក
អត្ថបទ​មុនប្រវត្តិនៃប្រាសាទបាគង ដែលមានការទាក់ទងនឹងរឿងបក្សីចាំក្រុង
អត្ថបទ​បន្ទាប់ជីវប្រវត្តិរបស់ “នារីដែក” Golda Meir នៃអ្នកនយោបាយរបស់ អ៊ីស្រាអែល
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here