ឈ្វេងយល់អំពីអត្ថន័យថា «សង្គ្រាម» តើបង្កើតឡើងក្នុងគោលបំណងអ្វី?

0
347
រូបភាពតំណាង
ប្រសិនបើចង់បញ្ចប់សង្គ្រាម ធ្វើឱ្យប្រទេសជាតិមានសន្តិភាព គឺត្រូវតែធ្វើសង្គ្រាម។ សង្គ្រាម យើងចែកចេញជា ២ យ៉ាង គឺសង្គ្រាមដើម្បីអំណាច និងសង្គ្រាមដើម្បីសន្តិភាព។
Image result for chinese war
 
១. សង្គ្រាមដើម្បីអំណាច
ការធ្វើសង្គ្រាមដើម្បីអំណាច ជាសង្គ្រាមដែលសាហាវឃោរឃៅ លះបង់ច្រើនបំផុត និងបំផ្លាញច្រើនបំផុត។ សង្គ្រាមនេះ ធ្វើឡើងដើម្បីបម្រើប្រយោជន៍បុគ្គល ឬអ្នកមានអំណាចធំជាងគេ និងជាពិសេសជាងគេ គឺដណ្តើមបានចែកគ្នា។ ចំពោះសង្គ្រាមមួយនេះ នឹងធ្វើឱ្យមនុស្ស រាស្ត្រ និងស្តេច ច្បាំងគ្នា គ្មានទីបញ្ចប់ទេ រហូតដល់ពេលណាក៏នៅតែមិនអាចបញ្ចប់បានដែរ។
 
២. សង្គ្រាដើម្បីសន្តិភាព
ពាក្យថា «សង្គ្រាម» មិនដែលល្អទេ ហើយក៏គ្មានអ្នកណាចង់ស្តាប់ដែរ តែធ្វើយ៉ាងណា ប្រសិនបើមិនអាចចៀសបានទេ យើងត្រូវតែប្រឈមមុខជាមួយនិងវា ជម្នះវា ដើម្បីរកសន្តិភាពពិតជូនដល់រាស្ត្រ។ មានន័យថា កម្ចាត់មនុស្សអាក្រក់ចេញក្នុងលោក ហើយដាក់មនុស្សដែលគ្មានចិត្តលោភលន់ និងមានគុណធម៌ ចេះស្រឡាញ់ប្រជារាស្ត្រ និងជីវិតមនុស្ស។
 
ដូចដែលប្រិយមិត្តបានដឹងថា «សង្គ្រាម» យើងអាចនិយាយតែបួនដប់ពាន់ពាក្យក៏អាចបញ្ចប់បានដែរ ប៉ុន្តែប្រសិនបើភ្លើងសង្រ្គាមកើតឆាបឆេះវិញ ទោះបីរាប់សិបឆ្នាំមិនទាន់រល់តបានដែរ។ ប៉ុន្តែអ្នកដែលចង់ប្រយុទ្ធនិងប្រឆាំងនឹងសង្គ្រាម ត្រូវយល់ច្បាស់អំពីពាក្យថា «សង្គ្រាម» ជាមុនសិន និងធ្វើវាឡើង តើដើម្បីអ្វី? និងមានខាត់បង់ប្រយោជន៍អ្វីខ្លះ? នរណាជាអ្នកទទួលខុសត្រូវចំពោះសង្គ្រាមនេះ??
ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)
គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here