ប្រវត្តិរឿង ចៅពញាតេជោដាំឌិន មេទ័ពដ័ខ្លាំងរបស់ខ្មែរ និងចេះជ្រែកដីថែមទៀត

0
451

ចៅពញាតេជោដាំដី ឬ តេជោតំឌិន (ដាំឌិន នេះជាពាក្យយកពីថៃមានន័យថាតំត្រូវនឹងដាំ ឌិនត្រូវនឹងដី) លោកជា ឧកញ៉ាមន្ត្រីក្នុងសម័យព្រះបាទបទុមសុរិយវង្ស។ ​ព្រះបាទ​បទុមសុរិយវង្ស ​ដោយសារ​មាន​ព្រះ​នេត្រ​ទិព្វ​ ​ព្រះ​អង្គ​បានដឹង​បាន​យល់​នូវ​អស់​ព្រឹត្ដិការណ៍​ ​ព្រះ​អង្គ​បានដឹង​ថា​ ​អ្នកមាន​បុណ្យ​មាត់ទិព្វ​បាន​កើតឡើង​ហើយ​ ​ព្រះ​អង្គ​នឹកគិត​ឃើញ​ថា​ ​មិន​ងាយ​នឹង​ចាប់​ពញា​រោង​នេះ​ឡើយ។​ ​ព្រះ​អង្គ​កោះ​ប្រជុំ​អស់​នាម៉ឺន​មុខមន្ដ្រី​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ។​ ​ព្រះ​អង្គ​យល់​ឃើញ​ថា​តទៅ​អនាគត​ ​ប្រទេស​សៀម​នឹង​មាន​ស្ដេច​មួយ​អង្គ​ ​ដែល​គេ​ពុំ​អាច​កំទេចបាន​ឡើយ។​ ​ដូច្នេះ​ គេ​ត្រូវ​តែ​ចាត់​ទុក​ស្រុក​សៀម​ដោយ​ឡែក​ ​ដោយ​មិន​ចាំ​នាំ​សួយសារអាករ​មក​ថ្វាយ​ស្ដេច​ស្រុក​ខ្មែរ​ដូច​សព្វ​ដងនោះ​ទៀត​ទេ។​

No automatic alt text available.
រូបសំណាក់របស់មហាមេទ័ពខ្មែរ ( តេជោដំឌិន ) តែគួរឱ្យសោកស្ដាយ រូបនេះឥឡូវស្ថិតនៅប្រទេសថៃ (សៀម) បច្ចុប្បន្ន

ប្រសិនបើ​យោល​ទៅ​តាម​ឯកសារ​ខ្លះ​ទៀត​ ​បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះរាជា​ខឹង​ខ្ញាល់​ចេញ​បញ្ជា​ចាប់ ​ពញា​រោង ​នោះ ​គឺ​មក​ពី​ នាយ​រោង ​បាន​ប្រមាថ​មាក់ងាយ​ចេស្ដារ​ព្រះ​អង្គ​ ​ដោយ​គ្មាន​ញញើតញញើម​ហ៊ាន​ចូល​មក​ឈរ​បង់​ជំទែង​កណ្ដាល​សាល​ជំនុំ​ ​ចំ​ពីមុខ​ព្រះ​ភ័ក្ត្រ​ព្រះ​អង្គ​ ​ពេល​ដែល​ចូល​មក ​នាយ​រោង ​បាន​បំបាំង​ខ្លួន​ ​មិន​ឲ្យ​នាម៉ឺន​មន្ត្រី​ពល​សេនា​ម្នាក់​មើលឃើញ​ឡើយ។​ ​មាន​តែ​ព្រះមហាក្សត្រ​ព្រះ​បទុមសុរិយវង្ស​មួយ​អង្គ​គត់​ ដែល​យាង​ចូល​មក​ដល់​ទើប​មើលឃើញ។ ​អាកប្បកិរិយា​ព្រហើន​នេះ​ហើយ​ ​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ខ្ញាល់​ ​ចេញ​បញ្ជា​រក​ចាប់​នាយ​រោង។​ ​

ឃើញច្បាស់​ជាក់​នឹង​ភ្នែក​ ​ថា​ព្រះមហាក្សត្រ​ខ្មែរ​មាន​មហិទ្ធិឫទ្ធិ​តេជៈ​បារមី​ ​មិន​អន់​ខ្សោយ​ដូចដែល​ខ្លួន​នឹក​ស្មាន​ ​ពញា​រោង​ ក៏​រត់​ភៀសខ្លួន​បាត់​ស្រមោល​ទៅ។​ ​ឧកញ៉ា​មន្ដ្រី​ចៅពញា​តេជោដាំដី (តំដិន) ​ត្រូវ​នាំ​ពល​សេនា​ចំនួន ​៣០០​នាក់​ ​ជ្រែក​ដី​ទៅ​ចាប់​ពញា​រោង​នៅ​ឯ​ស្រុក​ សុខោទ័យ។​ ​កងទ័ព​តេជោដាំដី​វិញ​ដេញ​តាម​ចាប់​ប្រកិត​ពីក្រោយ​ ​ពញា​រោង រ​ត់ទៅ​ដល់​ស្រុក​ពីជិត​ ​ហើយ​ឡើង​កាត់​សំដៅ​ទៅ​តំបន់​ស្រុក​សុខោទ័យ​ ​មក​ដល់ទី​នេះ​ ​ពញា​រោង ​រត់​ចូល​ទៅ​ពួន​លាក់ខ្លួន​ក្នុង​វត្ដ​ពុទ្ធថៃ​ ​សុំ​លោក​ចៅ អធិការ​សាង​ផ្នួស​បួស​ជា​សាមណេរ។​ រសៀល​ថ្ងៃមួយ នៅ​ពេល​ដែល​នេន​រោង​កំពុង​តែ​បោសសំអាតទីធ្លា​មុខ​ព្រះ​វិហារ​ ​ស្រាប់ តែ​ ចៅពញា​តេជោដាំដី ជ្រែក​ដី​លេច​ចេញ​មក​ពាក់កណ្ដាល​ខ្លួន​ចំ​ពីមុខ​តែ​ម្ដង​ ​ដោយ​មិន​បានដឹង​ថា​នេន​នេះ​ជា ​ពញា​រោង​ ​តេជោដាំដី​ ក៏​ទូល​សុំ​សួរ​លោក​រក ​ពញា​រោង។​ ​នេន​រោង ​ដឹងច្បាស់​ថា​គេ​មក​រក​ចាប់ខ្លួន​ ​បាន​មានសង្ឃ​ដីកា​ឆ្លើយ​តប​ទៅ​វិញ​ ​សូម​ឧបាសក​រង់ចាំ​នូវ​ទី​នេះ​សិន​ចុះ​ចាំ​អាត្មា​ទៅ​រក​ជូន​ ​ភ្លាម​នោះ​ដែរ​ ​រូបរាង​កាយ ​តេជោដាំដី ​ប្រែ​ទៅ​ជា​រឹង​បន្ដិចៗ​ម្ដង ​ហើយ​ក្លាយ​ទៅ​ជា​ថ្ម​រហូត​មក​ដល់​សព្វថ្ងៃ។​ ​មេទ័ព​ពល​សេនា​នៅ​សល់​ប៉ុន្មាន​ ​ដែល​ដើរ​តាម​ផ្លូវ​ជ្រែក​ដី​ដោយ​តេជោដាំដី​បាន​នាំ​គ្នា​ដកថយ​ត្រលប់​ចូល​ នគរ​ទៅ​រាយការណ៍​ថ្វាយ​ព្រះរាជា​តាម​ហេតុការណ៍។​

សៀវភៅ «ទុកផ្លូវក្រោយ» ដែលនិពន្ធដោយ លោក មនោ វិជ្ជា

សៀវភៅ «ទុកផ្លូវក្រោយ» ជាសៀវភៅបែបទស្សនអប់រំ យុទ្ធសាស្ត្រផ្សេងៗក្នុងការធ្វើសឹងសង្គ្រាម កលយុទ្ធ មានល្បិចកលជាច្រើន មានព្រឹត្តិការណ៍សាច់រឿង និងវិធីការពារខ្លួនដ៏ល្អសម្រាប់ប្រើប្រាស់កុំឱ្យមានគ្រោះថ្នាក់ ជាពិសេសគឺផ្លូវទាល់ច្រក។ សម្រាប់អ្នកដែលបានអានសៀវភៅនេះ ប្រាកដជាយល់ច្បាស់អំពីវិធីការពារខ្លួន និងត្រៀមលក្ខណៈបានជាមុន មុនពេលដែលគ្រោះថ្នាក់បានមកដល់ និងនិយាយ​ឱ្យចំគឺ មិនរង់ចាំទឹកដល់ច្រមុះទើបរុះរើសផ្ទះនោះទេ។ បងប្អូនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងលេខខាងក្រោមនេះ៖

(ទំនាក់ទំនងទិញសៀវភៅ 098 98 22 68 / 077 393 007)

 

ក្រោយពេល​ដែល​ស្ដេច​សៀម​នៅ​សុខោទ័យ​ចូល​ទិវង្គត​ ​នេន​រោង​ បាន​ចាក​សិក្ខាបទ​ ​ហើយ​បាន​ឡើង​គ្រប់គ្រង​ស្រុក​សៀម​ពី​ពេល​នោះ​មក។​ ​ពញា​រោង​ បាន​ប្ដូរ​ឈ្មោះ​មាន​ព្រះ​បរម​នាម​ជា​ព្រះមហាក្សត្រ​ថា​ ​ព្រះបាទ​ចន្ទ្រាធិបតី​ ​ស្ដេច​សៀម​ថ្មី​អង្គ​នេះ​ ​ដែល​គេ​និយម​ហៅ​តែ​ ពញា​រោងៗ​ ​បាន​ប៉ុនប៉ង​ធ្វើ​គត់​ព្រះ​បទុមសុរិយវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ចំនួន​ពីរ​លើក​ទៀត។ ឈ្មោះរបស់លោកត្រូវបានគេប្រសិទ្ធិនាមឱ្យផ្លូវមួយខ្សែដែលចាប់ផ្ដើមពីអង់តែន ទួលគោក រហូតដល់រង្វង់មូលកួចកាណុង៕

(ឯកសារយោង៖ ប្រវត្តិសាស្ត្រកម្ពុជាភាគរឿងនិទាន ដោយលោកសាស្ត្រាចារ្យ ឯកបណ្ឌិតសុភាចារ្យ រស់ ចន្ត្រាបុត្រ)

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here