កំពូលទស្សនៈទាំង៥ ដែលយើងគួររៀនសូត្រពីបុគ្គលអ្នកប្រាជ្ញទាំងនេះ

0
657

ការសិក្សាអំពីបុគ្គលជាអ្នកប្រាជ្ញ ឬអ្នកដែលមានគំនិតប្រាជ្ញាឈ្លាសវៃ គឺជាទានដែលនាំឱ្យយើងទទួលបានបទពិសោធជាច្រើនក្នុងការរស់នៅប្រចាំថ្ងៃ និងពេលអនាគត។ ដូច្នេះ យើងទាំងអស់គ្នាមិនគួរគិតរំលង ឬមិនអើពើទេ ព្រោះបើយើងមិនគិតចំណុចនេះអាច​នឹងមានការសោកស្តាយ​ក្រោយជាពុំខាន ដោយសារតែបុគ្គលទាំងនោះមានគំនិតឆន្ទៈ ក៏ដូចជាមានគំនិត ទស្សនៈជាច្រើនគួរតែលើកយកមករៀនសូត្រ។

នៅខាងក្រោមនេះ គឺជាគំនិតទស្សនៈកំពូលទាំងប្រាំ ដែលបានដកស្រង់ជាពិសេសមកសិក្សារៀនសូត្រ៖

១. អ្នកប្រាជ្ញ ខុងជឺ (Confucius) 

Image result for confucius
Confucius

អ្នកប្រាជ្ញ ខុងជឺ គឺជាអ្នកទស្សនវិទូចិនដីល្បីល្បាញរបស់ពួកបច្ចឹមប្រទេស គេស្គាល់លោកតាមរយៈទស្សនៈ គំនិតអប់រំ និងការដឹកនាំជាតិរបស់លោក…។ លោកបានកើត នៅឆ្នាំ ៥៥១ មុនគ.ស និងទទួលមរណភាពវិញ ក្នុងឆ្នាំ ៤៧៩ មុនគ.ស មានអាយុ ៧១ឆ្នាំ។ ខុងជឺ បានបន្សល់ទុកនូវស្នាដៃជាច្រើន ដ៏ដូចជាក្បួនច្បាប់ និងគម្ពីផ្សេងៗថែមទៀត។ ជាពិសេសគឺ ទស្សនៈអប់រំជាច្រើនត្រូវបានគេលើកយកមកប្រើប្រាស់ជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ទៀត។ ថ្ងៃនេះ យើងសូមលើកយកទស្សនៈរបស់លោកមួយមកសិក្សាគឺ «ទឹក អាចផ្លាស់ប្តូររូបរាងរបស់វាទៅតាម ថូ កែវ ពាង ដែលគេដាក់វា ដូចនេះមនុស្សមានបញ្ញា ត្រូវចេះបត់បែនខ្លួនទៅតាមកាលៈទេសៈ»

២. មហាសេដ្ឋីពិភពលោក Warren Buffett 

Related image
Warren Buffett

លោកមហាសេដ្ឋី  Warren Edward Buffett ជាអ្នកវិនយោគទន់ ជាឧស្សាហករ និងជាអ្នកមានចិត្តសប្បុរសម្នាក់ផងដែរ។ មិនតែប៉ុណ្ណោះ លោកក៏ជាអ្នកជំនួញដ៏ល្បីម្នាក់ ដែលជោគជ័យបំផុតលើពិភពលោក មានលុយច្រើនជាងគេចំណាត់ថ្នាក់លេខ៣ នាឆ្នាំ២០១១ កន្លងទៅ។ Warren Buffett លោកបានកើតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ១៩៣០ ក្នុងរដ្ឋ Omaha, Nebraska សហរដ្ឋអាមេរិក។

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ (ទំនាក់ទំនង៖ 098 98 22 68 / 077 393 007)

 

 

ក្រៅពីការកោតសរសើរចំពោះភាពវៃឆ្លាតរបស់គាត់ ដែលពូកែរកសុីក្លាយជាមហាសេដ្ឋីនោះ គេក៏បានកោតសរសើរចំពោះមេត្តាធម៌របស់គាត់ ព្រោះទ្រព្យសម្បត្តិរបស់លោក ៩៩% ត្រូវបានតម្គាល់សម្រាប់ការងារមនុស្សធម៌ តាមរយៈមូលនិធិរបស លោក Bill Gates (The Gates Foundation) ។ ទស្សនៈកំពូលរបស់គាត់គឺ «ភាពស្មោះត្រង់ គឺជាអំណោយមួយដ៏មានតម្លៃបំផុត ចូរកុំរំពឹងថានឹងទទួលវាបានអំពីមនុស្សថោកទាប់នោះ»

៣. កំពូលអ្នកវិទ្យាសាស្ត្រ​ដ៏អស្ចារ្យ លោក អាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) 

Image result for Albert Einstein
Albert Einstein

លោក Albert Einstein បានកើតនៅឆ្នាំ ១៨៧៩ ក្នុងក្រុង Ulm ប្រទេសអាល្លឺម៉ង់។  អំឡុងពេលសង្គ្រាមលោកលើកទី១ លោក អាញ់ស្តាញ់ បានក្លាយជាប្រធានគណកម្មាធិការនៃអ្នកវិទ្យាសាស្ត្រអាមេរិក ដែលបានបង្កើតឡើងដើម្បីដាស់តឿនសាធាណជនអំពីគ្រោះថ្នាក់នៃសង្គ្រាមដោយការប្រើគ្រាប់បែកអាតូម។ មុននឹងសង្គ្រាមលោកលើកទី២ បានកើតឡើង លោកក៏បានសរសេរលិខិតមួយ ដើម្បីផ្ញើទៅប្រធានាធិបតីអាមេរិកគឺ លោក Frinklin D.Roosevelt សម្រាប់ដាស់តឿនគាត់អំពី “គ្រាប់បែកប្រភេទថ្មីដ៏គ្រោះថ្នាក់បំផុតមួយ” ហើយបានណែនាំឱ្យអាមេរិកធ្វើការស្រាវជ្រាវអំពីគ្រាប់បែកថ្មីនេះ។ ក្រោយមកគម្រោងមួយត្រូវបានបង្កើតឡើង (The Manhattan Project) ដែលបានការគាំទ្រពីរដ្ឋាភិបាលអាមេរិក។

លោក Einstein បានគាំទ្រកម្លាំងសម្ព័ន្ធមិត្ត ប៉ុន្តែគាត់បានប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកប្រភេទថ្មី ដែលបានប្រើប្រាស់ ណូក្លែ ហៅម្យ៉ាងទៀតថា «គ្រាប់បែកបរិមាណូ» ។ គាត់បានចំណាយពេលវេលា ដែលនៅសេសសល់របស់គាត់ធ្វើការងារអប់រំមួយ នៅ Princeton ក្នុងរដ្ឋ New Jersey រហូតដល់ថ្ងៃគាត់ទទួលមរណភាពតែម្តង ក្នុងឆ្នាំ១៩៥៥។ លោក Einstein ត្រូវបានមនុស្សទូទាំងពិភពលោកឱ្យឈ្មោះគាត់ថា ជាកំពូលមនុស្សដែលមានគំនិតឆ្លាតជាងគេបំផុតក្នុងលោក។ ទ្រឹស្តីរបស់លោកមួយឃ្លាថា «នៅពេលអ្នកដល់អាយុមួយ ការអាននឹងបង្វែរខួរក្បាលពីការស្វែងរកគំនិតច្នៃប្រឌិត។ មនុស្សដែលអានច្រើន ហើយប្រើខួរក្បាលរបស់គេតិច នោះនឹងធ្លាក់ទៅក្នុងទម្លាប់ខ្ជិលក្នុងការគិត»

៤. កំពូលមេទ័ពសឹកចម្បាំងដ៏ខ្លាំងពូកែគ្មានគូប្រៀប ស៊ុនអ៊ូ (Sun Tzu) 

Related image
Sun Tzu

លោកមេទ័ព ស៊ុនអ៊ូ (544-496) ជាមេទ័ពកលយុទ្ធក្នុងការធ្វើសង្គ្រាម នៅក្នុងសម័យចិនបុរាណ ដ៏មានភាពល្បីល្បាញបំផុត។ គាត់ត្រូវបានគេស្គាល់ និងកោតសរសើរថា គឺជាអ្នកនិពន្ធសៀវភៅសម្រាប់ការធ្វើសឹកសង្គ្រាមដ៏អស្ចារ្យគ្មានពីរ “The Art Of War” ប្រែថា “សិល្បៈក្នុងការធ្វើសង្គ្រាម”។  គាត់បាននិយាយថា «ដើម្បីស្គាល់ច្បាស់ពីសត្រូវរបស់អ្នក នោះអ្នកត្រូវតែក្លាយខ្លួនជាសត្រូវរបស់អ្នកសិន»

៥. ឡៅជឺ (Lao Tzu) 

Image result for Lao tzu
Lao Tzu

ឡៅជឺ គឺជាអ្នកប្រាជ្ញចិនដ៏ល្បីល្បាញ និងជាស្ថានិកនៃសាសនា លទ្ធិតៅ របស់ប្រទេសចិនផងដែរ។ លោកបានលើកជាទស្សនៈរបស់គាត់ដូចខាងក្រោមថា៖ មានតែវត្ថុ ៣ យ៉ាង ដែលជាទ្រព្យសម្បត្តិសំខាន់បំផុតសម្រាប់មនុស្សគឺ៖

  1. ទី១ ការធ្វើឱ្យរឿងសាមញ្ញ
  2. ទី២ ការអត់ធ្មត់
  3. ទី៣ មានចិត្តមេត្តា

រាល់ការសិក្សាអំពីទស្សនៈ និងទ្រឹស្តី វាមិនមែនជាការលំបាកខ្លាំងទេ ហើយក៏មិនងាយស្រួលនោះដែរ ទាមទារឱ្យមានការគិត វិភាគ ពិចារណាជាច្រើន នូវអ្វីដែលអ្នកទស្សនវិទូ ឬអ្នកប្រាជ្ញបានរក្សាទុកមក។ ដូច្នេះត្រូវយកចិត្តទុកដាក់ឱ្យខ្លាំង ប្រសិនបើចង់យល់អំពីអ្វីដែលអ្នកនិពន្ធចង់បង្ហាញ៕ ៙រក្សាសិទ្ធិដោយ៖ www.monovichea.com

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រយើងខ្ញុំ ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here