លូស៊ូ៖ របស់ដែលអាចចាក់ទម្លុះបេះដូងមនុស្សបាន គឺជាពាក្យពិត

0
531

លូស៊ូ (Lu Su) គឺជាមន្ត្រីដ៏ល្អម្នាក់របស់តុងអ៊ូ ដែលបានការណែនាំពី ចូវអុី ជាមេទ័ពធំនៃនគរអ៊ូ។ ក្រោយមក ពេលដែល ចូវអុី បានស្លាប់បាត់ទៅ លូស៊ូ ក៏បានឡើងកាន់តំណែងជាមេទ័ពធំស្នងពី ចូវអុី។ គាត់មានគុណសម្បត្តិជាច្រើនក្នុងការជួយដល់ក្រុងជាំងតុង (តុងអ៊ូ) និងជាអ្នកកាទូតដល់មានប្រិយភាពម្នាក់ ព្រោះតែគាត់មានសុជីវធម៌ខ្ពស់ ស្មោះត្រង់ និងតែងតែនិយាយពាក្យពិតមិនកុហកអ្នកដទៃឡើយ។

Related image
មេទ័ពធំរបស់នគរអ៊ូ ចូវអុី

ពាក្យសម្តីរបស់គាត់មួយឃ្លា ដែលធ្វើឱ្យមនុស្សជាច្រើនកោតស្ញប់ស្ញែងដល់គាត់គឺ «របស់ដែលអាចចាក់ទម្លុះបេះដូងមនុស្សបាន គឺជាពាក្យពិត»។ ដូច្នេះហើយ គាត់បានបង្រៀនមនុស្សឱ្យមានភាពស្មោះត្រង់នឹងអ្នកដទៃ ជាពិសេសកុំក្បត់នឹងឧត្តម គតិរបស់ខ្លួនឯង ជាហេតុនាំឱ្យបាត់បង់នូវសេចក្តីថ្លៃថ្នូង និងកិត្តិយសរបស់ខ្លួន។ ម្យ៉ាងវិញទៀត នៅពេលដែលមនុស្សពោល ពាក្យកុហកច្រើន នាំឱ្យអ្នកដទៃលែងជឿទុកចិត្ត ថែមទាំងបាត់បង់នូវឱកាស ក៏ដូចជាកិត្តិនាមរបស់ខ្លួន។

Image result for lu su three kingdoms
លោក លូស៊ូ

ដូច្នេះហើយ មនុស្សទាំងឡាយគួរតែរៀនសូត្រតាម លូស៊ូ ជាគំរូ មានភាពស្មោះត្រង់ មិនក្បត់នឹងឧត្តមគតិខ្លួន ហ៊ានទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបានប្រព្រឹត្តិ ទង្វើទាំងនេះនាំឱ្យអ្នកដទៃគេផ្តល់តម្លៃដល់អ្នក និងគោរពដល់អ្នកថែមទៀត។ ភាពស្មោះត្រង់មិនវិនាស អំពើល្អមិនសាបសូន្យ

ដោយ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

គេហទំព័រ www.monovichea.com ផ្តល់ជូនចំណេះដឹងពីគ្រប់ទីកន្លែង និងស្វែងរកចំណេះដឹងថ្មីៗ ជាភាសាខ្មែរ ចែកជូនចំណេះដឹងដល់ប្រិយមិត្តអ្នកអាន ដើម្បីជាប្រយោជន៍ផ្នែកស្មារតី។  Please Like & Share !

ឆ្លើយ​តប​

Please enter your comment!
Please enter your name here