ជូកឺលៀង៖ កិច្ចការធំមិនទាន់បានសម្រេច តែជីវិតត្រូវអស់

0
391

ពេលវេលាយសម្រាប់មនុស្សពិតជាខើច និងសំខាន់ណាស់ តែអ្នកដែលមិនយល់ គេនឹងត្រូវបាត់បង់ទៅដោយឥតប្រយោជន៍ពុំខាន។ សម្រាប់អ្នកខ្លះ គេខំប្រឹងយ៉ាងខ្លាំង នៅតែមិនអាចសម្រេចកិច្ចការដែលខ្លួនចង់បានទៀត ចុះទម្រាំតែអ្នកដែលមិនអើពើទៀត វានឹងទៅជាយ៉ាងណាវិញ?

ប្រសិនបើអ្នកនៅមានអាយុតិច គួរតែខិតខំប្រឹងប្រែងធ្វើកិច្ចការណាដែលអ្នកចង់ឱ្យសម្រេច ធ្វើវាឱ្យជោគជ័យឱ្យហើយ ព្រោះអាចដល់ពេលខាងមុខវានឹងប្រែប្រួល ទោះបីចង់ធ្វើក៏ធ្វើលែងកើត ព្រោះកម្លាំងកំហែងលែងសូវមាន ធ្លាក់ចុះខ្សោយ ជីវិតកាន់តែនៅសល់តិចទៀត។ ជូកឺលៀង មានគំនិត និងឆន្ទៈ តែគាត់នៅតែមិនអាចសម្រេចគោលបំណងបាន គឺដោយសារតែជីវិតរបស់គាត់ខ្លីពេក វាមិនយោគយល់ដល់មនសុ្សទេ តែអ្វីដែលគាត់បានធ្វើនោះគឺ គាត់បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់គាត់ ទោះបីមិនបានដល់គោលដៅមែន តែគាត់ក៏បានសម្រេចសមទ្ធផលយ៉ាងច្រើនជូនដល់នគរ និងប្រជារាស្ត្រដែរ។ ចុះអ្នកវិញ បើធ្វើអ្វីខ្លះដើម្បីប្រយោជន៍ជាតិឬនៅ? ហើយពេលនេះ មានទុកពេលវេលាយសល់ចោលឬទេ?

សៀវភៅ “ទុកផ្លូវក្រោយ” និពន្ធដោយ មនោ វិជ្ជា

សៀវភៅ «ទុកផ្លូវក្រោយ» គឺជាសៀវភៅដែលប្រាប់អំពីផ្លូវដែលចាំបាច់នឹងប្រើប្រាស់នៅមុនពេលមានគ្រោះថ្នាក់។ សៀវភៅនេះ ក៏បានរៀបរាប់អំពីសាច់រឿង មេរៀនជាច្រើនសម្រាប់ជាបទពិសោធទុកប្រើប្រាស់ក្នុងជីវិត ការធ្វើសឹកសង្គ្រាម យុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្ររបស់ចិនជាច្រើនទៀត។ 

(ទំនាក់ទំនងទិញសៀវភៅ 098 98 22 68 / 077 393 007)

 

 

ចូរសួរសំណួរដាក់ខ្លួនឯងឱ្យបានច្រើន និងចូរឆ្លើយសំណួរផង នៅពេលនោះអ្នកនឹងយល់កាន់តែច្បាស់អំពីប្រយោជន៍នៃការប្រើពេលវេលា ព្រោះថាយើងបានទុកពេលសល់ច្រើនណាស់ ក្នុង ១ថ្ងៃ ២៤ម៉ោង នេះ។ សូមបញ្ជាក់ថា ប្រសិនបើយើងប្រើវាមិនអស់ទេ វាដូចជាទឹកដែលចាក់ក្នុងកែវដែរ គឺវានឹងហូរចោលទៅដោយមិនអាចប្រើការបាន ក្លាយជាទឹកឥតប្រយោជន៍៕

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ចែករំលែក
អត្ថបទ​មុនសូមណែនាំសៀវភៅ «Working with Emotional Intelligence» (1998) ជាសៀវភៅដែលគួរអាន
អត្ថបទ​បន្ទាប់ឈ្វេងយល់អំពីភាសាសំស្រ្កឹត ដែលបន្តមានជីវិតដល់ពេលបច្ចុប្បន្ន
ខ្ញុំបាទ, មនោ វិជ្ជា គឺជាអ្នកនិពន្ធសៀវភៅ អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងជាស្ថាបនិកនៃគេហទំព័រចំណេះដឹងគ្រប់ទីកន្លែង ផងដែរ។ ជាបឋមនេះ ខ្ញុំសូមរំឭកដឹងគុណដល់អ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅហើយក្តី និងសូមអរគុណដល់អ្នកមានគុណដែលបានផ្តល់កំណើតមកលើទឹកដីសុវណ្ណភូមិ ឬទឹកដីអច្ឆិរយអង្គរមួយនេះ។ នៅក្នុងកិច្ចការងារទាំងនេះ គឺគ្រាន់តែជាការរួមចំណែកបន្តិចបន្តួចក្នុងការជួយអភិវឌ្ឍដល់សង្គម ក៏ដូចជាការអប់រំផ្នែកចំណេះដឹងរបស់ពលរដ្ឋខ្មែរយើង។ សូមអរគុណសម្រាប់ការគាំទ្រ និងតាមដានអានគ្រប់អត្ថបទកន្លងមក។

ឆ្លើយ​តប​

Please enter your comment!
Please enter your name here