សម្លៀកបំពាក់របស់ខ្មែរនាសម័យបុរេប្រវត្តិ ក្នុងប្រវត្តិសាស្ត្រ​​ខ្មែរ

0
600

ឆ្លងកាត់រយៈកាលជិតមួយសតវត្សរ៍ទៅហើយ មតិមហាជន បារាំង និង ខ្មែរ មួយចំនួនធំនៅតែជឿថា ជនជាតិឥណ្ឌាទេ ដែលបានបង្ហាត់បង្រៀនខ្មែរ ឱ្យចេះស្លៀកពាក់ចាប់តាំងពីដើម ស.វ.ទី ១ នៃ គ.សមក ព្រោះថាមុននេះ ខ្មែរ ដើរ ស្រាត លែងខ្លួន ទទេ។ តាមពិតទៅការអះអាងនេះ គឺបណ្តាលមកពីការសំអាងទៅលើកំណត់ហេតុ ចិន ស្តីពីឥណ្ឌារូបនីយកម្ម នៃប្រទេស កម្ពុជាបុរាណ គឺនគរគោកធ្លក ដែលចិនបានឱ្យឈ្មោះថា «ហ្វូណន ឬ នគរភ្នំ» នោះ។

Related image

ជាភស្តុតាងនៃការអះអាង គេក៏បានលើកឡើងដោយយោង លើកំណត់ហេតុចិន ខាងលើនេះថាគឺ ព្រះបាទហ៊ុនទៀន ទេដែលបានយកសំពត់មកស្លៀកឱ្យប្រពន្ធរបស់ទ្រង់ជាលើកដំបូងបង្អស់គឺ ព្រះនាងលីវយី រាជបុត្រីម្ចាស់ស្រុក (នាងនាគ)។
ទស្សនៈបែបនេះ ត្រូវបានប្រវត្តិវិទូចាត់ទុកថាជាការភ័ន្តច្រឡំមួយ ពីព្រោះវាគ្រាន់តែជាជ្រុងមួយនៃការពិតតែប៉ុណ្ណោះ ពោលគឺមិនមែនជាការពិតទាំងស្រុងនោះទេ។
សៀវភៅ «ទុកផ្លូវក្រោយ» ដែលនិពន្ធដោយ លោក មនោ វិជ្ជា

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅបែបយុទ្ធសាស្ត្រការពារដ៏មានឥទ្ធិពលមួយក្បាល ដែលអ្នកអានមិនគួររំលង ព្រោះវាអាចជួយដល់អ្នកមិនឱ្យដើរដល់ផ្លូវទាល់ច្រក ឬបង្ការកុំឱ្យមានគ្រោះថ្នាក់ មេរៀនដ៏គ្រោះថា្នក់ជាច្រើនក្នុងប្រវត្តិសាស្ត្រ និងមានព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងសៀវភៅមួយក្បាលនេះ ដែលមានកម្រាស់ជាង ២០០ ទំព័រ។ សៀវភៅនេះ នឹងមានដាក់លក់ នៅខែធ្នូ ២០១៧ ខាងនេះ (ក្នុងថ្ងៃតាំងពិពណ៍សៀវភៅថ្នាក់ជាតិ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ)។ ទំនាក់ទំនង៖ 098 98 22 68 / 077 393 007

តាមពិតទៅមុនការទទួលវប្បធម៌ក្លិង្គ ពោលគឺតាំងពីសម័យបុរេប្រវត្តិសាស្ត្រ មេ៉្លះដូចបងប្អូនខ្មែរលើសព្វថ្ងៃនេះ ជនជាតិខ្មែរ យើងបានចេះនិយមសម្លៀកបំពាក់ រួចជាស្រេចទៅហើយ ដូចជាការប្រើប្រាស់ប៉ឹង វែងឬខ្លី និង សំពត់ ដើម្បីបិទបាំងកេរ្តិ៍ខ្មាសនិងលម្អរូបរាងកាយ ឬក៏គ្រាន់តែដើម្បីការពារអាកាសធាតុ។
Related image
រូបភាពតំណាង
ម្យ៉ាងវិញទៀត គួរគូសបញ្ជាក់ផងដែរថា នៅដើម ស.វ ទី ១ នៃ គ.ស ទើបមានការនិយមក្បិនតាមរបៀបពួក ព្រាហ្មណ៍ ឥណ្ឌា ដែលមានប្រភពចេញពីឥណ្ឌាខាងត្បូង ហើយវាក៏ជាប្រពៃណីមួយ នៅរស់រវើករហូតមកដល់សព្វថ្ងៃនេះដែរ។ នៅ ប្រទេសឥណ្ឌាខាងត្បូង ក៏ដូចនៅប្រទេសកម្ពុជា។ ដូច្នេះ ការដែលនិយាយថា ជនជាតិខ្មែរ យើងមិនចេះស្លៀកពាក់មុនឥទ្ធិ ពលឥណ្ឌានោះ ពំនោលនេះគឺជារឿងមិនពិតទាល់តែសោះ។ ការដែលជនជាតិខ្មែរកាន់ទំនៀមទម្លាប់តាមបែបឥណ្ឌា ពុំមែន មានន័យថា «ខ្មែរ» គ្មានសម្លៀកបំពាក់ប្រចាំជាតិរបស់ខ្លួននោះទេ។ ក្រោមមេឃលើដីនេះ គ្មានជនជាតិណាដែលដើរស្រាតនោះទេ ឬក៏បានបង្កើតឡើងនូវវប្បធម៌របស់ខ្លួនដោយគ្មានការទទួលឥទ្ធិពលមកពីខាងក្រៅនោះទេ។
Related image
រូបថតអប្សរា នៅឆ្នាំ១៨០០
Related image
រូបថតនៅឆ្នាំ ១៨៦៦
នៅពេលដែលគេសួរថា តើមានភ័ស្តុតាងអ្វីដើម្បីបញ្ជាក់បញ្ហានេះឬទេ? យើងសូមធ្វើការលាតត្រដាងនូវទិន្នន័យថ្មីមួយចំនួន ដែលជាលទ្ធផលនៃការវិភាគ ស្រាវជ្រាវ អំពីវត្ថុបុរាណ ដែលគេបានរកឃើញនៅក្នុងស្ថានីយមួយចំនួន ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ថៃ និង យួន ខាងត្បូងបច្ចុប្បន្ននេះ ដែលដើមឡើយជាទីតាំងដែលបុព្វបុរសខ្មែរបានរស់នៅ។ ជាទូទៅការប្រើប្រាស់នូវសម្លៀកបំពាក់ ត្រូវគេពិនិត្យឃើញតាមរយៈវត្ថុតាងនាសម័យមុនប្រវត្តិសាស្ត្រដូចជាសំណល់ នៃសរសៃអំបោះដែលជាប់នៅលើរបស់ប្រើប្រាស់ ឬក៏ផ្លែ ត្រល់ សម្រាប់ រវៃអំបោះជាដើម។ អ្វីដែលយើងអាចដឹងនាសម័យនោះ គឺមនុស្សទាំងពីរ ភេទបាននិយមប៉ឹង និង សំពត់ យ៉ាងប្រាកដហើយ សូមជម្រាបថារហូតដល់ ដើម ស.វ ទី ២០ មុននេះ ប្រពៃណីស្លៀកពាក់ សំពត់ និង ប៉ឹង ទាំងនេះ ដែលជាទម្លាប់របស់ជនសាមញ្ញ នៅតាមជនបទមិនបាន ប្រែប្រួលប៉ុន្មានទេ ពោលគឺត្រូវបានថែ រក្សានៅតែដដែល ទោះជាបានឆ្លងកាត់ដំណាក់កាលឥណ្ឌា រូបនីយកម្មក៏ដោយ។ ចម្លាក់នៃប្រាសាទបុរាណ ខ្មែរដូចជាចម្លាក់ នៅលើ ប្រាសាទបាយ័ន បន្ទាយឆ្មារ និង អង្គរវត្ត អាចជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពី សម្លៀកបំពាក់ខ្មែរ បុរាណរវាង ស.វ ទី ១២-១៣ នៃ គ.ស ដែលក្នុងនោះមានការប្រើប៉ឹង និងសំពត់ ជាដើម ក៏ជាសក្ខីកម្មមួយគួរឱ្យកត់សម្គាល់ដែរ។
បើនិយាយឱ្យចំទៅ កំណត់ហេតុចិនមានភាពលម្អៀងទៅខាង វប្បធម៌ហាន ដែលជា វប្បធម៌ចិនរបស់ខ្លួន ព្រោះតាមទស្សនៈ ចិនបុរាណ អ្វីដែលមិនមែនជាចិន សុទ្ធសឹងតែ ជារបស់មនុស្សព្រៃទាំងអស់។
សង្ខេបសេចក្តីមកជាទម្លាប់ប្រជាប្រិយខ្មែរយើងទាំងពីរភេទតាំងពីស.វ ទី១ រហូតមកដល់បច្ចុប្បន្នភាព នៅតែពេញនិយមសំពត់ចងក្បិន ដែលជាកម្ចីតាមបែបពួកព្រាហ្មណ៍ ជាពិសេសពួកតាមិល នៅឥណ្ឌាភាគខាងត្បូង ប្រហែលជាប្រការនេះហើយមើលទៅ បានជាកំណត់ហេតុចិនចង់និយាយដល់ទេដឹង? ឆ្លងតាមការវិភាគខាងលើនេះបានឱ្យដឹងថា ជនជាតិខ្មែរ យើងចេះស្លៀកពាក់យ៉ាងហោចណាស់ ក៏ចាប់ពីសម័យវប្បធម៌លោហធាតុមកដែរ។ នេះជាលើកទីមួយ ហើយដែលយើងបានប្រមូលឯកសារស្តីពីការស្លៀកពាក់របស់ខ្មែរនាសម័យមុនប្រវត្តិសាស្ត្រ និងដើមសម័យប្រវត្តិសាស្ត្រមកវិភាគសិក្សាដើម្បីបង្ហាញនូវនិរន្តរភាពនៃសម្លៀកបំពាក់ខ្មែរតាមបែបប្រពៃណីប្រចាំជាតិរបស់ខ្លួន។ (ត្រាណេ)
ហេតុដូចដែលបានរៀបរាប់ខាងលើនេះ កូនខ្មែរទាំងអស់គ្នាមេត្តាស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រ​របស់ខ្លួនឯងឱ្យបានច្រើន ជាជាងស្តាប់តាមការកត់ត្រារបស់ជនបរទេសអគតិមួយជំនួនបានបំភ្លៃប្រវត្តិសាស្ត្ររបស់យើងកាន់តែវឹកវរឡើងៗ ធ្វើឱ្យយើងមិនដឹងការពិត។ ជាពិសេស ត្រូវគិតលើភូមិសាស្ត្ររបស់ប្រទេសយើង ប្រពៃណីទំនៀមទម្លាប់ និងរឿងរ៉ាវជាច្រើនទៀតអំពីប្រទេស ឬនគររបស់យើង៕ ៙រក្សាសិទ្ធិដោយ៖ www.monovichea.com
កែសម្រួល៖ មនោ វីជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here