ប្រវត្តិនៃប្រាសាទបាគង ដែលមានការទាក់ទងនឹងរឿងបក្សីចាំក្រុង

0
153

ប្រាសាទបាគង ស្ថិតនៅខាងត្បូងបំផុតក្នុងចំណោម ប្រាសាទរលួស ដែល ព្រះបាទឥន្រ្ទវរ្ម័នទី១ បានកសាងនៅ ឆ្នាំ៨៨១ នៃគ្រិស្តសករាជ។ ប្រាសាទនេះ មានទ្រង់ទ្រាយខ្ពស់សង់ពីលើខឿន ៣ជាន់ សម្រាប់តម្កល់លិង្គទេវរាជ ឈ្មោះ “ឥន្រេ្ទស្វរ” ដែលផ្តល់តមៃ្លទៅលើលទ្ធិបុគ្គលនិយម ដែលជាមែកធាងមួយនៃលទ្ធិទេវរាជ។

Image result for ប្រាសាទបាគងប្រាសាទនេះ មានកំពែងខាងក្រៅធ្វើអំពីថ្មបាយកៀម មួយចំណែកកប់បាត់ទៅ ក្នុងព្រៃមួយចំណែកទៀតបាក់បែកខូចអស់ដែលមានបណ្តោយ ៨៥០ម៉ែត្រ និង ទទឹង ៥០ម៉ែត្រ ដោយមានសិន្ធុព័ទ្ធជុំវិញទទឹង ៦០ម៉ែត្រ ប៉ុនែ្តទឹកស្រះរីងខះអស់ នៅ សល់តែទិសខាងកើតទេ មានប្រាសាទតូចៗព័ទ្ធជុំវិញ ប្រាសាទធំសង់ពីថ្មប្រផេះ ប្រកបដោយក្បូរក្បាច់រចនារស់រវើក។ ប្រាសាទកណ្តាលមានលក្ខណៈជាភ្នំមាន ៥ថ្នាក់ ដោយមានជណ្តើរឡើងទៅលើគ្រប់ទិសទាំង ៤ តែជញ្ជាំងទិសខាងកើតនៅ ល្អជាងគេ នៅហោរជាងទ្វារខាងកើត មានរូបចម្លាក់យក្សក្រុងរាពណ៍ឬ ឥន្ទជិត ថែ្លងសរកើតជាចំណងនាគបាស ទៅរុំព័ទ្ធព្រះលក្ស៍ដែលមានទ័ពស្វាចោមរោមជាបរិវារ។ នៅតាមថ្នាក់នីមួយៗ សុទ្ធតែមានចម្លាក់រឿងដកស្រង់ចេញពី ព្រហ្មញ្ញសាសនា តែគួរឲ្យស្តាយរូបចម្លាក់ទាំងនោះរលុបស្ទើរអស់ទៅហើយ ដោយទ្រាំទ្រនឹងធាតុអាកាសក្តៅត្រជាក់ភ្លៀងខ្យល់ អស់ជាង ១ពាន់ឆ្នាំ។

បើយោងតាមឯកសារប្រវត្តិសាស្រ្តខែ្មរ បញ្ជាក់ថាបន្ទាប់ពីបានឡើងសោយរាជ្យសម្បត្តិនៅ គ.ស ៨៧៧ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានមកគង់នៅរាជធានី ហរិហរាល័យ ឬ ទីក្រុងរលួស ដែល ព្រះបាទជ័យវរ្ម័នទី១ បានត្រួសត្រាយជាលើកដំបូង។ ក្រៅពីការចាត់ការឲ្យជីកបារាយណ៍ “ឥន្រ្ទតដាក” នៅខាងជើងរាជធានីដែលមានបណ្តោយ ៣០០០ម៉ែត្រ ទទឹង ៨០០ម៉ែត្រ ដែលសព្វថៃ្ងគោកអស់ ក្លាយទៅជាវាលស្រែនោះ ព្រះបាទឥន្រ្ទវរ្ម័នទី១ ទ្រង់បានកសាង ប្រាសាទបាគង ដែលជា ប្រាសាទភ្នំទី១ ធ្វើអំពីថ្មភក់ទុកជាគោលចារឹករបស់រាជធានីនិងដើម្បីជានិមិត្តរូបនៃព្រះរាជអំណាចរបស់ព្រះអង្គ ដែលលាតសន្ធឹងដល់តំបន់ពាយ័ព្យរហូតដល់សមុទ្រ។ ពេលឡើងទៅទស្សនាដល់ចំណុចខ្ពស់បំផុត នៃប្រាសាទបាគង អ្នកទេសចរគ្រប់រូបទទួលអារម្មណ៍ដូចកំពុងរស់នៅក្នុងវិមានទិព្វ នាឋានត្រៃត្រឹង្សទេវលោកយ៉ាងនោះដែរ ព្រោះតែបេតិកភណ្ឌជាតិមួយនេះមានអាយុកាលមុនប្រាសាទអង្គរវត្តទៅទៀត។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

ប្រវត្តិនៃប្រាសាទបាគង

ប្រាសាទ​បាគង​ ស្ថិត​នៅ​ភូមិ​ឪឡោក ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្ត​សៀមរាប នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រាសាទ​ព្រះ​គោ។ ប្រាសាទ​នេះ​កសាង​ឡើង​ដោយ​ព្រះបាទ​ឥន្រ្ទវរ្ម័នទី១ នៅ​ចុង​ស.វ​ទី៩ (៨៨២) ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ។

ប្រាសាទ​បាគង ​ស្ថិត​នៅ​ចំកណ្តាល​នៃ​រាជ​ធានី ហរិហរាល័យ គឺ​ជា​ឈ្មោះ​ដែល​មាន​ប្រភព​មក​ពីអាទិទេព​២អង្គ គឺ ​ព្រះ​ហរិ និង​ហរៈ ដែល​ជាការ​សំយោគ​ចេញ​ពី​ព្រះ​វិស្ណុ និង​ព្រះសិវៈ។ វាជា​ប្រាសាទ​ភ្នំ (សិប្បនិមិត្ត) ដែល​តំណាង​លោក​ធាតុ ភ្នំ​ព្រះសុមេរុ ដែល​ជា​លំនៅ​ដ្ឋាន​របស់​អាទិទេព​ទាំងឡាយ រីឯ​ជាន់​ទាំង៤​ដែល​នៅ​នឹង​តួ​ប្រាសាទ​កណ្តាល​វិញ វា​ទាក់​ទង​ទៅ​នឹង​អាទិ​ទេព​ទាំង៤ (ភិភពនាគ ពិភពគ្រុឌ ពិភព​បិសាច ពិភពយក្ស) រីឯ​ជាន់​ទី៥​តំណាង​ឲ្យ​មហារាជ)។ ប្រាសាទ​នេះ​ព័ទ្ធ​ជុំវិញ​ដោយ​កំពែង​ពីរ​ជាន់​គឺៈ កំផែង​ទីមួយ​មិន​ឋិត​នៅ​ចំប្លង់​ប្រាសាទ​ឡើយ ហើយ​មាន​បណ្តោយ ៩០០ម x ៧០០ម ឋិត​នៅ​ព័ទ្ធ​ជុំ​វិញ​ស្រះ​ទឹក​មួយ​ព្រម​ទាំង​លំអ​ទៅ​ដោយ​ផ្លូវ​ចូល​ទៅ​គ្រប់​ជ្រុង​ទាំង​៤ ព្រម​ទាំង​ជិត​ភ្ជាប់​បង្កាន់​ដៃ​នាគ​ទាបៗ។ កំផែង​ជាន់​ទី២​វិញ​មាន​ផ្លូវ​ចូល​២ ដែល​ធ្វើ​ឡើង​ពី​ថ្ម​ភក់​និង​ថ្ម​បាយ​ក្រៀម (ប៉ុន្តែមួយ​ឋិត​នៅ​ខាងកើត មួយទៀត​ឋិត​នៅ​ខាងលិច) ដែល​គេ​លំអរ​ទៅ​ដោយ​បង្កាន់​ដៃ​នាគ​ក្បាល២​ធំៗ ឋិត​នៅ​កាត់​ស្រះ​ដែល​សព្វ​ថ្ងៃ​រូប​នេះ​ខូត​ខាត​អស់​មួយ​ចំនួន​ធំ។

សូមទស្សនាប្រាសាទបាគងទាំងអស់គ្នាខាងក្រោមនេះ៖

Image result for ប្រាសាទបាគង

Image result for ប្រាសាទបាគង

តួ​ប្រាសាទ​កណ្តាល គេ​អាច​ទៅ​ទស្សនា​នៅ​គ្រប់ជាន់​ទាំង​ប្រាំ​បាន ព្រោះ​ជាន់​នីមួយៗ ពុំ​មាន​ទំហំ​ប៉ុនគ្នាឡើយ។ ហេតុដូច្នោះ​ហើយ​ទើប​គេ​អាច​មើល​ឃើញ។ ប្រាសាទ​កណ្តាល​ឋិត​នៅ​លើ​ខឿន​ខ្ពស់​មួយ​រាង​ការេ រៀបឡើង​ប្រាំជាប់​ហើយ​គេ​បាន​លំអរ​ទៅ​ដោយ​ផ្កា​ឈូក​មួយ​នៅ​ចំ​ពី​លើ​កំពូល។​ ចំណែក​ឯ​ខឿន​តួ​ប្រាសាទ​នៅ​ចំ​កណ្តាល តួ​នោះ​ប្រ​ហែល​ជា​កសាង​នៅ​សម័យ​ក្រោយ​ក្នុង​អំឡុងស.វទី​១២។

បើតាមរឿងព្រេងខ្មែរ​បានបញ្ជាក់ថា ទី​កន្លែង​សាង់​ប្រាសាទ​នេះ គឺ​ជាកន្លែង​ដែល​ តាគហេ ឲ្យ​បក្សី​ចាំក្រុងគង់ បន្ទាប់ពី​ការ​គេច​ផុត​ពី​ការ​តាម​ចាប់​ខ្លួននៃ​កង​ទ័ព​របស់​ស្តេច​ ព្រហ្ម​កិល។ បន្ទាប់​ពី​បាន​ឡើង​សោយ​រាជ្យ ដើម្បី​តប​ស្នង​នូវ​គុណូបការៈ​របស់​តាគហេ បក្សីចាំក្រុង ក៏បាន​បញ្ជាឲ្យ​សាង​ប្រាសាទ​មួយ​ត្រង់​កន្លែង​ដែល​តាគហេថា បាគង់សិន ប្រាសាទនោះហៅ​ថា ប្រាសាទបាគង់ ដែល​ក្លាយ​មក​ជា​ ប្រាសាទបាគង សព្វថ្ងៃនេះ៕

(ឯកសារយោង៖ Khmer Document, អានច្រើន ចេះច្រើន)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  សូមអរគុណយ៉ាងខ្លាំង សម្រាប់ការ Please Like & Share។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here