រឿងផ្ទះនៃក្ដីស្រឡាញ់

0
73

កាលណានិយាយដល់សេចក្ដីស្រឡាញ់ មនុស្សភាគច្រើនគិតដល់សេចក្ដីស្រឡាញ់កម្លោះក្រមុំមុនសេចក្ដីស្រឡាញ់ប្រភេទផ្សេងៗ ។ ការពិតក៏មានហេតុផលរបស់វា ព្រោះសេចក្ដីស្រឡាញ់រវាងកម្លោះក្រមុំនេះឯងជាខាងដើម នៃការកកើតឡើងសេចក្ដីស្រឡាញ់ដទៃៗ យ៉ាងហោចទៅមាន ៤ ប្រភេទគឺ៖

Image result for fall in love១) សេចក្ដីស្រឡាញ់រវាងស្វាមីភរិយា ជាសេចក្ដីស្រឡាញ់ដែលស្ថាបនាមកពីសេចក្ដីស្រឡាញ់រវាងកម្លោះ ក្រមុំ រហូតដល់កើតមានសេចក្ដីជឿជាក់ចិត្តគ្នានិងគ្នា ទើបសម្រេចចិត្តប្រើជីវិតរួមគ្នាជាគូសា្វមីភរិយា ។ សេចក្ដីស្រឡាញ់ប្រភេទនេះ ត្រូវអាស្រ័យភាពស្មោះត្រង់ ភាពអត់ធន់ និងចេះផ្ដល់កិត្តិយសដល់គ្នានិងគ្នាជារឿងសំខាន់ ។

២) សេចក្ដីស្រឡាញ់រវាងឪពុកម្ដាយនិងកូនៗ ជាសេចក្ដីស្រឡាញ់ដែលឋិតថេរគង់វង់ជ្រាលជ្រៅ និងជួយគាំទ្រអបស្ទបឲ្យសេចក្ដីស្រឡាញ់ រវាងស្វាមីភរិយាគង់វង់មុតមាំខ្លាំងឡើង ។ សេចក្ដីស្រឡាញ់រវាងឪពុកម្ដាយនិងកូនៗ ត្រូវប្រកាន់មាំក្នុងសេចក្ដីមេត្តា ករុណា និងកតញ្ញូតាដឹងគុណតបគុណជាលក្ខគោល ។

៣) សេចក្ដីស្រឡាញ់ចំពោះញាតិចាស់ទុំ ក្រៅពីស្វាមីភរិយា និងកូនហើយ ជីដូនជីតា លោកតា លោកយាយ និងញាតិចាស់ទុំដទៃៗ ក៏ជាមជ្ឈមណ្ឌលនៃសេចក្ដីស្រឡាញ់ផងដែរ ក្នុងឋានៈជាបុព្វការីជនកាប់គាស់ឆ្ការសាងគ្រួសារមកមុន ។ សេចក្ដីស្រឡាញ់ចំពោះបុព្វការីជនទាំងនេះ ត្រូវមានការដឹងគុណរលឹកគុណ និងសេចក្ដីគោរពក្រោតក្រែងជាមូលដ្ឋាន ។

៤) សេចក្ដីស្រឡាញ់រវាងសាច់ញាតិបងប្អូន ជាការចងពូជពង្សខ្សែស្រឡាយសាច់ឈាមលោហិត ប៉ុន្តែក្នុងភាពជាក់ស្ដែង បងប្អូនដែលស្រឡាញ់គ្នាក៏មាន បងប្អូនដែលបែកគ្នាក៏មាន ការនឹងផ្ចុងផ្ដើមសេចក្ដីស្រឡាញ់ប្រភេទនេះទុកបាន ត្រូវអាស្រ័យការមានទឹកចិត្ត ជួយឧបត្ថម្ភ ភាពជាក់លាក់ និងចេះដឹងធ្ងន់ស្រាល ជាគ្រឿងទ្រទ្រង់ ។

សេចក្ដីស្រឡាញ់ទាំង ៤ ប្រភេទនេះ បើមានគ្រប់ក្នុងផ្ទះណា ផ្ទះនោះក៏ក្លាយជាផ្ទះនៃក្ដីស្រឡាញ់ ទុកណានឹងមានទុក្ខលំបាក ខកចិត្ដខុសបំណងយ៉ាងណាក្ដី ក៏មានផ្ទះនៃក្ដីស្រឡាញ់នេះឯងជាទីរាប់រងទទួលយកជីវិត បើខ្វះសេចក្ដីស្រឡាញ់ទាំង ៤ នេះហើយ ទោះបីមានទ្រព្យសម្បត្តិមាសប្រាក់ ដូចគេចាក់គរ មានកេរ្ដិ៍ឈ្មោះកិត្តិយស ឬក៏ទទួលបានភាពជោគជ័យខាងក្រៅមកច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែពេលត្រឡប់មកផ្ទះ ដែលមានសភាពមិនខុសពីផ្ទះទ្រុឌទ្រោម ជីវិតនឹងរកសេចក្ដីសុខបានដោយលំបាក ៕

ប្រភព៖ គោលគំនិតល្អដើម្បីជីវិត

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here