ឈ្វេងយល់អំពីភាសាសំស្រ្កឹត ដែលបន្តមានជីវិតដល់ពេលបច្ចុប្បន្ន

0
588

ភាសាសំស្រ្កឹត (संस्कृतम् saṃskṛtam សំស្រ្កឹត [sə̃skɹ̩t̪əm]) ចេញ​មក​ពី​ពាក្យដើម​ថា​ (संस्कृता वाक्) សំស្រ្កឹត វាក៑ , “សម្តីឥតខ្ចោះ”) គឺ​ជា​ភាសា​ដែល​​ស្ថិត​នៅ​ក្នុង​អម្បូរភាសា​ ឥណ្ឌូ-អារ្យ័ន ​(Indo-Aryan)  គឺ​ជា​ភាសា​ដំបូង​សម្រាប់​ប្រើ​ក្នុង​ពិធីខាង​សាសនា នៃ​សាសនា ហិន្ទូ (Hinduism ព្រាហ្មញ្ញ​សាសនា) ព្រម​ទាំង​ជា​ភាសា​សម្រាប់​ប្រើ​ក្នុង​អក្សរសាស្ត្រ និងជាភាសា​ដែល​ប្រើ​នៅ​ក្នុង​អត្ថបទរបស់​អ្នកប្រាជ្ញ​​ នៅ​ក្នុង​សាសនា​ ពុទ្ធសាសនា (Buddhism) និង ជៃន (Jainism)។ ក្រោយ​ពី​ការវិវត្ត​ពីភាសា​សម័យវេទ បច្ចុប្បន្ន​នេះភាសា​សំស្រ្កឹត​ត្រូវ​បាន​ចុះ​បញ្ជី​ជា​ភាសា​មួយ​ក្នុង​ចំណោម​ភាសា​ចំនួន​ ២២ នៃ ភាសា​​ផ្លូវ​ការ​នៅ​ប្រទេសឥណ្ឌា ព្រម​ទាំង​ជា​ភាសា​ផ្លូវ​ការ​របស់​រដ្ឋ​ឧត្តរខ័ណ្ឌ (Uttarakhand) ភាសា​សំស្រ្កឹត បាន​និង​កំពុង​លេច​ធ្លោ​នៅ​ក្នុង​ការស្រាវ​ជ្រាវភាសា​នៅ​ក្នុងចំណោម​អម្បូរភាសា ឥណ្ឌូ អឺរ៉ុប (Indo-European)។

Image result for Sanskrit
ប្រភពដើមនិងការអភិវឌ្ឍន៍សំស្ក្រឹត

ភាសាសំស្រ្កឹតបុរាណ (Classical Sanskrit) គឺ​ជា​និយាម(standard)​ សម្រាប់​ប្រើទូទៅ ​ដែល​បាន​ចុះ​ក្នុង​ ​បញ្ជី​(register) ដូច​ដែល​បាន​ចែង​បញ្ជាក់​នៅ​ក្នុង​វេយ្យាករណ៍​​របស់​លោក​ បាណិនី (Pānini, ​ក្នុង​រង្វង់​​សតវស្សរ៍ទី៤ មុន​គ្រិស្តសករាជ (BCE)។ សារៈសំខាន់​នៃ​ភាសា​សំស្រ្កឹត នៅ​ក្នុង​វប្បធម៌​នៃ​ប្រទេស​ឥណ្ឌា​ទាំង​មូល មាន​ភាព​ស្រដៀង​គ្នា​នឹង​ភាសា ឡាតាំង (Latin) និង ភាសា ក្រិក (Greek) នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ភាសាសំស្រ្កឹតបាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំ​ង​ទៅ​លើ​ភាសា​ទំនើប​ជា​ច្រើន​នៃ​ ឧបទ្វីប​ឥណ្ឌា, ជា​ពិសេស​នៅ​ក្នុង​ប្រទេស ឥណ្ឌា, បាកិស្ថាន, ស្រីលង្កា និង នេបាល់ ជាដើម។

Image result for Sanskritទម្រង់​ដើម​នៃ​ភាសា​​សំស្រ្កឹតបុរាណ (pre-Classical form) ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ភាសា​​សំស្រ្កឹត​សម័យ​វេទ (Vedic Sanskrit), ដោយ​មាន​ភាសា​នៃ​គម្ពីរឫគវេទ (Rigveda) មាន​អាយុ​ចាស់​ជាង​គេ ​ហើយ​មានការរក្សាទុក​នូវ​ទម្រង់​បុរាណ​របស់​ភាសា​នេះ​ ដែល​ទម្រង់​មូលដ្ឋាន​ចំណាស់បំផុត​​របស់​វា​មានលេច​​ឡើង​ចាប់​តាំង​ពី​ឆ្នាំ ១៥០០ឆ្នាំ មុន​គ្រិស្តសករាជ​ (BCE)។ នេះ​សបញ្ជាក់​ថា​ភាសា​​សំស្រ្កឹតនៃ​គម្ពីរ​ ឫគវេទ (Rigvedic Sanskrit) គឺ​ជាភស្តុតាង​ចំណាស់​ជាង​គេនៃ​អម្បូរភាសា [ឥណ្ឌូ-អឺរ៉ុប (Indo-EU)] ហើយវា​ក៏​ជា​សមាជិក​មុន​គេ​មួយ​ដែល​មាន​ភស្តុតាង​ច្បាស់លាស់​នៃ​អម្បូរ​ភាសា ឥណ្ឌូ-អឺរ៉ុប គឺ​ជា​អម្បូរ​ភាសា​ដែល​រាប់​ទាំង​ភាសា អង់គ្លេស និង ភាសា​ភាគច្រើន​នៃ​ទ្វីប​អឺរ៉ុប ។

សៀវភៅ «ទុកផ្លូវក្រោយ» ដែលនិពន្ធដោយ លោក មនោ វិជ្ជា

សៀវភៅ «ទុកផ្លូវក្រោយ» ជាសៀវភៅបែបទស្សនអប់រំ យុទ្ធសាស្ត្រផ្សេងៗក្នុងការធ្វើសឹងសង្គ្រាម កលយុទ្ធ មានល្បិចកលជាច្រើន មានព្រឹត្តិការណ៍សាច់រឿង និងវិធីការពារខ្លួនដ៏ល្អសម្រាប់ប្រើប្រាស់កុំឱ្យមានគ្រោះថ្នាក់ ជាពិសេសគឺផ្លូវទាល់ច្រក។ សម្រាប់អ្នកដែលបានអានសៀវភៅនេះ ប្រាកដជាយល់ច្បាស់អំពីវិធីការពារខ្លួន និងត្រៀមលក្ខណៈបានជាមុន មុនពេលដែលគ្រោះថ្នាក់បានមកដល់ និងនិយាយ​ឱ្យចំគឺ មិនរង់ចាំទឹកដល់ច្រមុះទើបរុះរើសផ្ទះនោះទេ។ បងប្អូនដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងលេខខាងក្រោមនេះ៖

(ទំនាក់ទំនងទិញសៀវភៅ 098 98 22 68 / 077 393 007)

 

កម្រង (Corpus)​ នៃ​អក្សរសាស្ត្ររ​ភាសា​សំស្រ្កឹតប្រមូលផ្តុំ​នូវ​ប្រពៃណីខាង​កំណាព្យ​កាព្យ​ឃ្លោង​ដ៏​សម្បូរ​បែប ព្រម​ទាំង សាស្ត្រ​សំស្រ្កឹត និង វិទ្យាសាស្ត្រ, ​បច្ចេកទេស, ទស្សនវិទ្យា និង អត្ថបទ ធម៌​ ផង​ដែរ ។ ភាសា​សំស្រ្កឹត ​នៅ​តែ​ទទួល​បាន​ការពេញនិយម​និង​​បន្តប្រើប្រាស់​ជាទូទៅ​នៅ​ក្នុង​ភាសា​ខាង​ពិធីនៃ​លទ្ធិ​ព្រាហ្មណ៍ និង ការ​ប្រតិបត្តិ​ពុទ្ធសាសនា នៅ​ក្នុងរូបភាព​ជា​បទចម្រៀង​ស្តុ តី(hymns) និង ធម៌សូត្រ​ថ្វាយបង្គំព្រះ​(mantra) ។ ការ​ប្រើ​ភាសា​សំស្រ្កឹត ​សម្រាប់​និយាយ​ប្រាស្រ័យ​ទាក់​ទង​គ្នា ​ក៏​នៅ​តែ​ឃើញ​មាន​នៅ​ក្នុង​ស្ថាប័ន​បុរាណ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​គេ​ក៏​សង្កេត​ឃើញ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ស្តារ​ឡើង​វិញ​​នូវ​ការ​ប្រើប្រាស់​ភាសា​សំស្រ្កឹត​។

Image result for Sanskrit

គុណនាម ​ដែល​ក្លាយ​មក​ពី​កិរិយាសព្ទ​នៅ​ក្នុង​ភាសា​សំស្រ្កឹត​ (verbal adjective)។ សំស្រ្កឹត​ អាច​បក​ប្រែ​ថា “ដាក់​បញ្ចូល​គ្នា, បង្កើតឡើង, កើត​រូបរាងឡើង​យ៉ាង​ល្អ​ឬ​យ៉ាង​ពេញលេញ; សម្រឹតសម្រាំង, បំពាក់​ដោយ​គ្រឿង​លម្អ, អធិប្បាយ​ន័យ​យ៉ាង​ខ្ពង់ខ្ពស់” ។ ពាក្យ​នេះ​ក្លាយ​មក​ពី​ឫស​ពាក្យ សំស្ការ មាន​ន័យ​ថា “ដាក់​បញ្ចូល​គ្នា, ផ្សំផ្គុំ, រៀបចំ, រៀបរៀង” ដែលមាន​​ឫសពាក្យ​ ស័ម មាន​ន័យ​ថា “ជា​មួយ​គ្នា” (ដូច​ពាក្យ​ថា same ក្នុង​ភាសា​អង់គ្លេស​ដែរ) និង ​ឫសពាក្យ (ស)ការ- មាន​ន័យ​ថា “ធ្វើ, បង្កើត” ៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !!

ឆ្លើយ​តប​

Please enter your comment!
Please enter your name here